• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • សាលា​ឋ​ម​សិក្សា​យុគន្ធ​នៅលើផ្ទះ​បណ្តែត​ទឹក​មាន​សិស្ស​៩០%​ក្រីក្រ​គ្មាន​សៀវភៅ​ប៊ិច​រៀនសូត្រ​ទេ អាជ្ញាធរ​ភូមិ​និង​នាយ​សាលា​ស្នើសុំ​សប្បុរសជន​មេត្តាជួយ​ឧបត្ថម្ភ​ផង
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 January, 2018  ម៉ោង 09:40 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ សាលាបឋមសិក្សា​យុគន្ធ​ជា​សាលារៀន​បណ្តែត​លើទឹក​ទន្លេ ស្ថិតនៅ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង លោកនាយ​សាលា និង​អាជ្ញាធរ​ភូមិ​បានអោយដឹងថា​សិស្ស​ក្នុង​សាលា​សរុប​មាន​ចំនួណ​១៧០​នាក់ និង​៩០%​គឺជា​កូនចៅ​ប្រជាពលរដ្ឋ​ក្រីក្រ ពុំមាន​សៀវភៅ​ប៊ិច​សំរាប់​រៀនសូត្រ​ឡើយ ហេតុនេះ​សូម​អំពាវនាវ​ដល់​សប្បុ​រស​ជន​រស់នៅ​ជិត​ឆ្ងាយ​មេត្តាជួយ​ឧបត្ថម្ភ​ដោយ​សេចក្តី​អនុគ្រោះ​ផង​។​

    ​លោក អាត សុផល ជំនួយការ​ភូមិ​ឆ្នុកទ្រូ បានអោយដឹងថា​៖ ប្រជាពលរដ្ឋនៅក្នុង​ចំណុច​យុគន្ធ ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ មាន​ជាង​៦០៦​គ្រួសារ និង​៨៥% គឺជា​ប្រជាពលរដ្ឋ​ក្រីក្រ ប្រកបមុខរបរ​នេសាទ និង​ធ្វើ​ចំការ ដោយឡែក​កូនចៅ​ពួកគាត់​ប្រមាណ​២០​នាក់ ដោយសារតែ​ភាពក្រីក្រ បាន​ទៅ​ជួយ​នេសាទ ឬ​ធ្វើ​ចំការ​ជាមួយ​ឪពុកម្តាយ ពុំមាន​ទៅ​រៀនសូត្រ​ឡើយ​។​ចំណែក​ខ្លះទៀត​គ្មាន​ទូក​សំរាប់​អោយ​កូន​ជិះ​ចៅ​ទៅ​រៀន ពេលខ្លះ​ពួកគេ​ត្រូវ​ជិះទូក​មួយ​គ្នា​៥​ទៅ​៦​នាក់ ដែលមាន​ផ្ទះទឹក​នៅ​ជិតគ្នា ។​
    ​ ​
    ​ដោយឡែក លោក នួន បូរ៉ា នាយ​សាលា​យុគន្ធ នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមករា ឆ្នាំ​២០១៨ បាន​និយាយ​អោយដឹងថា​៖ សាលាបឋមសិក្សា​នេះ​មាន​ថ្នាក់រៀន​៦​ថា្នក់​គឺ​ពី​ថ្នាក់​ទី​១ ដ ល់​ថ្នាក់​ទី​៦ មាន​សិស្ស​សរុប​ចំនួន​១៧៤​នាក់ ស្រី​៩១​នាក់ ប៉ុន្តែ​មាន​ថ្នាក់រៀន​ជា​ផ្ទះ​បណ្តែត​លើទឹក​តែ​៤​បន្ទប់​ទេ ដោយ​ត្រូវ​រៀន​ផ្លាស់ប្តូរ​គ្នា ព្រឹក ល្ងាច ។ ក្នុងនោះ​គឺ​ពី​ថ្នាក់​ទិ​១​ដល់ទី​៤ ត្រូវ​រៀន​នៅពេល​ព្រឹក ចំណែក​ថ្នាក់​ទី​៥ និង​ទី​៦ ត្រូវ​រៀន​ពេល​ល្ងាច​។ ចំណែក​ក្នុង​ចំនួន​សិស្ស​សរុប​ទាំង​១៧៤​នាក់ គឺ​៩០%​គឺជា​កូនចៅ​ប្រជាពលរដ្ឋ​ក្រីក្រ ដែល​ខ្លះ​គ្មាន​សៀវភៅ ប៊ិច​សំរាប់​រៀនសូត្រ​ឡើយ​។ រីឯ​គ្រូបង្រៀន​សរុប​មាន​ចំនួន​៤​នាក់​។​

    ​ក្នុងនាម​អាជ្ញាធរ​ភូមិ​ឆ្នុកទ្រូ និង​នាតក​សាលាបឋមសិក្សា​យុគន្ធ សំណូមពរ ឯកឧត្តម លោកជំទាវ លោក ស្រី និង​សប្បុរសជន នៅ​ទីជិត​ឆ្ងាយ សូមមេត្តា​ជួយឧបត្ថម្ភ សៀវភៅ ប៊ិច ដល់​សិស្ស​ដែល​កំពុង​មានការ​ខ្ចះ​ខាត​ដោយ​សេចក្តី​អនុគ្រោះ​ផង​ចុះ​។​

    ​លោក នួន បូរ៉ា ជា​នាយក​សាលា បានអោយ​ដឹ​ទៀតថា​៖ ជា​រៀងរាល់ថ្ងៃ សិស្ស​ក្រីក្រ​មួយចំនួន មក​រៀន​មិនបាន​ទៀងទាត់​ពេលវេលា​ឡើយ ដោយសារ​ទៅ​ជួយ​សាមង ឬ​លើ​កលប​ឪពុកម្តាយ ពេលខ្លះ​ដល់​ម៉ោង​៨​ព្រឹក​ទើប​មកដល់​សាលា​។ ចំណែក​គ្រូបង្រៀន​វិញ​បច្ចុប្បន្ន​ក៏មាន​ការខ្វះខាត​មធ្យោបាយ ទូក​សំរាប់​ធ្ចើ​ដំណើរ​មក​បង្រៀន​សិស្ស​ផងដែរ​ក្នុងនាម​លោកគ្រូ​បង្រៀន​ទាំងអស់ ក៏​សំណូមពរ​សប្បុរសជន​មេត្តាជួយ​សំបក​ទូក​បា​ឡា​ស្មាច់​ធុន​តូច​១​គ្រឿង​ដែលមាន​តម្លៃ​ប្រមាណ​៣០០​ដុល្លា ចំណែក​ម៉ាស៊ីន​សំរាប់​លើ​ទូក​ពួក​លោកគ្រូៗ​មាន​ហើយ ខ្វះ​តែ​សំបក​ទូក​បា​ឡា​តែប៉ុណ្ណោះ​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...