• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 9 January, 2018  ម៉ោង 14:06 | រាយការណ៍​ពិសេស

    ​ខេត្តបាត់ដំបង​៖ ៖ ក្រុម​ឈ្មួញ​តូចតាច​បាន​បង្ហើប​ឲ្យ​ដឹងថា ទោះជា​មានការ​ផ្លាស់ប្តូរ មន្ត្រី​មួយចំនួន សំដៅ​ធ្វើការ​កែទម្រង់ យ៉ាងណាក៏ដោយ ក៏​ឈ្មួញ​មាន​លុយ មានអំណាច នៅតែមាន​ឱកាស ដឹកជញ្ជូន ទំនិញគេចពន្ធ ឆ្លងកាត់​ច្រក​ភ្នំ​ដី ស្ថិតក្នុង​ភូមិ​គីឡូ​លេខ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន ដោយ​រលូន ហើយ​ករណីខ្លះ លោក អ៊ុយ វិត ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​ភ្នំ​ដី បាន​ឃុបឃិត ជាមួយ​ឈ្មួញ ដោយ​បញ្ជា​ឲ្យ​មន្ត្រី​ស្និទៗ ក្រោម​ឱវាទ ប្រមូល​លុយ​ពី​ឈ្មួញ ពី​ប្រភព​ទំនិញ​ឃុបឃិត​ឱ្យមាន​ការបង់ពន្ធ​មិន​គ្រប់ និង​ទំនិញគេចពន្ធ យកទៅ​ចែកគ្នា​ច្រក​ហោប៉ៅ​។ ។ លោក អ៊ុយ វិត មាន​បទពិសោធ​គ្រប់គ្រាន់​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​តាំងពី​នៅ​ជា​ប្រធាន​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ ខេត្ត​ឧ​ត្ត​រ​មានជ័យ​មកម្ល៉េះ​។ លោក អ៊ុយ វិត ត្រូវបាន​មន្ត្រី​មួយចំនួន​ក្នុង​ស្ថាប័នគយ​រិះគន់ថា ជា​មន្ត្រី​គយ ពូកែ​រកលុយ​យកមក​អភិវឌ្ឍន៍​មុខតំណែង​បានជា​បន្តបន្ទាប់​។​

    ​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំ​នៅ​មាត់ច្រក​នោះបាន​ទម្លាយ​ឲ្យ​ដឹងថា បន្ទាប់ពី​លោក អ៊ុយ វិត ទទួលបាន​សិទ្ធិ​ចាត់ចែង​កិច្ចការ​គយ​ច្រក​ភ្នំ​ដី បាន​ប្រើ​អំណាច​ផ្ទាល់ខ្លួន ដោយ​អួតអាង​ជា​ហូរហែ យកឈ្មោះ​ថ្នាក់លើ ថា​ជា​ខ្សែ​ទុយោ​របស់ខ្លួន មក​គាបសង្កត់​បន្លាច​មន្ត្រី​ថ្នាក់ក្រោម​ឱ្យ​ខ្លាច ឆ្លៀត​បង្កើត​បក្ខពួក​ឃុបឃិត​ជាមួយ​ឈ្មួញ​នាំ​ទំនិញ​ពី​ប្រទេស​ថៃ បើកភ្លើង​ខៀវ​ឲ្យ​មាន​ទំនិញគេចពន្ធ និង​ទំនិញ​បង់ពន្ធ​មិន​គ្រប់​ហូរ​ចូល​កាន់តែ​ច្រើនឡើងៗ ដើម្បី​ប្រមូលប្រាក់​ពី​ពួក​ឈ្មួញ​ច្រក​ហោប៉ៅ ។ ប្រភព​បញ្ជាក់ថា​ភាព​ធូររលង់​នោះ​បង្កើតឱ្យមាន​ការរត់ពន្ធ​ទំនិញ​នាំចូល​ពី​ប្រទេស​ថៃ​កាន់តែ​អនាធិបតេយ្យ​លើស​ជំនាន់​លោក ជា វុទ្ធី ទៅទៀត​។ ករណីនេះ​លោក គុណ ញឹម អគ្គនាយក​ក​យ និង​រដ្ឋាករ​កម្ពុជា​គួរ​ត្រួតពិនិត្យ​ភាព​អសកម្ម​រស​ប់លោក អ៊ុយ វិត ជាបន្ទាន់ ព្រោះ​អ្វីៗ​ដែល លោក អ៊ុយ វិត និង​បក្ខពួក​កំពុង​ប្រព្រឹត្ត​នេះ​គឺ​ផ្ទុយ​អំពី​គោលការណ៍​ប្រមូល​ពន្ធ​របស់​អគ្គនាយក​ដ្ឋា​ន​គយ ដែល​ធ្វើឱ្យ​បាត់បង់​ប្រាក់​ពន្ធ​ចំណូល​រដ្ឋ​គួរឱ្យ​ញាក់សាច់​។​

