• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​បើករថយន្ត​សាំ​យ៉ុង​បើក​បោះពួយ​រេ​ចង្កូត​ទៅបុក​រះ​ម៉ូតូ និង​ម៉ូតូ​រឺ​ម៉ក ពេញទំហឹង​ស្លាប់​១​នាក់ និង​របួស​១​នាក់ អ្នកបើករថយន្ត​រត់​គេច​បាត់​!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 January, 2018  ម៉ោង 12:25 | សន្តិសុខ​សង្គម

    ​ខេត្តសៀមរាប ៖ រថ​ថ​យន្ត​សាំ​យ៉ុង​បើក​លឿន​ពេក​បាន​រេ​ចង្កូត​ទៅបុក​រះ ម៉ូតូ និង​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ពេញទំហឹង​បណ្តាលឱ្យ ស​ស្លាប់​ម្នាក់​ភ្លាមៗ និង របួស​ម្នាក់ កាលពី​វេលា​ម៉ោង​១០ និង​៤៥​នាទី ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០១៨ ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចំណុច​ភូមិ​គោក​ត្នោត ឃ​ឃុំ​ក​ណ្ដែ​ក ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ។​

    ​សមត្ថកិច្ច​មូលដ្ឋាន​ប​ញ្ជា​ក់ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្កឡើង​ដោយ រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​លឿន ពាក់​ស្លាក​លេខ កំពង់ធំ​2A -1310 (​បន្ទាប់ពី​កើតហេតុ​អ្នកបើកបរ​គេចខ្លួន​) រថយន្ត​ទិសដៅ​ពី​ខេត្តកំពង់ធំ មក​សៀមរាប មកដល់​កន្លែងកើតហេតុ​បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សង់​C125 ស៊េរី​2010 ពណ៌​ខ្មៅ ស្លាក​លេខ​សៀមរាប 1J-3795 បើកបរ​ដោយ ឈ្មោះ ចាន់ ថា ភេទ​ស្រី​អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​ជន្លង់ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប បណ្តាលឱ្យ​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ហើយ​បាន​បន្ត​ទៅបុក​ម៉ូតូ​សណ្តោង​រឺ​ម៉ក​ក ពាក់​ស្លាក​លេខ សៀមរាប 1F-6435 បើកបរ​ដោយ​ឈ្មោះ ហួត សារី ភេទ​ប្រុស អាយុ ៦៥​ឆ្នាំ (​ត្រូវជា​ប្ដី​របស់​ជនរងគ្រោះ​ស្លាប់​ខាងលើ​) រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា (​រងរបួស​ស្រាល​) បាន​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប​។​

    ​សមត្ដ​កិច្ច​បានឱ្យដឹងថា សាកសព​ត្រូវ​ប្រគល់ជូន​សាច់ញាតិ ដោយឡែក​ម៉ូតូ និង​រថយន្ត​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​រង​ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ​៕​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...