• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​រថយន្ត​វី​ហ្គោ​ពាក់​ស្លាក​លេខ ខ​.​ម បើក​ឡើង​វ៉ា​រថយន្ត​១​គ្រឿង​ទៀត បាន​ក្រឡាប់​បណ្តាល​ឲ្យ​មន្ត្រី​យោធា​៤​នាក់ រងរបួស
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 January, 2018  ម៉ោង 09:03 | សន្តិសុខ​សង្គម

    ​ខេ​ត្យ​កំពង់ស្ពឺ​៖ រថយន្ត​ម៉ា​កវី​ហ្គោ ពាក់​ស្លាក​លេខ ខេមរភូមិន្ទ 2-2-8916 របស់​មន្ត្រី​យោធា បាន​បើក​លឿន​ឡើង​វ៉ា​ជែង​នឹង​រថយន្ត​១​គ្រឿង​ទៀត បាន​ក្រឡាប់​ពេញទំហឹង បណ្តាល​ឲ្យ​មន្ត្រី​យោធា​ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​នៅ​ផ្លូវ​លេខ​៤១ គីឡូម៉ែត្រ​លេខ​១៧-១៨ ភូមិ​ខ្លែព​ណ៌​ខាង ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ កាលពី​ព្រឹក​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៨​នេះ​។​

    ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សម សាមួន ស្នងការ​នគរបាល​ខេត្តកំពង់ស្ពឺ បាន​ថ្លែង​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដែលជា​មន្ត្រី​អង្គរក្ស​ចំនួន​៤​នាក់ បាន​រងរបួស​ធ្ងន់​ស្រាល​រួមមាន​៖ ទី​១-​ឈ្មោះ ផាន់ មករា (​របួសធ្ងន់​) អាយុ​៣០​ឆ្នាំ​, ទី​២-​ឈ្មោះ ផាន់ ស​ទីន អាយុ​២៨​ឆ្នាំ របួសធ្ងន់​, ទី​៣-​ឈ្មោះ ឆែម ឆៃ​យ៉ា អាយុ​២៨​ឆ្នាំ របួសស្រាល និង​ទី​៤-​ឈ្មោះ នាង លីហ្សា អាយុ​២៨​ឆ្នាំ រងរបួស​ស្រាល នៅ​អង្គភាព​ជាមួយគ្នា​។​

    លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី​បាន​បញ្ជាក់ថា មុនពេល​កើតហេតុ ជនរងគ្រោះ​ទាំង​៤​នាក់ បានធ្វើ​ដំណើរ ពី​ជើង​ទៅ​ត្បូង លុះដល់​ចំណុចកើតហេតុ បាន​វ៉ា​ជែង​រថយន្ត​ម៉ាក​វ៉​យ​វ៉ូ​ក្បាល​ស ទ្រុង​ខៀវ បើក​ដោយ​ឈ្មោះ ផល រុំ អាយុ​៥០​ឆ្នាំ រស់នៅ​ភូមិ​ដី​កំពត ឃុំ​ដី​កំពត ខេត្តព្រៃវែង ស្រាប់តែ​បណ្ដាល​ឲ្យ​រថយន្ត​របស់​ជនរងគ្រោះ ក្រឡាប់​ខ្លួនឯង រងរបួស​ទាំង​៤​នាក់​តែម្តង​។​

    ​ក្រោយ​កើតហេតុ ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​ជួយ​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។ រីឯ​រថយន្ត​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​គងពិសី​ជា​បណ្តោះអាសន្ន ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...