• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បោះពួយម៉ូតូសណ្តោងរ៉ឺម៉កចុះពីចំណោទស្ពានអ្នកលឿង រេចង្កូតក្រឡាប់ផ្ងារជើង ស្លាប់ក្មេងស្រីម្នាក់ និងរបួសធ្ងន់ស្រាល៧នាក់!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 January, 2018  ម៉ោង 11:11 | សន្តិសុខ​សង្គម

    ខេត្តព្រៃវែង៖ បើករ៉ឺម៉កដឹកមនុស្សពេញ បោះពួយចុះចំណោទស្ពានអ្នក​លឿង ទប់មិនឈ្នះរេចង្កូតបោកក្រឡាប់ផ្ងារកង់ផ្ទប់នឹងបង្កាន់ដៃស្ពាន​បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស៧នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​។ ហេតុការណ៍នេះបានកើតឡើងកាលពី រសៀល ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៨ នៅលើ​ស្ពាន​អ្នក​លឿង ផ្លូវជាតិ​លេខ១ស្ថិតក្នុង​ភូមិ​ព្រែក​ខ្សាយ ឃុំ​ព្រែក​ខ្សាយ(ក) ស្រុក​ពាម​រក៍ ខេត្តព្រៃវែង។

    សមត្ថកិច្ចឱ្យដឹងថា ក្មេងស្រីដែលស្លាប់មានឈ្មោះមោះ អៃ ស្រី​ណេ​ត អាយុ១២ឆ្នាំ។ ដោយឡែកមនុស្សរងរបួស៧នាក់ទៀត​ទៀត ៖ ទី១.ឈ្មោះ អ៊ុង អៃ ភេទ​ប្រុស អាយុ៣៩ឆ្នាំ មុខរបរ​កសិករ និង​ជា​អ្នកបើកបរ​រុ​ឺ​ម៉ក ហើយ​ត្រូវជា​ឪពុក​បង្កើត​របស់​ក្មេងស្រី​ដែល​ស្លាប់ (របួសស្រាល)
    ទី២.ឈ្មោះ មឹក អ៊​ន ភេទ​ស្រី អាយុ៣៧ឆ្នាំ មុខរបរ​កសិករ ត្រូវជា​ម្តាយ​ក្មេងស្រី​ដែល​ស្លាប់ (រងរបួស​ស្រាល)
    ទី៣.ឈ្មោះ ជាតិ សំណាង ភេទ​ប្រុស អាយុ៤ឆ្នាំ ត្រូវជា​កូន (របួសស្រាល) ,ទី៤.ឈ្មោះ អ៊ៃ វិសាល ភេទ​ប្រុស អាយុ១ឆ្នាំ (របួសធ្ងន់)ត្រូវជា​កូន ទី៥.ឈ្មោះ ជួន យិន ភេទ​ស្រី អាយុ៦១ឆ្នាំ មុខរបរ​កសិករ របួសស្រាល ទី៦.ឈ្មោះ ស យ​ន ភេទ​ស្រី អាយុ៨៣ឆ្នាំ (របួសធ្ងន់) និង​ទី៧.ឈ្មោះ អ៊ុក ណាត ភេទ​ប្រុស អាយុ៣៨ឆ្នាំ មុខរបរ​កសិករ (របួសស្រាល)។ ជនរងគ្រោះ​ទាំង៨នាក់​ខាងលើនេះ មាន​ទីលំនៅ​ភូមិ​ព្រៃ​អ​ង្គុ​ញ ឃុំ​ព្រៃ​កណ្តៀង ស្រុក​ពាម​រក៍ ខេត្តព្រៃវែង។

    សមត្ថកិច្ចបានបញ្ជាក់ថា មុនពេលកើតហេតុុ គេ​ឃើញ​ជនរងគ្រោះ​ទាំង៨នាក់​ធ្វើដំណើរ​តាម រុឺម៉កម៉ូតូ១គ្រឿង ក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនលឿន។ លុះ​មកដល់​ចំណុច​ចំណោត​ចុះ​ពីលើ​ស្ពាន ស្រាប់តែ​រុឺម៉កម៉ូតូរេចង្កូតបោកក្រឡាប់ផ្ងារកង់​ផ្ទប់​នឹង​បង្កាន់ដៃស្ពាន​បណ្តាល​ឲ្យ​ក្មេងស្រី​ម្នាក់​ស្លាប់ និង​មនុស្ស៧នាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល​តែម្តង។

    ក្រោយ​ទទួលបាន​ព័ត៌មាន​ពី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ភ្លាម លោក សេង ពន្លក អធិការនគរបាល​ស្រុក​ពាម​រក៍ បាន​ដឹកនាំ​កម្លាំង​នគរបាល​ជំនាញ ចុះទៅ​អន្តរាគមន៍ និង​វាស់វែង ដឹកបញ្ជូន​អ្នករងរបួស​ទៅ​មន្ទីរពេទ្យ​ដើម្បី​ជួយ សង្គ្រោះ អាយុជីវិត។ ចំណែក​សាកសព​ក្មេងស្រី​រងគ្រោះ​បាន​ប្រគល់ជូន​សាច់ញាតិ​៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...