• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • រន្ធត់ណាស់! បុរសម្នាក់សង្ស័យជាពេទ្យនៅមន្ទីរពេទ្យកាល់ម៉ែត រួមទាំងភរិយាបានស្លាប់កៀជាប់ក្នុងរថយន្ត បន្ទាប់ពីឡានធំបុកហើយកិនពីលើ!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 January, 2018  ម៉ោង 10:59 | សន្តិសុខ​សង្គម

    ខេត្តកំពង់ធំ៖ បុរសម្នាក់ ដែលនគរបាលសង្ស័យថា ជាវេជ្ជបណ្ឌិតបម្រើការក្នុងមន្ទីរពេទ្យកាល់ម៉ែត នារាជធានីភ្នំពេញ រួមនឹងភរិយា បានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ ដោយបើករថយន្តបុកនឹងរថយន្តធុនធ្ងន់ចំពីមុខពេញទំហឹង ហើយកៀបជាប់នៅក្នុងរថយន្តរបស់ខ្លួន ។

    គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនាវេលាម៉ោង៦ព្រឹក ថ្ងៃទី៥ ខែមករា នៅភូមិដំណាក់ ឃុំកកោះ ស្រុកសន្ទុក ខេត្តកំពង់ធំ ដោយរថយន្តម៉ាកហាយឡែនឌ័រ ពាក់ស្លាកលេខភ្នំពេញ 2AF- 3504 បើកបរក្នុងទិសដៅពីជើងមកត្បូង បានបុកជាមួយរថយន្តធុនធំមួយគ្រឿង បើបញ្រ្ចាសគ្នា។

    ប្រភពនៅកន្លែងកើតហេតុបានបញ្ជាក់ថា បរុសអ្នកបើកបរ និងភរិយានៅក្នុងរថយន្តម៉ាកហាយឡែនឌ័រ បានស្លាប់ភ្លាមៗ ហើយរហូតមក ដល់ពេលនេះសមត្ថកិច្ចមិនទាន់អាចយកសាកសពចេញបាននៅឡើយ ដោយសារកៀបជាប់ក្នុងរថយន្ត នៅពីក្រោមរថយន្តធំ។

    បើទោះជាសពកៀបនៅក្នុងរថយន្ត មិនឃើញសាកសពច្បាស់ក៏ដោយ សមត្ថកិច្ចស្រុកសន្ទុក បានរកឃើញប័ណ្ណសម្គាល់ខ្លួន និងនាមប័ណ្ណបង្ហាញថា បុរសស្លាប់ម្នាក់នេះ អាចមានឈ្មោះ អៀង ភ័ណ ធ្វើការនៅមន្ទីរកាល់ម៉ែត ក្នុងរាជធានីភ្នំពេញ ដោយមានជំនាញផ្នែកប្រពោធនកម្ម ចំណែកសពស្ត្រីជាភរិយា មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...