• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ទិវា​បុណ្យជាតិ​៧​មករា​នៅក្នុង​ខេត្តកំពង់ឆ្នាំង​មាន​មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​៩១៩៤​នាក់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 8 January, 2018  ម៉ោង 09:15 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ ថ្ងៃ​៧​មករា គឺជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុ​ជាជាង​៣​លាន​នាក់ ដែល​បាន​រួចផុត​ជិវិត​ពី​កណ្តាប់ដៃ​ប៉ុលពត នៅក្នុង​ឆ្នាំ​១៩៧៩ ដោយ​យល់បាន​ពី​គុណបំណាច់​នៃ​ថ្ងៃជ័យ​ជំនះ​៧​មករា ការ​ប្រា​រព​ធ្វើបុណ្យ​ជាតិ​៧​មករា នៅក្នុង​សាលាខេត្ត​កំពង់​ឆ្នាំ​នា​ព្រឹក​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០១៨ គេ​ពិនិត្យ​ឃើ​ួ​មាន​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និង​ប្រជាពលរដ្ឋ​ចូក​រួម​ចំនួន​៩១៩៤​នាក់ នេះ​បើ​យោងតាម​ការប្រកាស​ព័ត៌មាន​ពី​អ្នក​កាន់​កម្មវិធី​បុណ្យ​។​
    ​ ​
    ​នៅក្នុង​ទិវា​បុណ្យជាតិ​៧​មករា​នេះ លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង បាន​អាន​សុន្ទរកថា របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​ខ្លឹមសារ​ថា​៖ ថ្ងៃ​៧​មករា​ឆ្នាំនេះ​គឺជា​ខួប​លើក​ទី​៣៩ នៃ​មហា​ជ័យជំនះ​ជា​ប្រវត្តិសាស្ត្រ ដែល​បាន​សង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​រាប់លាន​នាក់​ពី​របរ​ប្រល័យពូជសាសន៍​ប៉ុលពត​។ ឆ្លងកាត់​រយះពេល​៣៩​ឆ្នាំ​មកនេះ ផ្តើមចេញពី​ជ័យជំនះ​៧​មករា ប្រទេស​កម្ពុជា បាននិងកំពុង​ឈានទៅ​តាម​ទិសដៅ​ដៅ​ដ៏​ត្រឹមត្រូវ ស្រម​តាម​បំណងប្រាថ្នា​ដ៏​ពិសិដ្ឋ​របស់​ប្រជាជន និង​ដើរ​ស្របតាម​និន្នាការ​រួម​ក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​។​
    ​ ​
    ​ស្មារតី​៧​មករា ស្ថិតស្ថេរ​ជា​អមតៈ​ក្នុង​ដួងចិត្ត​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប និង​គ្រប់​ជម​នា​ន់​ត​ទៅមុខទៀត , ស្មារតី​៧​មករា ជា​ពន្លឺ​បង្ហាញផ្លូវ​យើង​អោយ​ពុះពារ​ជំនះបាន​គ្រប់​ឧបសគ្គ និង​គ្រប់​ការលំបាក គ្រប់​កាលៈទេសៈ ឆ្ពោះទៅរក​ជ័យជំនះ , ស្មារតី​៧​មករា ជា​កម្លាំង​មហា​សាមគ្គី​ដែល​គ្មាន​អ្វិ​អាចមក​បំបែក​បានឡើយ​។ យើងទាំងអស់គ្នា​ប​ត្តេ​ជ្ញា​ថែរក្សា​ពូន​ជ្រុំ​ស្មារតី​៧​មករា អោយ​ភ្លឺ​ចាំងចែង​ជានិច្ច​ដើម្បី​សម្រេច​សមិទ្ធផល​ថ្មីៗ​ទៀ​ក្នុង​ការកសាង​និង​ការពារ​មាតុភូមិ​កម្ពុជា និង​ទប់ស្កាត់​កុំអោយ​សង្គ្រាម វិនាសកម្ម និង​ឧក្រិដ្ឋកម្ម​ប្រល័យពូជសាសន៍ អាច​កើតឡើង​ជាថ្មី​លើ​មាតុភូមិ​របស់​យើង​បាន​។​
    ​ ​
    ​ដោយឡែក​នៅក្នុង​ថ្ងៃបុណ្យ​៧​មករា​នេះ ក៏មាន​ការសម្តែង​ឈុត​សិ​ល្បះ​យុវជន​គាំទ្រ​ថ្ងៃ​៧​មករា ការ​ស្មូត​កំណាព្យ ការប្តេជ្ញាចិត្ត​របស់​យុវជន ការ​បង្ហោះ​ប៉េងប៉ោង ព្រលែង​ព្រាប​ស​សន្តិភាព និង​ការរាប់​បាត​ព្រះ​ស​ង្ឍ​ចំនួន​១០០​អង្គ​ផងដែរ​។ ដោយមាន​ការចូលរួម​របស់​សម្តេច គង់ សំអុល ឯកឧត្តម លោកជំទាវ ក្នុង​ជួរ​រាជរដ្ឋាភិបាល អ្នកតំណាងរាស្ត្រ​

    ​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​ក្នុង​ខេត្ត​ផងដែរ ដែល​ញាំ​ង​អោយ​កម្មវិធី​បុណ្យជាតិ​៧​មករា ឆ្នាំ​២០១៨​នេះ ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ទាំងអស់​នៅក្នុង​ខេត្តកំពង់ឆ្នាំង មាន​ក្តីរំភើប និង​សប្បាយរីករាយ​យ៉ាង​ក្រៃលែង​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...