• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ឧកញ៉ា​ពាក់​ផ្កាយ​៣ ហ៊ុន ជា ​រង​ការចោទប្រកាន់ថា ជា​មេ​ឈ្មួញ​ឈើ​ផង និង​ជា​អ្នក​នៅ​ពីក្រោយ​ការរត់ពន្ធ​ឈើ​ទៅ​វៀតណាម​យ៉ាងសកម្ម​បំផុត​នៅ​ខេត្តមណ្ឌលគិរី​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 4 January, 2018  ម៉ោង 18:51 | រាយការណ៍​ពិសេស

    ​ខេត្តមណ្ឌលគិរី​៖ បទល្មើស​ជំនួញ​ឈើ​ឆ្លងដែន​ទៅ​ប្រទេស​វៀតណាម​ចេញ​តាម​ច្រក​ដាក់​ដាំ ស្រុក​អូររាំង ​ច្រក​ទ្វេភាគី​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា និង ច្រករបៀង​កង់​ឡង់ ច្រករបៀង​មួយចំនួនទៀត ខេត្តមណ្ឌលគិរី ធ្វើឡើង​ទាំងថ្ងៃទាំងយប់​ដូច​គេ​ហែកឋិ​ន មាន​រថយន្ត​សាំ​យ៉ុង​ទាំង​ខ្សែៗ និង​រថយន្ត​ជាច្រើន​ប្រភេទ​ទៀត​សម្រុក​ដឹកឈើ​ចេញទៅវៀតណាម ហើយ​ថ្ងៃ​ខ្លះទៀត​ដឹកឈើ​តាម​រថយន្ត​សាំ​យ៉ុង​ចេញ​ម្ដងៗ រាប់រយ​ឡាន​កកស្ទះ​បន្តកន្ទុយ​គ្នា​ពេញ​ផ្លូវ តែ​គេ​មិនទាន់​ដែល​ឃើញ​មានការ​ទប់ស្កាត់​ពី​អាជ្ញាធរខេត្ត ពី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ឬ​សមត្ថកិច្ច​ច្រក​ទាំង​នោះទេ​។ មាន​សំណួរ​ថា បទល្មើស​កើតឡើង​យ៉ាងគ​គ្រឹក​គគ្រេង​ខ្លាំង​យ៉ាងនេះ​ហេតុអ្វី​មិន​បង្ក្រាប​? តាម​ការ​បង្ហើប​ពី​ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​អូររាំង និង​ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី​បាន​បញ្ជាក់ថា គ្មាន​អ្នកណា​គេ​ហ៊ាន​បង្ក្រាប​ទេ ព្រោះ​អ្នក​នៅ​ពីក្រោយ​សកម្មភាព​ដឹកឈើ​ទៅ​ប្រទេស​វៀតណាម​នេះ​គឺ លោក​ឧកញ៉ា ឈ្មោះ ហ៊ុន ជា ជា​នគរបាល​ផ្កាយ​៣ ហើយ​ឧ​ញ៉ា​រូ​ន​នេះ បានបង្ហាញ​មុខមាត់​ក្នុង​ទឺ​កដី​ខេត្តមណ្ឌលគិរី​ជាប្រចាំ និង​ល្បីពេញ​បន្ទុក​ខាង​រកស៊ី​ឈើ​មិន​ស្របច្បាប់ ។​

