• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ជនពិការ​១០០​នៅក្នុង​ស្រុក​រលាប្អៀរ និង​ក្រុង​កំពង់ឆ្នាំង​បានទទួល​អំណោយ​ពីស​ម្តេច គង់ សំអុល នៅក្នុង​ថ្ងៃបុណ្យ​៧​មករា នៅ​សាលាខេត្ត​កំពង់ឆ្នាំង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 8 January, 2018  ម៉ោង 09:11 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ សម្ត​ច គង់ សំអុល សមាជិក​អចិន្ត្រៃយ៍​កាកបាទក្រហមកម្ពុជា រួមជាមួយ​ឯកឧត្តម លោកជំទាវ ក្នុង​ជួរ​ប្រមុខ​រាជរដ្ឋាភិបាល អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ឆ្នាំង និង អាជ្ញាធរខេត្ត​កំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃទី​០៧ ខែមករា ឆ្នាំ​២០១៨ បាន​ចែក​អំណោយ​ជូន​ជនពិការ​ចំនួន​១០០ នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង និង​ក្នុង​ថ្ងៃបុណ្យ​ជាតិ​៧​មករា​។​
    ​ ​
    ​សម្តេច គង់ សំអុល បាន​មានប្រសាសន៍​ទៅ​គាន់​ជនពិការ​ថា​៖ ថ្ងៃនេះ​ជា​ថ្ងៃបុណ្យ​ជាតិ​៧​មករា ជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា ដែល​បាន​រស់រានមានជីវិត​ដោយសារ​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ ។ ជ័យជំនះ​៧​មករា​បានមក​ដោយសារ​លះបង់​សាច់​ស្រស់ ឈាម​ស្រស់ របស់​យុទ្ធជន យុទ្ធ​នារី និង​ប្រជាជន​ខ្មែរ​យើង ដូច្នេះ​ប្រមុខ​រាជរដ្ឋាភិបាល​មិន​បំ​ភ្លេ ច​ទេ​នូវ​គុណបំណាច់​អ្នកស្នេហាជាតិរ​បស់​យើង ។ ជាក់ស្តែង​ក្នុង​ថ្ងៃបុណ្យ​៧​មករា​នេះ ដោយមាន​ការយកចិត្ត​ទុកដាក់​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សាខា​កាកបាតក្រហម​ខេត្តកំពង់ឆ្នាំង បានរៀបចំ​អំណោយ​មាន​អង្ករ​គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​មួយចំនួន​ចែកជូន​ជនពិការ​ចំនួន​១០០ មកពី​ស្រុក​រលាប្អៀរ និង​ក្រុង​កំពង់ឆ្នាំង​។​

    ​សម្តេច គង់ សំអុល បាន​បញ្ជាក់ថា​៖ អំណោយ​ទាំងអស់នេះ​គឺជា​អំណោយ​មុ​ស្ស​ធម៌​របស់​កាកបាតក្រហម​កម្ពុជា​ចែកជូន​ជនពិការ​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន អង្ករ​១​កា​រ៉ុង​ស្មើ​៣០​គីឡូ មី​១​កេះ ខី​ត​១​កញ្ចប់ និង​ថវិកា​៤​ម៉ឺន​រៀល ដូចៗ​គ្នា​។ សម្តេច​ក៏បាន​ផ្តាំផ្ញើរ​ផង​ដែល​ដល់​អាជ្ញាធរ​ខុំ​ស្រុក​ត្រូវយក​ចិត្ត​ទុ​ដាក់​គិតគូរ​អំពី​សុខទុក្ខ​របស់​ជនពិកា​រ​គ្រប់ៗ​រូប​ដោយ​មិនត្រូវ​អោយ​ជនពិការ​ណាមួយ​ឈឺ​ស្លាប់​ដោយ​គ្មាន​ពេទ្យ​ព្យាបាល ឬក៏​ដាច់ពោះ​ស្លាប់​អោយ​សារ​អត់បាយ​នោះឡើយ​។

    ​បុរស​ជនពិការ​ម្នាក់​តំណាងអោយ​ជនពិការ បាន​លើកឡើងថា​៖ ពួកលោក​ជា​ជនពិការ​សូម​អរគុណ​យ៉ាង​ជ្រាវ​ជ្រៅ ចំពោះ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ឆ្នាំង ដែល​តែង​បាន​គិតគូរ​ជានិច្ច​ដល់​ជនពិការ ក្រីក្រ​ទាំងអស់ ដោយ​មិន​ប្រកាន់​និន្នាការ​អ្វី​ឡើយ​។ ពួកលោក​ជា​ជនពិការ​ទាំងអស់​សូម​អរគុណ​ណាស់​ចំពោះ​ប្រមុខ​រាជរដ្ឋាភិបាល ចំ ពោះ​កាកបាតក្រហមកម្ពុជា​ដោយ​ពួកលោក​ទាំងអស់គ្នា​និង​ប្តេជ្ញាចិត្ត​គាំទ្រ​ថ្ងៃ​៧​មក​រាជា​រៀងរហូត​។ ព្រោះ​ថាបើ​គ្មាន​ថ្ងៃ​៧​មករា​ឆ្នាំ​១៩៧៩ គ្មាន​គណ​៖​បក្ស​ប្រជាជន​កម្ពុជា ក៏​គ្មាន​ជីវិត​រស់​មកដល់​ថ្ងៃ​នេះដែរ និង​បើ​គ្មាន​ថ្ងៃ​៧​មករា ក៏​គ្មានអ្វីៗ​ដូច​សព្វថ្ងៃ​នេះដែរ​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...