• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ដោយសារ​តណ្ហា ជនកំហូច​ម្នាក់​លបចូល​ផ្ទះ​ស្ត្រី​មេម៉ាយ​ម្នាក់​ចាប់​ច្របាច់ក​ឱ្យ​សន្លប់ រំលោភ​រួច​រត់គេចខ្លួន តែ​ប៉ូលិស​តាម​ក្របួច​ជាប់​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 8 January, 2018  ម៉ោង 11:55 | សន្តិសុខ​សង្គម

    ​ខេត្តតាកែវ ៖ យុ​ុ​វ​ជម​ម្នាក់​ដោយសារ​ទ​ណ្ហា​ឡើងដល់​បន្ទុក បាន​លបចូល​ផ្ទះ​ស្ត្រី​មេម៉ាយ​ម្នាក់ នៅ​ពាក់​កណ្តាលអធ្រាត្រ​ដោយ​ធ្វើ​សកម្មភាព​យ៉ាង​កំរោល​មុននឹង​រំលោភ​បាន​ច្របាច់​ក៏ ធ្វើឱ្យ​ជនរងគ្រោះ​សន្លប់​ទើប​រំលោភ​សេពសន្ថវៈ​។ ក្រោយ​កើតហេតុ​នគរ​បាន​មូលដ្ឋាន​បានទទួល​ពាក្យបណ្តឹង​ពី​ស្ត្រី​រងគ្រោះ ហើយ​កម្លាំង​សមត្ថកិច្ច​បាន​តាម​ចាប់​ជនសង្ស័យ​ដែល​រត់​ទៅសម្ងំ​នៅ​ក្នុងផ្ទះ​របស់ខ្លួន​បាន​នៅ​ព្រឹក​ថ្ងៃអាទិត្យ ០៦​រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព​.​ស​២៥៦១ ត្រូវ​នឹង​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៨ ។ ស្ថិតនៅ​ចំណុច​ភូមិ​ស្រែ​ពោធិ៍ ឃុំ​ចារ ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ។

    ​សម្ថ​កិច្ច​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃកប្បាស​បានឱ្យដឹងថា នៅវេលា​ម៉ោង​២៣ និង​៥០​នាទី យប់​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៨ ជនសង្ស័យ​ឈ្មោះ សុង ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់នៅ​ភូមិ ឃុំ​កើតហេតុ បានធ្វើ​សកម្មភាព​ចូលទៅ​ផ្ទះ​របស់​ជនរងគ្រោះ ហើយ​ចាប់​ច្របាច់ក ឱ្យ​ជនរងគ្រោះ សន្លប់ រួច​រំលោភ​រហូត​បាន​សម្រេច ទៅលើ​ជនរងគ្រោះ​ឈ្មោះ ន ស ភ អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ជាមួយគ្នា (​ជា​ស្ត្រី​មេម៉ាយ​) ខណៈពេល​ស្ត្រីជន​រងគ្រោះ​កំពុង​ដេក​នៅ​ក្នុងផ្ទះ​របស់ខ្លួន ។

    ​ក្រោយ​ពេលធ្វើ​សកម្មភាព​រួច ជនសង្ស័យ​ខាងលើ បាន​រត់គេចខ្លួន​។ លុះ​ស្ត្រី​រងគ្រោះ​ដឹងខ្លួន ឡើង​ក៏បាន​រាយការណ៍​មក​សមត្ថកិច្ច​។ ហើយ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន ជនសង្ស័យ​បាន​នៅ​ចំណុច ផ្ទះ​របស់​ជនសង្ស័យ​តែម្តង ។ បច្ចុប្បន្ន ជនសង្ស័យ កម្លាំង​ជំនាញ​កំពុងធ្វើការ​សាកសួរ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...