• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ២​នាក់​ឪពុក​កូន​ស្លាប់ ដោយសារ​ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 January, 2018  ម៉ោង 09:47 | សន្តិសុខ​សង្គម

    ​ខេត្តព្រះវិហារ​៖ បុរស​ម្នាក់់ និង​កូនស្រី​តូច​ម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ បន្ទាប់ពី​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ជិះ​ម៉ូតូ​បុក​គោយន្ត​កន្ត្រៃ​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង កាលពី​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៨​នេះ ស្ថិតនៅ​ភូមិ​ឆែប​លិច​លិច ឃុំ​ឆែប​១ ស្រុក​ឆែប ខេត្ត​ព្រះ វិហារ​។​

    ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា មុនពេល​កើតហេតុ​ជន​គ្រោះ​បាន​ជិះ​ម៉ូតូ​ដឹក​កូនតូច​ពីក្រោយ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។ លុះដល់​កន្លែង​ហេតុ ស្រាប់តែ​ម៉ូតូ​ជនរងគ្រោះ​បាន​ទៅបុក​គោយន្ត​កន្ត្រៃ​យ៍ ដែល​ធ្វើដំណើរ​ក្នុងទិសដៅ​បញ្ច្រាស ទិស​គ្នា​ចំ​ពីមុខ​យ៉ាង​ពេញទំហឹង បណ្តាល​ឲ្យ​ជនរងគ្រោះ​ទាំង​២​នាក់​ឪពុក និង​កូន​ស្លាប់​ភ្លាម​។​

    ​ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ កែវ គុយ អាយុ​២៤​ឆ្នាំ បើកបរ​ម៉ូតូ Honda Dream C125 ពណ៌​ខៅ្ម និង​កូនស្រី​ឈ្មោះ គិត នីសា អាយុ​៣​ឆ្នាំ​។ ចំណែក​អ្នកបើកបរ​គោយន្ត​កន្ត្រៃ ឈ្មោះ អៀន អ៊ិត អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​កា​ឡោក ឃុំ​សង្កែ​១ ស្រុក​ឆែប​។ ម៉ូតូ និង​គោយន្ត​ត្រូវបាន​សមត្ថកិច្ច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក ដើម្បី​រង់ចាំ​ការដោះស្រាយ​តាមច្បាប់​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...