    ​ដោយឡែក​ប្រភពពី​មន្ត្រី​នៅ​ច្រក​ដាក់​ដាំ ស្រុក​អូររាំង និង​ច្រក​ទ្វេភាគី​ណាំ​លៀ ស្រុក​ពេ​ជ្រា​ដា វិញ​បាន​ឲ្យ​ដឹងថា ​ ឧកញ៉ា ហ៊ុន ជា សព្វថ្ងៃនេះ​កំពុង​បន្ត​សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​ប្រទេស​វៀតណាម​កាន់តែខ្លាំង​ឡើងៗ​។ ជាមួយគ្នានេះ​មាន​ឈ្មួញ​មួយចំនួន​ប្រើប្រាស់​ឥទ្ធិពល​របស់ ឧកញ៉ា ហ៊ុន ជា ដើម្បី​ដឹកជញ្ជូន​ឈើ​ប្រណីត​ឆ្លង​ដែល​ចេញទៅ​ប្រទេស​វៀតណាម​តាម​ច្រក​ដាក់​ដាំ យ៉ាង​គឃ្លើន​ ដោយ​គ្មាន​មន្ត្រី​ជំនាញ ឬ​សមត្ថកិច្ច​ពាក់ព័ន្ធ​ណា​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​ឡើយ ដោយ​ម្នាក់ៗ​រងចាំ​ទទួល​លាភសក្ការៈ​ពី​លោក​ឧកញ៉ា​រូបនោះ​បែង​ចែង​របប​តាម​ឋានៈ​តួនាទី ច្រើន​តិច​ទៅតាម​ចំនួន ក្បាល​ឡាន​ដឹកឈើ​ចេញ​តែប៉ុណ្ណោះ​។ ពាក់ព័ន្ធ​នឹង​សកម្មភាព​រត់ពន្ធ​ឈើ​ទៅ​វៀតណាម លោក​ឧកញ៉ា ហ៊ុន ជា នេះ គេ​មិនដែល​ឃើញ លោក អ៊ុំ វណ្ណ​សុភ័គ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី ក៏ដូចជា​លោក ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​ឡើយ ដែល​ធ្វើ​ឱ្យគេ​សង្ស័យថា បទល្មើស​នោះ​ក៏មាន​ចំណែក​ពាក់ព័ន្ធ​លោក​ទាំងពីរ​រូបនេះ​ផងដែរ​។​

    ​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ក្នុង​ខេត្តមណ្ឌលគិរី មានការ​ព្រួយបារម្ភ​ បាន​កត់សម្គាល់ថា សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅប្រទេសវៀតណាម​យ៉ាង​ពេញបន្ទុក​តាម​ច្រក​ដាក់​ដាំ ស្រុក​អូររាំង កំពុងតែ​ធ្វើ​ឲ្យ​ព្រៃឈើ​ដែល​នៅ​សេសសល់​ក្នុងស្រុក​កោះ​ញែក ស្រុក​អូររាំង ស្រុក​ពេ​ជ្រា​ដា និង​ស្រុក​កែវ​សីមា កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ចៀស​មិន​ផុត​ឡើយ​។ ហើយ​សកម្មជន​ព្រៃឈើ​ក្នុង​ខេត្តមណ្ឌលគិរី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ព្រៃឈើ​នៅក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ព្រេច តំបន់​ដែនជម្រកសត្វព្រៃ​ស្រែ​ពក តំបន់​ដែនជម្រកសត្វព្រៃ​ភ្នំ​ណា​លៀ និង​តំបន់​អភិរក្ស​ជីវៈចម្រុះ​កែវ​សីមា កំពុង​ប្រឈម​នឹង​ការបំផ្លាញ​យ៉ាង​មហន្តរាយ នៅពេលដែល​សកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀយ​ណា​ម​តាម​ច្រក​ដាក់​ដាំ រាលដាល​កាន់តែខ្លាំង​។ ប្រភពពី​សមត្ថកិច្ច​តូចតាច​ក្នុង​ខេត្តមណ្ឌលគិរី ក៏បាន​ឲ្យ​ដឹង​ដែរ​ថា មិនមែន​តែ​នៅ​ច្រក​ដាក់​ដាំ និង​ច្រករបៀង​កង់​ឡង់​ប៉ុណ្ណោះ​ទេ ក្រុមឈ្មួញដែលប្រើឈ្មោះឧកញ៉ា ហ៊ុន ជា សម្រុក​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀតណាមយ៉ាងគំហុក គឺ​នៅ​ច្រក​ទ្វេភាគីណាំលៀ ឬ​ប៉ុស្ដិ៍​៧​ក៏​ឈ្មួញ​បន្តសកម្មភាព​ដឹកជញ្ជូន​ឈើ​ចេញទៅ​វៀត​ណា​ម​គគ្រឹកគគ្រេង​ដែរ​។ ការលើកឡើង​ខាងលើនេះ ខ្មែរ​អង្គរ កំពុងតែ​ស្វែងរក​ការបំភ្លឺពី​ស្ថាប័ន​ពាក់ពាន់ ជាពិសេស ពី លោក​ឧកញ៉ា ឧ​ត្ត​សេនីយ៍​ឯក ហ៊ុន ជា ពុំទាន់បាន​នៅឡើយ​ទេ​៕

    loading...