• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​ការចាក់ដី​ភូមិ​គ្មាន​ច្បាប់​លប់​ផ្លូវ​ដើរ​បណ្តាលអោយ​ប្រជាពលរដ្ឋ​រងគ្រោះ​១៥ គ្រួសារ​រងគ្រោះ​លិចលង់​លំនៅដ្ឋាន​គ្មាន​ផ្លូវ​ដើរ បាន​ប្តឹង​អាជ្ញាធរខេត្ត​អោយ​ក្រុមការងារ​ចម្រុះ​ចុះ​សម្របសម្រួល​ដោះស្រាយ​បញ្ចប់រឿង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 10 January, 2018  ម៉ោង 08:59 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង ៖​រឿង​ទំនាស់​ប្រជាពលរដ្ឋ​១៥​គ្រួសារ ជាមួយ​អ្នក​ស​ច្ចាំ​ង​ម្នាក់​នៅលើ​ភ្នំ​កាច់ចង្កូត បន្ទាប់ពី​មានការ​ចេញផ្សាយ របស់​កាសែត ទូរទស្សន៍​ក្នុងស្រុក អំពី​ទំនាស់​ចាក់ដី​មិន​គោរព​ច្បាប់​ចាក់ដី​បិទផ្លូវ របស់​បុរស​ជា​អ្នក​ស​ច្ចាំ​ង​នោះ បណ្តាលអោយ​ប្រជាពលរដ្ឋ​ចំនួន​១៥​គ្រួសារ​ក្នុងភូមិ រងគ្រោះ​ព្រោះ​ជន់​លិច​លំនៅដ្ឋាន​នៅ​ខែវស្សា​គ្មាន​ផ្លូវ​ដើរ ហើយ​បាន​ប្តឹង​សុំអោយ​លោក​អភិបាលខេត្ត​ជួយ​អន្តរាគមន៍ បន្ទាប់មក​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៨ ក្រុមការងារ​ចម្រុះ​ថ្នាក់​ខេត្ត ដឹកនាំ​ដោយ​លោក សោម សុជាតា ប្រធាន​មន្ទីរ​អធិការកិច្ច​ខេត្ត​បាន​ចុះទៅ​ដោះស្រាយ ទំនាស់​ខាងលើ​ទទួលបាន​ជោគជ័យ ដែល​រឿងនេះ​ស្ថិតនៅ​ក្នុងភូមិ ក្បាលថ្នល់ ឃុំ​ផ្សារ ស្រុក​បរិបូណ៌​។

    ​ការសម្របសម្រួល​នេះ​ដំបូង​ឡើយ​បានធ្វើ​នៅ​សាលាស្រុក​បរិបូណ៌ បន្ទាប់មក​បាន​ចុះមក​ដល់​ដី​ទំ​នា ស់​ជាក់ស្តែង ហើយ​ពេលនោះ​ភាគី​ទាំង​២​បាន​តឹងសរសៃក​ដាក់គ្នា​មួយ​ប្រ៉ា​វ ដោយមាន​ការទប់ស្កាត់​ពី​ក្រុមចំរុះ​ក៏បាន​ស្ងប់​ទៅវិញ​។​នៅ​ក្រុង​ការប្រជុំ​ដោះស្រាយ​គ្នា​ក្នុង​ទីចាត់ការ​សាលារៀន​ក្នុងភូមិ​ក្បាលថ្នល់ លោក លី សុភា ប្រធាន​មន្ទីរ​រៀបចំ​ដែនដី នគររូបនីយ៍កម្ម សំណង់ និង​សុរិយោដី​ខេត្តកំពង់ឆ្នាំង និង​ជា​អនុប្រធាន​ក្រុម​ការ​ថ្នាក់​ខេត្ត បានលើកឡើង​ថាៈ លោក រួន វិ​ន​ថន ពិតជា​បាន​ចាក់ដី​លប់​ស្រែ​ធ្វើ​ភូមិ​បិទផ្លូវ​ដើរ​បណ្តាល អោយ​បណ្តាលអោយ​ជន់​លិច​ភូមិដ្ឋាន​ប្រជាពលរដ្ឋ​១៥​នៅ​ខែវស្សា​ពិតមែន ។