    មានការ​លើកឡើងថា ទំនិញ​ដែល​ក្រុម​ឈ្មួញ​ខិលខូច នាំចូល​ទំនិញគេចពន្ធ​ពី​ប្រទេស​ថៃ​ដឹក​តាម​រថយន្ត​ធំៗ​ចូលមក​កម្ពុជា​តាម​ច្រកទ្វារ​ភ្នំ​ដី ភាគច្រើន ជា​ប្រភេទ ទំនិញគេចពន្ធ និង​ទំនិញ​ខុសច្បាប់ ដែលជា​ប្រភព​ការប្រមូលប្រាក់​ពុករលួយ​ចែកគ្នា​ច្រ​ហោប៉ៅ​ធ្វើ​មាន​ធ្វើបាន​រាប់​ក្រោម​ការចាត់​ចែក​ពី​លោក អ៊ុយ វិត​។ ប្រភព​ដដែល បាន​បញ្ជាក់ថា ទំនិញ​នាំចូល ក្នុងពេល​សព្វថ្ងៃនេះ ត្រូវ​បង់ពន្ធ​ខ្ពស់ តែ​ដោយ​មានការ ឃុបឃិត​គ្នា បង់ពន្ធ​ត្រឹមតែ ៣០​ទៅ​៤០ ភាគរយ​ប៉ុណ្ណោះ នាំ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់ ចំណូល​ពន្ធ រាប់សិប​ម៉ឺន​ដុល្លារ ក្នុង​មួយខែៗ​។ ក្រៅតែពី​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កេង​បន្លំ​បំបាត់​ពន្ធ​រដ្ឋ លោក អ៊ុយ វិត បាន​លួច​បើក​បង្ហើប​ច្រករបៀង​ពីរ​ទៀត​ដែល​នៅក្បែរៗ​ច្រកទ្វារ​ភ្នំ​ដី ដោយ​ចាត់តាំង​សាច់ញាតិ​ឲ្យ​ចូលទៅ​ក្បែរ​ទឹកដី​ថៃ ប្រចាំការ ចាំ​ប្រមូល​លុយ រាប់​ក្បាល​ឡាន​ដឹកទំនិញ​,​ម៉ូតូ ឡាន គ្រឿងចក្រ គេចពន្ធ ឆ្លងកាត់​ទីនោះ​។ ក្រៅ លោក អ៊ុយ វិត ពី​ចាត់តាំង​ឱ្យ​បក្ខពួក​មួយក្រុម​ទៀត​មាន​គ្នា​៣ ទៅ​៤​នាក់ ដាក់​ប៉ុស្តិ៍​ជជុះ នៅ​ចំណូ​ច​ភូមិ​វាលវង់ ឃុំ​តា​ស្តា ក្នុងស្រុក​សំពៅ​លូន​ដដែល​នេះ​ស្ទា​ក់ឡាន​ដឹក​បន្លែ ត្រី សាច់ អី​វាន់ ដឹក​តាម រថយន្ត​តូចៗ​បន្តិច​ប​ន្ទួ​ច ដែល​ទំនិញ​នេះ​បាន​បង់​នៅ​មាត់ច្រក​ភ្នំ​ដី​រួចទៅហើយ ដោយ​កោសរូស​ទារ​១​រថយន្ត​ចាប់ពីរ​២​ម៉ឺន​រៀល​ទៅ​៥​ម៉ឺន​រៀល ជួន​រាប់ម៉ឺន​បាត បើ​ហ៊ាន​ធ្វើឱ្យ​លោក​គយ​ខឹង​។

    ប្រភព​បាន​បង្ហើប​ឲ្យ​ដឹងថា ក្រៅតែពី​ប្រព្រឹត្ត​អំពើពុករលួយ​ខាងលើនេះ មន្ត្រី​គយ​ថ្នាក់​ទ្រើសៗ​បី​រូប​ក្រោមបង្គាប់ លោក អ៊ុយ វិត ក៏បាន​រងគ្រោះ​ដោយ​លោក អ៊ុយ វិត កាត់​យក​របប​ប្រចាំខែ​អស់​គ្មាន​សល់​ចាប់តាំងពី​លោក អ៊ុយ វិត មកកាន់​តំណែង​ជា​ប្រធាន​គយ​ច្រក​ភ្នំ​ដី​នោះមក​។ ដោយឡែក​សូម្បីតែ «​ទឹកតែ​» ខ្លះ​ដែល​ត្រូវ​បញ្ជូនទៅ​សាខា គយ​ខេត្តបាត់ដំបង​ក៏ត្រូវ លោក អ៊ុយ វិត ហ៊ាន​បញ្ចប់​ដែរ​។ ប្រភព​បាន​បញ្ជាក់ថា លោក អ៊ុយ វិត ហ៊ាន​ប្រព្រឹត្ត​អ្វីៗ​តាម​អំពើ​ចិត្ត​ដូច​អ្នកក្លាហាន​ជិះសេះ​លែងដៃ គឺ​ដោយសារ លោក អ៊ុយ វិត បាន​អួតអាង​ខ្លួន​ថា ជា​មិត្តភក្តិ​នឹង លោក អូន ព័ន្ធមុនីរ័ត្ន បច្ចុប្បន្ន​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។ យ៉ាង​ដូច្នេះហើយ​ទើប លោក អ៊ុយ វិត អាច​ផ្លាស់​ពី​មេ​គយ​នៅ​ច្រកទ្វារ​អន្តរជាតិ​ជាំ​ស្រងាំ ស្រុក​អន្លង់វែង ខេត្តឧត្ដរមានជ័យ មកកាន់​ច្រកទ្វារ​ភ្នំ​ដី ខេត្តបាត់ដំបង​បាន​យ៉ាង​ងាយស្រួល​។ ទោះយ៉ាងណា​ការទម្លាយ​ព័ត៌មាន​រឿង​រាវ​មួយចំនួន​ខាងលើនេះ គេហទំព័រ «​ខ្មែរ​អង្គរ​» កំពុង​ស្វែងរក​ការបំភ្លឺ​ពី លោក អ៊ុយ វិត ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រក​ភ្នំ​ដី មិនទាន់បាន​នៅឡើយ​ទេ​៕

    លោក អ៊ុយ វិត ប្រធានការិយាល័យ​គយ និង​រដ្ឋាករ​ច្រកទ្វារ​ភ្នំ​ដី

     

    loading...