• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បើករថយន្ដ​ទំនើប​ម៉ាក RAND ROVER ប្រើ​ល្បឿន​មិន​សំ​ចៃ អ្នកជិះ​ម៉ូតូឌុប​គ្នា​៣​នាក់​ប៉ើង​ដូច​សី ស្លាប់​ទាំង​៣​នាក់​យ៉ាង​អាណោចអាធ័ម​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 January, 2018  ម៉ោង 14:18 | សន្តិសុខ​សង្គម

    ​​ខេត្តកណ្ដាល​៖ រថយន្ត រ៉ែ​ង​រ៉ូ​វ័រ RANDBROVER បោះពួយ​ជ្រែក​ថ្នល់​លឿន​ដូច​ខ្យុះ បាន​បុក​អ្នកជិះ​ម៉ូតូឌុប​គ្នា​ចំនួន ៣​នាក់ ពេញទំហឹង ស្លាប់​យ៉ាង​អាណោចអាធ័ម​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​១៧ និង ២០​នាទី ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០១៨ នៅលើ​កំណាត់ ផ្លូវ​១១៥ ស្ថិតក្នុង​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ ខេត្តកណ្ដាល ។​

    ​នគរបាល​ប៉ុស្តិ៍​ភូមិ​កំពង់​សំណាញ់​បានឱ្យដឹងថា ជនរងគ្រោះ​ជិះ​ម៉ូតូ ម៉ាក​HONDA MSX ពណ៌​ខៀវ លាយ​ខ្មៅ គ្មាន​ស្លាក​លេខ អ្នកបើក​បើកបរ​ឈ្មោះ​រស់ ភារ​ម្យ ភេទ​ប្រុស​អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ខ្ពប​វែង សង្កាត់​កំពង់​សំណាញ់​ក្រុង​តាខ្មៅ (​ស្លាប់​នៅ​កន្លែងកើតហេតុ​) និង​អ្នករួមដំណើរ​ពីក្រោយ​២​នាក់​ទៀត ១.​ឈ្មោះ​អ៊ី​ម សុ​ផា​ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក្រុង​តាខ្មៅ (​ស្លាប់​) ២.​ឈ្មោះ​វ៉ន វិសាល ភេទ​ប្រុស អាយុ​១៧​ឆ្នាំ នៅ​ភូមិ​ព្រែក​រាំង សង្កាត់​កំពង់​សំណាញ់ ក​ក្រុង​តាខ្មៅ​(​ស្លាប់​) ។ អ្នករួមដំណើរ​ទាំង​២​បាន​ស្លាប់​ពេល​ដឹក​ទៅដល់​មន្ទីរពេទ្យបង្អែក​ជ័យជំនះ​។ ពួកគេ​បើកបរ​ក្នុងទិសដៅ​ពី​កើតមក​លិច​។​ចំណែក​សព​ទាំង​៣​ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ រីឯ​រថយន្ត​បង្ក​ម៉ាក​RAN DROVER ពាក់​ស្លាក​លេខ​2U-6977 ក្រោយពី​បង្កហេតុ អ្នកបើកបរ​ដែល​មិន​សំចៃ​ល្បឿន​នោះ​ចុះ​ពីលើ​រថយន្ត​រត់គេចខ្លួន​បាត់​។​

    ​សាក្សី​នៅ​កន្លែងកើតហេតុ​និយាយថា នៅមុន​ពេល​កើត ហេតុ​បានឃើញ​រថយន្ត​បង្ក​បើក​ក្នុងទិសដៅ​ពី​ព្រែក​ហូរ​ឆ្ពោះទៅ​ស្តុ​ប​ព្រែក​សំរោង (​ពី​លេចទៅ​កើត​) លើ​កំណាត់​ផ្លូវជាតិ​លេខ​១១៥ ដោ​ដោយ​ល្បឿន​លឿន​ណាស់​។ លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​ម៉ូតូ​ជនរងគ្រោះ​ដែល​ជិះ​គ្នា​៣​នាក់​ពេញ​មួយ​ទំហឹង បណ្ដាល​ឲ្យ​ជនរងគ្រោះ​ទាំង​៣​នាក់​ស្លាប់បាត់​បង់ជីវិត​នៅ​កន្លែងកើតហេតុ ។​

    ​ក្រោយពេល​រថយន្ត​បាន​បុក​រួច​ព្យាយាម​បើក​រត់គេចខ្លួន​ប្រមាណ​១​គីឡូម៉ែត្រ​ពី​កន្លែងកើតហេតុ​ត្រូវបាន​សមត្ថកិច្ច​អន្តរាគមន៍​ស្ទាក់ចាប់​បានតែ​រថយន្ត រីឯ​ម្ចាស់​បាន​រត់គេចខ្លួន​តាម​សម្រួល​រហូត​បាត់ស្រមោល ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...