• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​បុរស​ម្នាក់​សង្ស័យ​ស្រវឹងស្រា​ហើយ​ព្យាយាម​ជិះ​ម៉ូតូ TODAY បាន​បុក​ខឿន​ថ្នល់​ដួល​បោក​ក្បាល​សន្លប់​ក្នុង​ថ្លុកឈាម​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 January, 2018  ម៉ោង 13:10 | សន្តិសុខ​សង្គម

    ​ភ្នំពេញ ៖ បរ​សម្នាក់​កំពុង​ជិះ​ម៉ូតូ TODAY សង្ស័យ​ស្រវឹង ដល់​ដំណាក់ កម្លាំង​កាច់់ បាន​បណ្តាលឱ្យ​បុរស​នោះ​វេរ​ចង្កូត​ម៉ូតូ​ទៅបុក​ខឿន​ថ្នល់​ដួល​បោក​ក្បាល​បែក​សន្លប់​ក្នុង​ថ្លុកឈាម​ស្តូកស្តឹង​ម្នាក់ឯង​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​ង ១ និង​៣០​នាទី យប់​រំលងអធ្រាត្រ​ឈានចូល​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៨ តាម​បណ្ដោយ​ផ្លូវ​គីម​អ៊ី​ស៊ុ​ង ក្បែរផ្លូវ​ក្រោម​ដី​វិទ្យាស្ថាន​តិច​ណូ ស្ថិតក្នុង​សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ។​

    ​ប្រភព​នៅ​កន្លែង​មើ​ត​ហេតុ​បានឱ្យដឹងថា មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ ១​គ្រឿង ម៉ាក TODAY ពណ៌​ផ្កាឈូក ពាក់​ស្លាក​លេខ ភ្នំពេញ 1CY-4976 ជិះ​ដ​ជិះ​ដោយ​បុរស​ម្នាក់​សង្ស័យ ស្រវឹងស្រា ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៨២ ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុចកើតហេតុ​ខាល​លើ​ដោយ​ល្បឿន​ម៉ូតូ​លឿន​ពេក ក៏បាន​ជ្រុល​ទៅបុក​នឹង​ខឿន​ថ្នល់ បណ្ដាលឱ្យ​បុរស​រូបនោះ ដួល​បោក​ទៅនឹង​ថ្នល​បែកក្បាល​ដេក​ក្នុង​ថ្លុកឈាម​នៅសល់តែ​ដង្ហើមចង្រិត​។​

    ​ជនរងគ្រោះ​ត្រូវបាន​រថយន្ត​សា​ម៉ុ​យ​បញ្ចូនទៅ​មន្ទីរពេទ្យ​កាល់ម៉ែត ដើម្បី​សង្គ្រោះបន្ទាន់ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...