• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ទុស្សេ​ចរន្ត​ភ្លើង ផ្ទាំង​សូ​ឡា ឆេះ​ផ្ទះ​អស់​មួយ​ខ្នង របួសស្រាល ធ្ងន់​៤​នាក់ នៅ​ស្រុក​ស្វាយជ្រំ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 January, 2018  ម៉ោង 14:22 | សន្តិសុខ​សង្គម

    ​ខេត្តស្វាយរៀង​៖ ដោយសារ ទុស្សេ​ចរន្ត​ភ្លើង ផ្ទាំង​សូ​ឡា​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ អស់​មួយ​ខ្នង នៅសល់តែ​គ្រោងឆ្អឹង និង​បណ្ដាល​ឲ្យ​មនុស្ស ៤​នាក់​រងរបួស​ធ្ងន់​ស្រាល កាលពី​ម៉ោង ២ និង​១០​នាទី​រសៀល​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​កណ្តាល ឃុំ​ធ្លក ស្រុក​ស្វាយជ្រំ ។​មាន​ករណី​អគ្គិភ័យ​

    ​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹងថា ម្ចាស់ផ្ទះ មានឈ្មោះ ម៉ម សាឡ​ន ភេទ​ស្រី អាយុ​៦៧​ឆ្នាំ មុខរបរ ធ្វើស្រែ​។ ផ្ទះ​នោះ​មាន ទំហំ ៦ × ៧ ម៉ែត្រ សង់​ពី​ឈើ​លើ​ថ្ម​ក្រោម ប្រក​ស័ង្កសី ត្រូវ​ឆេះ​ទាំងស្រុង​។ ទ្រព្យសម្បត្តិ​ដែល​ឆេះ​អស់​រួមមាន​៖ ប្រាក់​២​លាន​រៀល​, ស្រូវ ៥០ ការុង​, អង្ករ ៥ តៅ​, ទូរទស្សន៍ ៣ គ្រឿង ។​

    ​នគរបាល​បន្តទៀតថា ជនរងគ្រោះ​ទាំង ៤​នាក់​មាន​៖ ១/​ម៉ម សាឡ​ន ភេទ​ស្រី អាយុ ៦៧​ឆ្នាំ​របួសស្រាល​, ២/​សុខ ពៅ ភេទ​ប្រុស អាយុ ៤៤​ឆ្នាំ​របួសស្រាល​, ៣/​ឌុ​ក លីដា ភេទ ស្រី អាយុ​៤​ឆ្នាំ របួសស្រាល​, ៤/​រឹម ដា​វីត ភេទ​ប្រុស អាយុ ៤​ឆ្នាំ​របួសធ្ងន់ ។​

    ​នគរបាល​បញ្ជាក់ថា មូលហេតុ​ដែល​ឆេះ បណ្តាលមកពី​ឆ្លង​ចរន្ត​ផ្ទាំង សូ​ឡា​ដែល​ដាក់​លើដំបូល​ផ្ទះ​ហើយ​បាន ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គី​ស​ភ័យ​ចំនួន​២​គ្រឿង របស់​ស្នងការ​នគរបាល​ក្រុង​ស្វាយរៀង ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...