• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​ឆែក​ផ្ទះសំណាក់ ពេជ្រ​កែវ​មរកត ឃាត់​មនុស្ស​ប្រុស​ស្រី​១៦ នាក់​រួមទាំង​ថ្នាំញៀន នឹង​កាំ​ខ្លី​មួយ​ដើម​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 January, 2018  ម៉ោង 14:23 | សន្តិសុខ​សង្គម

    ​ភ្នំពេញ ៖ លោក វរសេនីយ៍ឯក យឹម សារ៉ាន់ អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ​បានឱ្យដឹងថា ក្រោយពី​ស្រាវជ្រាវ តាម​ចាប់​ជនសង្ស័យ​បាន​២​នាក់ នៅត្រង់ចំណុច​ផ្លូវ​រថភ្លើង ភូមិ​តា​ងួន សង្កាត់​កា​កាប​១​ក្រោយពី​សាកសួរ បាន​នាំ​បន្ត​ទៅតាម​ចាប់​ជនសង្ស័យ​ប្រុស​ស្រី​កំពុង​ស​ង្ងំ​លាក់ខ្លួន​ក្នុងផ្ទះ​សំណាក់ ពេជ្រ​កែវ​មរកត ដែលមាន​ទីតាំង​ស្ថិតនៅ​តាមផ្លូវ ២០១១ ភូមិ​តា​ងួន សង្កាត់​កា​កាប ខណ្ឌ​ពោធិ​សែន​ជ័យ បាន​ចំនួន ១៦​នាក់ ស្រី​៦​នាក់ ក្នុងនោះ​មាន​ទាំង​អ្នកគ្រប់គ្រង​ផ្ទះ​ផងដែរ និង​រកឃើញ​អាវុធខ្លី​មួយ​ដើម​ទៀតផង​។​ការបង្ក្រាប​នេះ​ដឹកនាំ​ដោយ លោក វរសេនីយ៍ឯក យឹម សារ៉ាន់ ធ្វើឡើង​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​ព្រឹក ថ្ងៃទី​០៥ ខែមករា ឆ្នាំ​២០១៨​នេះ​។​

    ​នគរបាល​ប៉ុស្តិ៍​កា​កាប​បាន​ឲ្យ​ដឹងថា ក្រោយពី​ទទួល​បទបញ្ជា​ពី​លោក អធិការ​ខណ្ឌ​ពោធិ​សែន​ជ័យ ជម្រុញ​ឲ្យ​កម្លាំង​នគរបាល​ជំនាញ ទប់ស្កាត់ បង្ក បង្ក្រាប រាល់​បទល្មើស​ដែល​កើតឡើង​ក្នុង​មូលដ្ឋាន ធានាបាន​នូវ​សន្តិសុខ សុ​វត្តិភាព​ជូន​ប្រជាពលរដ្ឋ និង​សង្គម ទើប​កម្លាំង​អ​ន្តា​គម​ន៍ កម្លាំង​ជំនាញ​ខណ្ឌ ប៉ុស្តិ៍​រដ្ឋបាល ដឹកនាំ​បញ្ជា​ផ្ទា​ល់ពី លោក យឹម សារ៉ាន់ ស្រាវជ្រាវ​បង្ក្រាប​ចាប់​ជនសង្ស័យ ជួញដូរ គ្រឿងញៀន​បាន​២​នាក់ ត្រង់ចំណុច​ផ្លូវ​រថភ្លើង ភូមិ​តា​ងួន ហើយ​បាន​ឈានទៅដល់ ច្បាម​ក្រសោប បក្ខពួក ជនសង្ស័យ ដែល​កំពុង​ស​ង្ងំ​លាក់ខ្លួន តាម​បន្ទប់​ផ្ទះសំណាក់ យ៉ី​ហោ ពេជ្រ​កែវ​មរកត បន្ថែមទៀត ឃាត់ខ្លួន​ជនសង្ស័យ​១៤​នាក់ ស្រី​៦​នាក់ រកឃើញ​កាំភ្លើងខ្លី ម៉ាក កា​៥៤​មួយ​ដើម គ្រាប់​ពេញ​បង់ និង​សម្ភារ​ពពាក់​ព័ន្ធ​មួយចំនួនទៀត​។

    ​នគរបាល​ប៉ុស្តិ៍​កា​កាប​បាន​ឲ្យ​ដឹងថា ក្នុង​ប្រតិបត្តិ​ការបង្ក្រាប ចាប់​ជនសង្ស័យ​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​ខាងលើ លទ្ធផល ឃាត់ខ្លួន​មនុស្ស​១៦​នាក់ ស្រី​៦​នាក់ អាវុធខ្លី កា​៥៤​មួយ​ដើម ម៉ូតូ​ចំនួន​៨​គ្រឿង ថ្នាំញៀន ជញ្ជីង​ថ្លឹង​ថ្នាំញៀន ។ ក្នុង​ប្រតិបត្តិការ នៅក្នុង​ផ្ទះសំណាក់​ខាងលើ ពិនិត្យ​ជាក់ស្តែង ឃើញថា មានការ​ប្រើប្រាស់ និង​ការជួញដូរ​គ្រឿងញៀន មាន​សកម្ម​ភាពជា​ប្រព័ន្ធ ទាំង​អ្នកគ្រប់គ្រង​ផ្ទះសំណាក់ មេការ បុគ្គលិក និង​ភ្ញៀវ ឃុបឃិត​គ្នា យក​ទីតាំង​ផ្ទះ​ខាងលើ ធ្វើជា​ទីកន្លែង ប្រមូលផ្តុំ​ជក់ ប្រើប្រាស់ ចែកចាយ​ថ្នាំញៀន​ពេញបន្ទុក ។​

    ​លោក​អធិការ​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ម្នាក់ មាន​លាក់​អាវុធ មានឈ្មោះ ប៊ិច សុច​ថុ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅ​ការដ្ឋាន​សំណង់ ភូមិ​ក្បាលដំរី សង្កាត់​កា​កាប​២ ខណ្ឌ​ពោធិ​សែន​ជ័យ មាន​ស្រុកកំណើត ស្រុក​សំរោង​ទង ខេត្ត​កំ​ព​ងើ​ស្ពឺ ។ ក្រោយពី​បង្ក្រាប​ចាប់ខ្លួនបាន ជនសង្ស័យ​ទាំងអស់ រួមជាមួយ សម្ភារៈ​ពាក់ព័ន្ធ ត្រូវបាន​នគរបាល​នាំយកទៅ​ផ្នែក​ជំនាញ អធិការដ្ឋាន​ខណ្ឌ ដើម្បី​សាកសួរ និង​បន្ត​នីតិវិធី ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...