    លោក​បានបញ្ជាក់​ទៅកាន់ លោក រួន វិ​ន​ថន ដែលជា​អ្នកចាក់ដី​លប់​ផ្លូវ​នេះ​ថាៈ កាលដើមឡើយ​ផ្លូវ​នេះ​ប្រជាពលរដ្ឋ​ដើរ​ជាធម្មតា​តាំងពី​ឆ្នាំ​១៩៧៩​មក គ្មាន​ទំនាស់​អ្វី​ទាំងអស់ តែ​ក្រោយពី​ចាក់ដី​លប់​ផ្លូវ​និង​បិទផ្លូវ​មក មិន​ត្រឹមតែ ប្រជាពលរដ្ឋ​ខ្វះ​ផ្លូវ​ដើរ​ទេ គឺ​ធ្វើអោយ​ជន់​លិច​ភូមិដ្ឋាន​ពួកគាត់​ទៀតផង ។ ដូច្នេះ​ការអភិវឌ្ឍន៍​ភូមិដ្ឋាន​ខ្លួនឯង តែ​វា​បាន​បង្ក​អោយ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ ។​រឿងនេះ​បើ​គ្មាន​ការចាក់ដី​បិទផ្លូវ និង​ធ្វើអោយ​លិច​ភូមិឋាន​ក៍​បងប្អូន​ប្រជាព ល​រដ្ឋ​គ្មាន​ការតវ៉ា​នោះដែរ ហេតុនេះ​អ្នកចាក់ដី​បង្កបញ្ហា​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះមុខ​ច្បាប់​។

    តាម​បញ្ជារ​របស់លោក​អភិបាលខេត្ត តម្រូវអោយ​ក្រុមការងារ​ថ្នាក់​ខេត្ត​ដោះស្រាយ​អោយបាន ប្រជាពលរដ្ឋ​មាន​ផ្លូវ​ដើរ មាន​ផ្លូវ​រំដោះ​ទឹក​សម្រាប់​ខែវស្សា ។ ក្នុង​នេះដែរ លោក រួន វិ​ន​ថន ( ជា​អ្នក​សច្ចំ​នៅលើ​ភ្នំ​កាច់ចង្កូត​ខេត្តពោធិសាត់ )​ដែលជា​អ្នកចាក់ដី​បិទផ្លូវ បានប្រកែក​តវ៉ា​ច្រើន​ចំណុច ប៉ុន្តែ​ក្រោយពី​ក្រុមការងារ​ពន្យល់​អំពី​ផ្លូវ​ច្ចាប់​មក ទើប​លោក រួន វិ​ន​ថន បន្ទន់ឥរិយាបទ​យល់​ស្រប ឈានដល់​ដោះស្រាយ​បញ្ចប់ និង​បាន​ប្តិ​ត​មេដៃ​លើ​កំណត់ហេតុ​នៃ​កិច្ចសន្យា​ជាមួយ​ក្រុមការងារ​ចំរុះ ។

    ​ក្រោយពី​ប្រជុំ​ដោះស្រាយ​លោក លី សុភា បាន​និយាយ​អោយដឹងថាៈ យោងតាម​ចំណារ​របស់ លោ ក​អភិបាលខេត្ត​កំពង់ឆ្នាំង ចុះ​ថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ​២០១៧ បាន​ចារ​បញ្ជា​រថាៈ ត្រូវ​ដោះស្រាយ​ជាបន្ទាន់ , ជា​រូ​ម​ត្រូវ​បើកផ្លូវ​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​អោយបាន​ជាដាច់ខាត ។ ចំណែក​លទ្ធផល​នៃ​ការដោះស្រាយ​គឺ លោក រួន វិ​ន​ថន បាន​យល់ព្រម បើកផ្លូវ​ថ្មី ពី​ជើង​ទៅ​ត្បូង​ប្រវែង​ជាង​៧០​ម៉ែត្រ មាន​ទទឹង​ប្រវែង ២,៥០​ម៉ែត្រ អោយ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ជំនួស​ផ្លូវ​ចាស់ និង​យល់ព្រម​ដាក់លូ​មានមុខ​កាត់​៣​តឹក តាម​ព្រុំ​របង​ពី​ខាងលិច​ភូមិ បត់​ទៅ​ជើង និង​បត់​មក​ខាងកើត​ដល់​ផ្លូវលំ ដោយ​ចាប់​ផ្តើមធ្វើ​ផ្លូវ​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៨ នៅពេល​ផ្លូវ​មិនទាន់​ធ្វើ​ហើយ ប្រជាពលរដ្ឋ​ទាំង​១៥​គ្រួសារ មាន​សិទ្ធ​ដើរ​បន្ត​នៅលើ​ផ្លូវ​ចាស់ ។​ចំណែក​លូ​ត្រូវធ្វើ​អោយបាន​រួចរាល់​មុន​ខែ​វ​ស្ស​តាម​បច្ចេកទេស​ជំនាញ រាល់​ការចំណាយ​ទាំងអស់​ជា​បន្ទុក​របស់លោក រួន វិ​ន​ថន​។

