• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • លោក អ៊ុក ដាម​រី កំពុង​រង​ការចោទប្រកាន់ថា បាន​ប្រើប្រាស់​អំណាច​របស់​ខ្លូន រុះរើ​លំនៅដ្ឋាន​ប្រជាពលរដ្ឋ តំបន់​ពយ​ម៉ា​ចូ​វ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 5 January, 2018  ម៉ោង 01:38 | រាយការណ៍​ពិសេស

    ​ខេត្ត​ព្រះសីហនុ ៖ លំនៅដ្ឋាន​ប្រជាពលរដ្ឋ ចំនួន​៧​ខ្នង រស់នៅ​តំបន់​ពយ​ម៉ា​ចូ​វ ស្ថិតក្នុង ភូមិ គគី​ឃុំ​បិទ​ត្រាំ​ង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​ថ្មី​នេះ ត្រូវបាន ក្រុម កម្មករ​ឈ្នូ​ល របស់ លោក អ៊ុក ដាម​រី មន្ត្រីជាន់ខ្ពស់ កាកបាទក្រហមកម្ពុជា ដែលមាន​ការគាំទ្រ​ពីរ​សំណាក់​កងកម្លាំងប្រដាប់អាវុធ យោធា សិ​ករង​ខេត្ត​ព្រះសីហនុ និង​មន្ត្រី សាលាខេត្ត ចំនួន​ប្រមាណ​៣​ទៅ ៤​នាក់ ផង​នោះ បានធ្វើកា​រុះរើ បំ​ផ្លា​ច់​បំផ្លាញ ទាំង​កំរោល ដោយ​ចោទថា ក្រុម ប្រជាពលរដ្ឋ រងគ្រោះ រស់នៅ លើដី​កម្មសិទ្ធិ របស់​ពួកគេ​។​

    ចំណែក​ក្រុម​ប្រជាពលរដ្ឋ រងគ្រោះ ជាច្រើន​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹងថា ពួកគាត់​បានរស់នៅ លើដី​តំបន់​ខាងលើនេះ ជា​យូរ​ឆ្នាំ មកហើយ​មិន​ដែលមាន​បញ្ហារ​អ្វី​ទេ ហើយ​ដី​នេះ​ក៏​មិនមែន​ដី​ដែល ពួកគាត់ បាន​ដោយ​ទទេ​នោះដែរ គឺ​បានមកពីរ​ការទិញ​ល​ក់ មានការ​ទ​ទូល​ស្គាល់​ត្រឹមត្រូវ​ពីរ​សំណាក់ អាជ្ញាធរ​មួលដ្ឋាន តាំងពីរ​ឆ្នាំ​១៩៩៦​មកម្ល៉េះ ។​

    ក្រុម​ប្រជាពលរដ្ឋ បាន​បន្តទៀតថា​កន្លង​មក​នៅក្នុង​អំឡុង​ឆ្នាំ ២០០៧ .២០០៨ ពួកគាត់​ជា​ប្រជាពលរដ្ឋ ចំនួន​ប្រមាណ​៤០​គ្រូ​សារ​ដែល​រស់​នៅលើ​ទីតាំង​ដី​ខាងលើនេះ ក៏​ធ្លាប់បាន​ដាក់ពាក្យ​ស្នើសុំ​ទៅ​អាជ្ញាធរ មន្ទីរ​អង្គភាព​ពាក់ព័ន្ធ សុំ​ធ្វើ​ប័ណ្ណកម្មសិទ្ធិ ស្របច្បាប់​ផងដែរ​។ ប៉ុន្តែ​មិនអាច​ធ្វើបាន​ដោយ​ខាង​រដ្ឋា​ល​ព្រៃឈើ និយាយថា ដី​នេះ ជា​ដី​ស្ថិតក្នុង​កំ​រប​ផែនទី​ព្រៃឈើ​បៃតង ឆ្នាំ​២០០២ ជា​ដី​របស់​រដ្ឋ​។ ដូច្នេះ​រឿង​ធ្វើ​ប្លង់​កម្មសិទ្ធិ បាន​មិនបាន វា​ជាការ​សម្រេច របស់​រាជរដ្ឋាភិបាល​។

    ​ក្រុម​ប្រជាពលរដ្ឋ បាន​បញ្ជាក់ថា នៅពេល​ថ្មី​នេះ បែរជា​មាន ឈ្មោះ អ៊ុក​ដាម រី ដែល​គេ​ស្គាល់​ច្បាស់​ថា ជា​មន្ត្រីជាន់ខ្ពស់ កាក់បាទ​ក្រ​ហា​មក​ម្បូ​ជា បានដាក់​ពាក្យ ចូលទៅ​អជ្ញាធរ​ខេត្ត សុំ​ធ្វើ​ប្លង់​កម្មសិទ្ធិ បង្គ​ប់​ពីលើ​ដី ប្រជាពលរដ្ឋ​ដែល​កំពុង​រស់នៅ​ទៅវិញ នឹង​បាន​ប្រើប្រាស់ ក្រុមកម្មករ​ស៊ី ឈ្នូ​ល និង​មន្ត្រី​សាលាខេត្ត រួម​នឹង​កម្លាំង ប្រដាប់អាវុធ​យោធា​សិ​ករង​ខេត្ត​ព្រះសីហនុ ប្រដាប់​ដោយ​អាវុធ​គ្រប់​ដៃ មួយចំនួន​ដឹកនាំ ឈ្មោះ ប៉ុន សារឿន អតីត រដ្ឋលេខាធិការ ក្រ​សូង​បរិស្ថាន ចុះមក​ធ្វើការ​រុះរើ លំនៅដ្ឋាន​ប្រជាពលរដ្ឋ​ឆៅៗ តែម្តង ព្រមទាំង​បានធ្វើការ​គំរាម​គំហែង ចាប់​ប្រជាពលរដ្ឋ ស្លូតត្រង់ ដាក់គុក​ដាក់ច្រវ៉ាក់​ទៀ​ត​ផង ។ ពួកគាត់​ចាត់ទុកថា​ទង្វើ​បែបនេះ គឺជា​ការរំលោភបំពាន​ទាំងស្រុង យក​ដី​របស់​ពួកគាត់ ។​

