• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​អ្នកមាន​បទពិសោធន៍​ដាំ​បន្លែ​លើទឹក​រកចំណូលបាន​ច្រើន បាន​សំណូមពរ​អោយ​កសិករ​ចូលរួម​បង្កើត​សហគមន៍​ដាំ​បន្លែ​គ្មាន​គីមី​នេះ ដើម្បី​ផ្ត​ត់​ផ្គង់​ទីផ្សារ​ដែល​កំពុង​តម្រូវ​ការចាំបាច់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 6 January, 2018  ម៉ោង 09:39 | សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ គ្រូបង្រៀន​ម្នាក់ បាន​ចាប់យក​អាជីព​ដាំ​បន្លែ​លើទឹក​បានទទួល​ជោគជ័យ រយៈពេល​ជាង​៤ ឆ្នាំ​មកហើយ ធ្វើអោយ​ជីវភាព​ក្នុង​គ្រួ​សារបាន​ធូ​ធារ ដោយសារតែ​បន្លែ​លើទឹក​របស់គាត់​គ្មាន​ជាតិគីមី​លក់បាន​តម្លៃ​ខ្ពស់ ប្រជាពលរដ្ឋ​គាំទ្រ​ជាច្រើន ព្រោះ​មាន​រស់ជាតិ​ឆ្ងាញ់ ខុសពី​បន្លែ​ដែល​ដាំ​ផ្ទាល់​ដី ។

    ​លោក យង់ សារី​ម រស់នៅ​ភូមិ​ស្រែ​តា​ជ័យ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ជា​គ្រូបង្រៀន​ម្នាក់ និង​ជា​អ្នកមាន​បទពិសោធន៍​ដាំ​បន្លែ​លើទឹក នៅ​ព្រឹក​ថ្ងៃទី​០៦ ខែមករា​នេះ បាន​និយាយ​អោយដឹងថាៈ រយៈពេល​ជាង​៤​ឆ្នាំ កន្លងមក​គាត់​បាន​ឈ្លាត​ពី​ការ ងារ​បង្រៀន​សិស្ស​នៅ​សាលា មក​ដាំ​បន្លែ​លើទឹក​នេះ ដែល​ពីដំបូង​ឡើយ​គាត់​បាន​ដាំ​សាកល្បង​ជា​លក្ខណៈ​គ្រួសារ​ប៉ុណ្ណោះ តែ​មកដល់​បច្ចុប្បន្ន​គាត់​បាន​ពង្រីក​សួន​បន្លែង​លើទឹក​បាន​៧​កន្លែង​ដាំ​បន្ត​គ្នា​រកប្រាក់​ចំណូល​ផ្គត់ផ្គង់​គ្រួសារ​បាន​ច្រើន​គួរសម​ផងដែរ ។

    ​លោក​បាន​បន្តថា​៖ បច្ចេកទេស​ដាំ​បន្លែ​លើទឹក​នេះ លោក​បាន​ទៅ​រៀនសូត្រ​ពី​លោកគ្រូ​នៅ ក្រុង​តាខ្មៅ ប៉ុន្តែ​ចាប់​ផ្តើមដំបូង​លោក​បាន​ជួប​ការលំបាក​ខ្លះៗ ដោយសារតែ​ការ​ធើ្វ​មិនបាន​ត្រឹមត្រូវ​តាម​លក្ខណៈ បច្ចេកទេស ដូចជា​ការប្រើប្រាស់​ទឹក​មិន​ស្អាត ធ្វើអោយ​រលួយ​ឬ​ស ជាដើម ។ ចំណែក​ពូជ​បន្លែ​ស្ពៃ​សាលាដ៍​លើទឹក​នេះ ជា​ពូជ​នាំចូល​ពី​បរទេស​មិនមែន​ពូជ​បន្លែ​ស្រុក​ខ្មែរ​ទេ ហើយ​មាន​ច្រើន​ឈ្មោះ​ខុសៗ​គ្នា ដូចជា Green Batavia , Green Cos paris Islan ,Lollo Rosso, និង Red ruby ជាដើម ។

