• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ភ្លៀង​ស្រិចៗ ស្ត្រី​ម្នាក់​ដកសំណាប​យកទៅ​ជួស​ស្រូវពង្រោះ ត្រូវ​រន្ទះបាញ់​ស្លាប់​ម្នាក់ឯង​កណ្តាលវាល​ស្រែ​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 January, 2018  ម៉ោង 15:37 | សន្តិសុខ​សង្គម

    ​ខេត្តព្រៃវែង​៖ ស្ត្រី​ចំណាស់​ម្នាក់​ដោយសារតែ​ឃើញ​មាន​ភ្លៀង​ធ្លាក់ ក៏​ដកសំណាប​យកទៅ​ជួស​នៅឯ​ស្រែពង្រោះ អកុសល ត្រូវ​រន្ទះបាញ់​ស្លាប់​យ៉ាង​សង្វេគ​នៅឯ​វាលស្រែ​ត​ម្នាក់ឯង​។ ហេតុការណ៍​នេះ​បានកើត​កើតឡើង​កាលពី​ម៉ោង​ប្រហែល ៥​ល្ងាច​ថ្ងៃទី​០៥ ខែ មករា ឆ្នាំ​២០១៨ ត្រង់ចំណុច​ស្រែ​ជី​ងៀង ចម្ងាយ​ប្រហែល​១​គីឡូម៉ែត្រ នៅ​ខាងលិច​ឈៀង​ខាងជើង ភូមិ​ព្រហ្ម ឃុំ​ព្រៃ​ព្នៅ ស្រុក​ពារាំង ខេត្តព្រៃវែង​។

    ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា ស្ត្រី​រងគ្រោះ​មានឈ្មោះ យួន ច្រឹប ភេទ​ស្រី អាយុ ៤៥ ឆ្នាំ រស់នៅ​ភូមិ​.​ឃុំ​កើត ហេតុ​ខាងលើ ។ ប្រភព​បញ្ជាក់ថា ជនរងគ្រោះ​យក​សំណាប​ទៅ​ជួស​ស្រូវពង្រោះ​នៅ​ស្រែ ខណៈ​មេឃ​ពេល​មេឃ​កំពុងតែ​ភ្លៀង​ក៏​ត្រូ​រន្ទះបាញ់​ស្លាប់​។ ប្រភព​បន្តថា សាកសព​ត្រូវបាន​សាច់ញាតិ​រកឃើញ​នៅវេលា​ម៉ោង ១០​យប់​នា​ថ្ងៃ​ដដែល ។​

    ​ក្រោយពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិនិត្យ​សាកសព​រួច បាន​ប្រគល់អោយ​ក្រុមគ្រួសារ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...