    ​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ ដែល​ដឹង​រឿង​ច្បាស់​ជុំវិញ បញ្ហា​នេះ បាន​លូច​បង្ហើប​ប្រាប់​ឲ្យ​ដឹងថា ដី​ចំណុច​ដែលមាន​ប្រជាពលរដ្ឋ រស់នៅ​ខាងលើនេះ ពិតជា​ត្រូវបាន លោក អ៊ុក ដាម​រី ដាក់ពាក្យ​ស្នើសុំ​មក​អាជ្ញាធរខេត្ត ដើម្បី​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្រប់ច្បាប់​ពិតប្រាកដ​មែន ។ ហើយ​ជុំវិញ​ប​ញ្ហ​រ​នេះ​ថ្នាក់ដឹកនាំ​អាជ្ញាធរខេត្ត ក៏បាន​ឲ្យ​មន្ត្រី​អន្តរ​វិស័យ ចុះទៅពិនិត្យ មើល​ជាក់ស្តែង​រូ​ច​បានធ្វើ​របាយ​ការ​ណ៏ មក​ថ្នាក់​ខេត្ត​វិញ មិនមែន​ឲ្យ​ក្រុមមន្ត្រី​ទាំងនោះ បង្កើត​បក្ខពួក​នាំគ្នា​ទៅ​រុះរើ លំនៅដ្ឋាន ប្រជា ពលរដ្ឋ បែបនេះ​ទេ ។

    ​បញ្ហា​ដែល​នាំគ្នា​ទៅធ្វើ​កា​រុះរើ ផ្ទះ​ប្រជាពលរដ្ឋ ឆៅៗ​ដូចនេះ មន្ត្រី​សាលាខេត្ត ដដែល​បានធ្វើការ​បញ្ជាក់ថា អ្នកពាក់ព័ន្ធ​ទៅនោះ អាច​ប្រឈម​នឹង​ផ្លូវច្បាប់​គេច​មិន​ផុត នោះទេ បើសិន​ប្រជាពលរដ្ឋ ប្តឹង​ពីព្រោះ ដី​តំបន់​នោះ​ជា​ដី​របស់​រដ្ឋ (​ដី​គំរប​ព្រៃឈើ​ឆ្នាំ​២០០២) មិនមាន​ហេតុ ផល​ណាមួយ រុះរើ ផ្ទះ​ប្រជាពលរដ្ឋ ហើយ​យក​ដី​ទៅ​ប្រ​គាល់ ឲ្យ​បុគ្គល​ផ្សេង​នោះឡើយ ពោលគឺ បើ​ដេញ​ត្រូវ​ដេញ​ទាំងអស់ ហើយ​យក​ដី​នោះ ទុកជា​សម្បត្តិ​រដ្ឋ ទើប​ជា​រឿង​ត្រឹមត្រូវ ។​

    ​ក្រុម​ប្រជាពលរដ្ឋ​ដែល​អះអាងថា​ជា​អ្នករងគ្រោះ បាន​សំណូមពរ ទៅដល់ មន្ត្រី​ថ្នាក់ដឹកនាំ អាជ្ញាធរខេត្ត ព្រះសីហនុ និង​ថ្នាក់ដឹកនាំ រាជរដ្ឋាភិបាល សូមមេត្តា​ជួយ​រក​យុត្តិធម៌​ដល់​ពួកគាត់​ផង ពីព្រោះ ពួកគាត់​ក្រីក្រ ស្លូត ត្រង់ គ្មាន​កម្លាំង ឯណា ទៅ​តតាំង ជា​អ្នកមាន​លុយ មានអំណាច​នោះទេ ហើយ​ពួកគាត់​មិន​ប្រឆាំង តវ៉ា​នោះឡើយ បើសិន ការដេញ​ពួកគាត់​ជាគោលការណ៍​របស់​រដ្ឋ ហើយ​យក​ដី​ទុកជា​សម្បត្តិ​រដ្ឋ​នោះ​។ ប៉ុន្តែ​ផ្ទុយទៅវិញ​បើ​ដេញ​ពួកគាត់ ហើយ​យក​ដី​នោះ​ទៅ ប្រគល់​ឲ្យ បុគ្គល់​ឯកជន​ផ្សេង​វិញ ពួកគាត់​មិន​ព្រម ដាក់​ខាត សុខចិត្ត​តតាំង​ដល់​ស្លាប់។

    ទោះយ៉ាងណាករណីវិវាទដីធ្លីនេះ ខ្មែរអង្គរ ​ពុំទាន់អាចសុំការបំភ្លឺពីលោក អ៊ុក ដាមរី ជុំបាតុភាព​ទំនាសនេះបាននៅឡើយទេ ៕ ដោយ ទន់ សុខ​

    loading...