    ចំពោះ​ទីផ្សារ​វិញ​លោក​មាន​អតិថិជន​នៅ​ស្រុក​ទឹកផុស​ខ្លះ ទីក្រុង​ខេត្តកំពង់ឆ្នាំង​ខ្លះ តែ​ទីផ្សារ​នៅ​ភ្នំពេញ​លោក​មិនអាច​ផ្គត់ផ្គង់​បានទេ ដោយ សូម​រង់ចាំ​បង្កើន​សួន​បន្លែ​បន្ថែម ឬ ត្រូវ​ចងក្រង​ជា​សហគមន៍​ដើម្បី​ដាំ​បន្លែ​លើទឹក​នេះ​អោយបាន​ច្រើន​គ្រួសារ ទើប​ឈានដល់​តម្រូវការ​នៅក្នុង​ទីផ្សារ​ធំៗ​បាន ។ ទន្ទឹមនេះដែរ លោក​សូម​អំពាវនាវ​ដល់ បងប្អូន​ប្រជាក​សិ ករ​ដែល​ចង់យក​មុខរបរ​នេះ​ជា​អាជីព សូម​មក​ទំនាក់ទំនង​រៀនសូត្រ​ពី​លោក ហើយ​យើង​រួមគ្នា​បង្កើតជា​សហគមន៍​បន្លែ​គ្មាន​ជាតិគីមី ដើម្បី​ផលិត​អោយទាន់​តម្រូវការ​នី​តាម​ទីផ្សារ​ធំៗ ។

    ​បងស្រី ហាក់ សាវឿន ជា​ភរិយា​លោកគ្រូ​ដាំ​បន្លែ​លើទឹក បានអោយដឹងថាៈ បន្លែ​គាត់ ១​គីឡូក្រាម​លក់​ថ្លៃ​៣​ដុល្លា ស្មើ​១២ ០០០​រៀល ខុសពី​បន្លែ​ដាំ​ផ្ទាល់​ដី​ធម្មតា​ដែល ១​គីឡូ ក្រាម​ថ្លៃ​តែ​២​ទៅ​៣​ពាន់​រៀល​ប៉ុណ្ណោះ ។ ចំណែក​អ្នក​ដែល​ធ្លាប់​ទិញ​បន្លែ​នេះ​ទៅ​ទទួលទាន និយាយ​គ្រប់គ្នា​ថា ហូប​ឆ្ងាញ់ មាន​សុខ​ភាពល្អ​មិន​ប៉ះពាល់​ដល់​សុខភាព​នោះឡើយ ។ បងស្រី​បានបញ្ជាក់​ទៀតថាៈ​សួន​បន្លែ​លើទឹក គឺអាច​ដាំ​នូវ​បន្លែ​ផ្សេងៗ​ទៀត​បាន ដូចជា​ស្ពៃ ខាត់ណា ត្រកួន ខ្ទឹម ត្រសក់ ជាដើម លើកលែងតែ​រុក្ខជាតិ​មាន​មើម មិនអាច​ដាំ​បានឡើយ ប៉ុន្តែ​បើ​យើង​ដាំ​បន្លែ​ធម្មតា​របស់​យើង​បាន​ផល​ដូចគ្នា តែ​មិនអាច​លក់បាន​ថ្លៃ​នោះឡើយ ។

    ​ស្ត្រី​ម្នាក់ ដែលជា​អតិថិជន​ធ្លាប់​ទិញ​បន្លែ​នៅ​សួន​បន្លែ​នេះ​យកទៅ​ហូប បាន​ប្រាប់​អោយដឹងថាៈ ទោះ ជា​បន្លែ​នេះ​ថ្លៃ​បន្តិច​មែន តែ​គាត់​មាន​ភាព​ជឿជាក់ថា​គ្មាន​សារជាតិ​គីមី​ឡើយ ព្រោះ​គាត់​ធ្លាប់​មក​ទិញ​ហូប​ញឹកញាប់​ណាស់​និង​ជា​យូរ​ឆ្នាំ​មកហើយ ពេល​ហូប​ទៅ​មិន​ត្រឹម​តែមាន​រស់ជាតិ​ឆ្ងាញ់​ទេ ថែមទាំង​មិន​ធ្វើអោយប៉ះពាល់​សុខភាព​ទៀតផង ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...