• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • សិស្ស​២​ថ្នាក់​ចំនួន​៤០​នាក់ សាលាបឋមសិក្សា​ប្រសាទ​ជើង​ទង រៀន​ក្នុង​រោងដោល​យ៉ាង​លំបាក​២​ឆ្នាំ​ហើយ ស្នើសុំ​សម្តេច ហ៊ុន សែន មេត្តាជួយ​កសាង អាគារ​សិក្សា​១​ខ្នង​ដោយ​អនុគ្រោះ​ផង
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 January, 2018  ម៉ោង 10:22 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ សិស្សសាលា​បឋមសិក្សា​ប្រសាទ​ជាងទង ថ្នាក់​ទី​២ និង​ទី​៣ ចំនួន​២​ថ្នាក់ ស្ថិតនៅ​ក្នុងភូមិ​ក្នុង ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ បាន​តស៊ូ​រៀនសូត្រ​ទាំង​លំបាក​ក្នុង​រោងដោល រយៈពេល​ជាង​២​ឆ្នាំ​មកហើយ​កន្លងមក លោកនាយក​សាលា​ទៅ​ថ្នាក់លើ​ហើយក៏​ដោយ ក៍នៅ​មិនទាន់​បានទទួល​ល​ទ្ឋ​ផល​ជា​ផ្លែផ្កា​នៅ​ឡើ យ ធ្វើអោយ​មាតាបិតា​សិស្ស​និង​លោក​គ្រួ​អ្នកគ្រូ មានការ​ព្រួយ​បារ​ម្មណ៍ ដល់​ការសិក្សា​ព្រោះ​យល់ថាៈ សិ ស្ស​រៀន​របៀប​ក្នុង​រោងដោល​នេះ​គ្មាន​អារម្មណ៍​មូល​ក្នុងការ​រៀនសូត្រ​ឡើយ ។

    ​លោកគ្រូ កែ សុ​ម៉េ​ត ជា​គ្រួ​ប្រចាំ​ថ្នាក់​ទី​៣ ដែល​កំពុង​បង្រៀន​សិស្ស​ក្នុង​រោងដោល​របស់ សាលា​បឋម​សិ ក្សា​ប្រសាទ​ជាងទង នៅ​ព្រឹក​ថ្ងៃទី​០៤ ខែមករា ឆ្នាំ​២០១៨​នេះ​បានអោយដឹងថាៈ សិស្ស​កំពុង​រៀន​ក្នុង​រោងដោល ទាំង​២​ថ្នាក់​នេះ ពិតជា​គ្មាន​អារម្មណ៍​រៀនសូត្រ​ដោយ​ស្រួល​នោះឡើយ ដោយសារតែ​ខែប្រាំង​ក្តៅ ពី​ដំបូល​គ្រប​តង់​កៅស៊ូ រួម​ដោយ​ខ្យល់​ដី​ហុយ ធ្វើអោយ​រំខាន​ដល់​កា​រៀនសូត្រ​របស់​សិស្ស និង​ធ្វើអោយប៉ះពាល់​ដល់​សុខភាព ទាំង​សិស្ស​ទាំង​គ្រូ​ទៀតផង ។​ចំណែក​ខែវស្សា​វិញ​មាន​ភ្លៀង ខ្យល់ ពេលខ្លះ​គ្រូ​និង​សិស្ស​ឈរ​ជ្រក​ភ្លៀង​មើលមុខ​គ្នា ហើយ​បើ​ភ្លៀង​និង​ខ្យល់​ខ្លាំង សិស្ស​និង​គ្រូ​នាំគ្នា​រត់​ជ្រក​នៅ​ថ្នាក់រៀន​ផ្សេងទៀត ។

