• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ប្រជាពលរដ្ឋ​៤​គ្រួសារ​ប្រកបមុខរបរ​លក់​ជន្លេន​អោយ​អ្នកនេសាទ​ត្រី​ជាង​១០​ឆ្នាំ មកហើយ​នៅ​ភូមិ​ឆ្នុកទ្រូ ជន្លេន​ឆ្នាំនេះ​លក់​ចេញ​១​គីឡូ​ថ្លៃ​៧​ពាន់​រៀល​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 9 January, 2018  ម៉ោង 16:13 | សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ អ្នក​ប្រកបមុខរបរ​លក់​ជន្លេន​នៅ​មាត់កំពង់​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ បានអោយដឹងថា​៖ ជន្លេន​ឆ្នាំនេះ​លក់​ចេញ​អោយ​អ្នកនេសាទ​ត្រី ក្នុង​១​គូ​ឡូ​ថ្លៃ ៧​ពាន់​រៀល​ថ្លៃ​ជាង​ឆ្នាំមុន​ដែល​លក់​ចេញថ្លៃ​តែ​៥​ពាន់​រៀល​ទៅ​៦​តែ តែ​ឆ្នាំនេះ​អ្នករក​ជន្លេន​រក​មិនសូវ​បាន​ទើប​មានការ​ល់​ថ្លៃ​ជាង​ឆ្នាំមុន​។​

    ​ស្ត្រី​ម្នាក់ សោម សុភា​ន់ រស់នៅ​ក្នុងភូមិ​ឆ្នុកទ្រូ កំពុង​អង្គុយ​លក់​ជន្លេន​នៅ​មាត់កំពុង​ភូមិ​ឆ្នុកទ្រូ នៅ​ព្រឹក​ថ្ងៃទី​០៩ ខែមករា ឆ្នាំ​២០១៨​នេះ​បានអោយដឹងថា​៖ គាត់​បាន​ប្រកបមុខរបរ​លក់​ជន្លេន​នេះ​ជាង​១០​ឆ្នាំ​មកហើយ ក្រោយពី​មុខរបរ​ធ្វើស្រែ​រួច​។ មុខរបរ​លក់​ជន្លេន​នេះ​លក់បាន​៦​ខែ គឺ​ចាប់ផ្តើម​លក់​ពី​ខែមិថុនា និង​បញ្ចប់​នៅ​ចុង​ខែម​ករានេះ ចំណែក​ជ​ន្លេ ន​ក្នុងឆ្នាំនេះ​លក់​ចេញ​១​គីឡូ​ថ្លៃ​៧​ពាន់​រៀល និង​ទិញ​ចូល​ថ្លៃ​តែ​៤​ពាន់​រៀល​ប៉ុណ្ណោះ​។​
    ​ ​
    ​ស្ត្រី​ឈ្មោះ សោម សុភា​ន់ បាន​បន្តថា​៖ រៀងរាល់ឆ្នាំ​គាត់​បាន​ទៅ​ទិញ​ជន្លេន​ពី​អ្នក​ស្រុកភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ​មក​លក់ តែ​ពេលខ្លះ​គាត់​បាន​ទូរ​សព្ទ័​អោយគេ​ដឹក​ជន្លេន​មកអោយ​ដល់ផ្ទះ​តែម្តង​។ ចំណែក​ការទទួល​ជន្លេន​មក​លក់​នេះ បាត់​ភ្នែក​គី ឡូ​ច្រើនណាស់ គឺ​ជន្លេន​១០០​គីឡូ បាត់អស់​៤០​គីឡូ ព្រោះ​ថាបើ​យើង​ទិញ​យកមក​លក់​ទុក​តែ​១​ថ្ងៃ គឺ​ពេល​ជន្លេន​ដែល​ស៊ី​ដី​ពេល​វា​ជុះ​អាច់​អស់ គឺ​នឹង​ស្រក​បាត់​ភ្នែក​គីឡូ​ជាមិនខាន​ឡើយ ហេតុនេះហើយ​ទើប​ការលក់​ជន្លេន​ចេញ​ត្រូវ​ថ្លៃ​បន្តិច​ទើបបាន​ចំណេញ​។​
    ​ ​
    ​ស្ត្រី​ម្នាក់ទៀត​ជា​អ្នកលក់​ជន្លេន​ដូចគ្នា បានអោយដឹងថា​៖ អ្នកនេសាទ​ដាក់​លាន់​អន្ទុង និង​អ្នក​រាយ​សន្ទូច គឺជា​ម៉ូយ​របស់​ពួ​គាត់ ដែល​ក្នុ​១​ថ្ងៃៗ​គាត់​អាច​លក់​ជន្លេន​បាន​ពី​២​គីឡូ​ទៅ​៥​គីឡូ​តែប៉ុណ្ណោះ​ហើយ​អ្នកលក់​ជន្លេន​ដូចគ្នានេះ មាន​ចំនួន​តែ​៤​គ្រួ​សាត​តែប៉ុណ្ណោះ​នៅ​មាត់កំពង់​ភូមិ​ឆ្នុកទ្រូ​នេះ ហើយ​មុខរបរ​នេះ​គ្រាន់តែ​ជា​មុខរបរ​បន្ទាប់បន្សំ ពី​មុខរបរ​ធ្វើស្រែ​ប្រាំង និង​ចំការ​តែប៉ុណ្ណោះ​។ ដោយឡែក​គាត់​បានដឹងថា​៖​ជន្លេញ​ធំ​នួន​ទៀត​ត្រូវបាន​ឈ្មួញកណ្តាល​ទិញ​យកទៅលក់​នៅ​ប្រទេស​វៀតណាម ដែល​ឮ​គេ​ប្រាប់ថា វៀតណាម​គេ​យក​ជន្លេន​ធំៗ​ទៅ​វះងៀត​លក់ ឬ​ទិញ​អោយ​ចំណី​មាន់​ទា​។​

    ​សូមបញ្ជាក់ថា នៅក្នុង​ឆ្នាំកន្លងមក​នៅក្នុង​រដូវ​វស្សា អ្នកស្រុក​ក្នុង​ឃុំ​ទឹក​ហូត មាន​២​ទៅ​៣​ភូមិ បាននាំគ្នា​ទាំងចាស់ទាំងក្មេង​ដើរ​ជីក​ជន្លេន​តាម​វាលស្រែ​លក់ ទៅ​៦ អោយ​ឈ្មួញកណ្តាល​ដឹក​យកទៅលក់​បោះ​អោយ​ម៉ូយ​តាម​ស្រុក​ខេត្ត​មួយចំនួនទៀត ដោយ​អ្នក​ជីក​ជន្លេន​ដោយផ្ទាល់​លក់​ចេញ​បាន​ក្នុង​១​គីឡូ​តែ​២៥០០ ទៅ​៣០០​រៀល​តែប៉ុណ្ណោះ ចំ ណែ​ក​ឈ្មួញកណ្តាល​លក់​ចេញ​វិញ​១​គីឡូ​ថ្លៃ​៤០០០​រៀល ផាត់​សោយ​ហ៊ុយ​ដឹកជញ្ជូន​អាច​ចំណេញ​ក្នុង​១​គីឡូ​បាន​៥០០​រៀល ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...