• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ឡាន​២​គ្រឿង​បុក​គ្នា​យ៉ាង​កំរោល ផ្ទុះ​ឆេះ​ទាំង​ព្រឹក​ព្រលឹម​នៅ​ផ្លូវជាតិ​លេខ​៤ !
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 January, 2018  ម៉ោង 12:05 | សន្តិសុខ​សង្គម

    ​ព្រះសីហនុ​៖ រថយន្ត​កុង​តឺ​ន​រ័ ២​គ្រឿង បុក​គ្នា​ពេញទំហឹង ផ្ទុះ​ឆេះ បណ្តាលឱ្យ​តៃកុង​ម្នាក់​ដាច់​ជើង​ម្ខាង និង​២​នាក់​ទៀត​របួសធ្ងន់​។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​គីឡូ​១៧៤-១៧៥ ស្ថិត​ក្នុងភូមិ​ត្រពាំង​មូល ឃុំ​ជើងគោ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។​

    ​នគរបាល​មូលដ្ឋាន​បានឱ្យដឹងថា​៖ រថយន្ត​កុងតឺន័រ​រ បង្ក​ម៉ាក FREIGHLINER ក្បាល​ពណ៌ ស លាយ​ត្រួយ​ចេក ពាក់​ស្លាក​លេខ​ព្រះសីហនុ ៣A-២៤០៣ បើកបរ​ក្នុងទិសដៅ​ពី ភ្នំពេញ​មក​ខេត្ត​ព្រះសីហនុ (​អ្នកបើកបរ​គេច​បាត់​) មកដល់​ចំណុចកើតហេតុ បាន​បុក​រថយន្ត​កុងតឺន័រ​១​គ្រឿង​ទៀត​ក្នុងទិសដៅ​ផ្ទុយគ្នា ម៉ាក​ហ៊ិ​ន​ដាយ​ពណ៌ ស ពាក់​ស្លាក​លេខ​ភ្នំពេញ ៣A-១៣០៥ បណ្តាល​ឲ្យ​រថយន្ត ម៉ាក​ហ៊ិ​ន​ដាយ​ឆេះ ធ្វើ​មនុស្ស​២​នាក់​រងរបួស​។​

    ​ប្រភព​បាន​បញ្ជាក់ថា ជនរងគ្រោះ​ទី​១​ឈ្មោះ សុខ គ្រី ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ជា​អ្នកបើកបរ មាន​ទីលំនៅ​ភូមិ​អាចារ្យ​ថ្មី ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង រងរបួស​ធ្ងន់ ដាច់​ជើង​ម្ខាង ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​ភ្នំពេញ​។ ទី​២​ឈ្មោះ ម៉ម សឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ រស់នៅ​ខេត្តតាកែវ រងរបួស​មធ្យម កំពុង​សម្រាក​ព្យាបាល​នៅ​គ្លីនិក​ឯកជន​វាលរេញ អ្នករួមដំណើរ​ក្នុង​រថយន្ត​(​ហ៊ិ​ន​ដាយ​)​។​

    ​បច្ចុប្បន្ន​រថយន្ត​ទាំងពីរ​គ្រឿង កំពុង​រៀបចំ​អូស​យកទៅ​រក្សាទុក​នគ​របាល​ស្រុក រង់ចាំ​ការដោះស្រាយ​តាមច្បាប់​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...