    ចំណែក​អ្នកគ្រូ ឈី​វ សុ ផល បានបញ្ជាក់​ថាៈ សិស្ស​ចាប់​រៀន​ក្នុង​រោងដោល​នេះ មាន​រយៈពេល​ជាង​២​ឆ្នាំ​ហើយ មូលហេតុ សិស្ស​មាន​ចំ នួន​កើនឡើង​ច្រើន ទើប លោកនាយក​សាលា​សម្រេច​បំបែក​សិស្ស​ជា​២​ថ្នាក់​គឺ​ថ្នាក់​ទី​២​មាន​សិស្ស​ចំនួន​១៦​នាក់ (​ស្រី​៦​នាក់​) និង​ថ្នាក់​ទី​៣ មាន​ចំនួន​២៤​នាក់ (​ស្រី​១២​នាក់​) ។ ជា មួ យ​និង​ការ​បំបែក​ថ្នាក់​នេះដែរ ព្រោះ​ចង់អោយ​លោកគ្រូ អ្នកគ្រូ មក​បង្រៀន​នៅពេល​ព្រឹក​ស្មើភាព គ្នា ព្រោះ​បើ​មិន​បំបែក​សាលា​ត្រូវដាក់​វេន​គ្នា​បង្រៀន ព្រឹកល្ងាច ម្យ៉ាងទៀត​បើ​បំបែក​សិស្ស​អោយ​រៀន​ព្រឹកល្ងាច​ប៉ះ​សិស្ស​តូចៗ គ្នា​មិនអាច​បែក​ពី​បង​វា​ជា​សិស្ស​ធំ​បានទេ ទើប​សាលា​ដាក់​វេន​រៀន​តែមួយព្រឹក ទាំង​សិស្ស​ទាំង​គ្រូ​ទាំងអស់គ្នា​តែម្តង ។​ការលំបាក​មួយទៀត គឺ ការរៀបចំ​បិទ​តារាង​ចំណាត់ថ្នាក់ ពិន្ទុ​សិស្ស បិទ​កាលវិភាគ និង​រូបភាព​អប់រំ​ផ្សេងៗ​ទៀត​ក៍​លំបាក​ដែរ គឺ​មិន​ហ៊ាន​បិទ​តែម្តង ព្រោះ​កន្លងមក មាន​ក្មេងៗ​មកលេង​ក្នុង​សាលា​បាន​ហែក​ចោល ។

    ​លោក​គ្រួ​អ្នកគ្រូ​ទាំង​២​បាន​បញ្ជាក់ដែរថាៈ កន្លងមក​មាន​ខាង​អង្គការ មួយចំនួន​បានមក​មើល និង​ចង់​ជួយ​ដែរ​នូវ​ការខ្វះខាត​របស់​សាលារៀន​នេះ ប៉ុន្តែ​ក៍​ស្ងាត់​ទៅវិញ ។​ចំណែក​លោកនាយក​សាលា​ក៍បាន​ធ្វើសំណើរ​ទៅ​ស្រុក ខេត្ត​ដែរ តែ​នៅ​ស្ងាត់ឈឹង មិនទាន់​ទទួលដំណឹង​អ្វី​នៅឡើយ ។ ជា​ចុងក្រោយ​លោក គ្រូ​អ្នក​គ្រួ​ទាំងអស់ សូម​សំណូមពរ​ដល់ ប្រមុខ​រាជរដ្ឋាភិបាល ដែលមាន​សម្តេច ហ៊ុន សែន សូមមេត្តា​ជូ​យក​សាង​អាគារ​សិក្សា​១​ខ្នង​មាន​៥​បន្ទប់​ផង ព្រោះ​សាលា​នៅ​ខ្វះ​ថ្នាក់​មតេយ្យ ខ្វះ​ទីចាត់ការ និង​បន្ទប់​ថ្នាក់រៀន​សិស្ស​មួយចំនួនទៀត ។

    ​លោក យី ភួ​ន មេឃុំ​ស្វាយជ្រុំ​បានបញ្ជាក់ អោយដឹងថាៈ សាលា​ពិតជា​ខ្វះ​បន្ទប់រៀន ជួប​ការលំបាក​រយៈពេល​២​ឆ្នាំ​ហើយ ក្នុងនាម​លោក​ជា​អាជ្ញាធរ​ឃុំ​ស្វាយជ្រុំ សូម​អំពាវនាវ ដល់​សប្បុ​សជន​នានា និង​សម្តេច​ហ៊ុន សែន សូមមេត្តា​ជួយ​សាងសង់​សាលា​មួយ​ខ្នង​នេះ​អោយ​សិស្ស​បាន​រៀន​ស្រួល​ផង ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...