    ​នៅក្នុង​រឿងនេះ លោក គង់ ប៊ុន​ថេត តំណាង​ប្រជាពលរដ្ឋ ១៥​គ្រួសារ បានអោយ​និយាយថា ពេលនេះ​រូបលោក និង​លោក ថោង មាឃ បាន​យល់ព្រម​តាម​ការដោះស្រាយ​នេះហើយ តែ​ប្រជាពលរដ្ឋ ១៣​គ្រួ សារ​ទៀត​មិនដឹងថា ពួកគាត់​យល់ព្រម​ឬ​យ៉ាងណាទេ ? ម្យ៉ាងទៀត លោក​សំណូមពរ​ដល់ ក្រុមការងារ​ច ម្រុះ​ខេត្ត លោក​អភិបាលស្រុក លោក​មេឃុំ មេ​តា្ត​ជួយ​ចុះមក​តាមដាន​រឿងនេះ​ផង ព្រោះថា កន្លងមក​លោក រួន វិ​ន​ថន មិនដែល​គោរព​ការ​នោះឡើយ ។ បើសិន​ភាគី​លោក រួន វិ​ន​ថន ព្រម​ធ្វើតាម​ការសន្យា​ជាមួយ​ក្រុមចម្រុះ​នៅថ្ងៃនេះ ប្រជាពលរដ្ឋ​ពិតជា​សប្បាយចិត្ត​ណាស់ ។

    ​ក្នុង​រឿងនេះ​ដែរ លោក ប៊ិន សំ​ផាន មេឃុំ​ផ្សារ​បាន​បញ្ជាក់ថាៈ លោក រួន វិ​ន​ថន ដែល​គេ​គ្រប់គ្នា​ស្គា ល់​គាត់​ជា​អ្នក​សច្ចំ​នៅលើ​ភ្នំ​កាច់ចង្កូត ដី​ខេត្តពោធិ៍សាត់ ពិតជា​បាន​ចាក់ដី​រំលោភ​យក​ផ្លូវ​របស់​ប្រពល​រដ្ឋ​ធ្លាប់​ដើរ​ពិតមែន ហើយ​ការដោះស្រាយ​នេះ​មិនមែន លោក រួន វិ​ន​ថន បានធ្វើ​សម្បទាន​អោយ​ដី​មក​ប្រជាពលរដ្ឋ​ធ្វើ​ផ្លូវ​ដើរ​នោះទេ គឺ​នេះ​ជាការ​ដោះដូរ ព្រោះ​ថាបើ​គ្មាន​ការរំលោភ​យក​ដី​ផ្លូវ​ប្រជាពលរដ្ឋ​ធ្លាប់​ដើរ និង​បង្ក​អោយ​ភូមិឋាន​ប្រជាពលរដ្ឋ​លិចលង់​នោះទេ ក៍លោក រួន វិ​ន​ថន មិន​ព្រម​ដោះដូរ​ដី​ធ្វើ​ផ្លូវ និង​ធ្វើ​លូ​រំដោះ​ទឹក​តាម​កិច្ចសន្យា​ជាមួយ​ក្រុមការងារ​នោះដែរ ៕ រឹទ្ធិ ជ័យ​


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...