• ​ព្រៃឈើ​ខ្មែរ​វិនាស​ហិនហោច​ជា​រៀងរាល់ថ្ងៃ ដោយសារ​ក្រុមហ៊ុន លឹម​រ៉ូយ៉ាល់ និង​ពួក​ឈ្មួញ​មាន​អាងខ្នង​អ្នកមានអំណាច ដឹក​ញ្ជូ​ន​ទៅ​វៀតណាម​គ្មាន​លោះ​ថ្ងៃ តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ

    លោក​ផ្កាយ​១ នេ​ត សំ​អាត់ អនុប្រធាន​ការិយាល័យ​ទំនាក់ ទំនង​ព្រំដែន​ផឹកស៊ី​ស្រវឹង ខឹង​ក្មេងស្រី​រត់​តុ មិន​អង្គុយ​កំដរ​មិត្តភក្តិ​ទាញ​ចានចង្កឹះ​គប់​ចំក្បាល​បែក​ហូរឈាមកក្លាក់​ ​ត្រូវបាន​ដក​បញ្ឈរជើង តែ​មហាជន​សំណូមពរ​ឱ្យ​បញ្ជូនទៅ​តុលាការ !

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

    ក្រុម​អ្នក​រត់ការ​នាំចូល​ទំនិញ​តាម​ច្រក​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ អំពាវនាវ​ឱ្យ អគ្គនាយកដ្ឋាន​គយ ជួយ​លុប​ជួយ​បំបាត់ កោសរូស​ទារលុយ​ក្រោម​តុ​នៅ​ការិយាល័យ​គយ និង​រដ្ឋាករ​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ

  • កសិករ​ចិញ្ចឹម​ជ្រូក​នៅ​ស្រុក​កំពង់ត្រឡាច​ត្អូញត្អែរថា​ទីផ្សារ​សាច់ជ្រូក​ចុះថោក ការខិតខំ​ចិញ្ចឹម​ជ្រូក​លក់​មិន​ចំណេញ អ្នក​ចិញ្ចឹម​ជ្រូក​ឈប់​ចិញ្ចឹម​អស់​៥០​ភាគរយ​ទៅហើយ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 4 January, 2018  ម៉ោង 10:36 | សេដ្ឋកិច្ច

    ​​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​ជា​កសិករ​ចិញ្ចឹម​ជ្រូក​គំរូ នៅក្នុង​ភូមិ​ធ្នង់ ឃុំ​អូរ​ឬ​ស្សី ស្រុក​កំពង់ត្រឡាច បាន​ត្អូញត្អែរ ការខិតខំ​ចិញ្ចឹម​ជ្រូក​ក្នុងឆ្នាំនេះ​លក់​មិន​ចំណេញ​ទេ ព្រោះតែ​សាច់ជ្រូក​នៅក្នុង​ទីផ្សារ​ចុះថោក កសិករ​ធ្លាប់​ចិញ្ចឹម​ជ្រូក​នៅក្នុង​ភូមិ​ឃុំ​៥​ឲ​% បាន​ឈប់​អស់​ទៅហើយ លោក​ស្នើសុំ​មន្ទីរ​កសិកម្ម​ខេត្ត​ជួយ​រក​ទីផ្សារ​អោយ​ផង​។​
    ​ ​
    ​លោក គ្រុយ សុខ​រឿន ជា​កសិករ​ចិញ្ចឹម​ជ្រូក​គំរូ​ម្នាក់​នៅក្នុង​ភូមិ​ធ្នង់ នៅ​ព្រឹក​ថ្ថៃទី​០៣ ខែមករា ឆ្នាំ​២០១៨ នេះ​បានអោយដឹងថា​៖ លោក​បាន​ប្រកបមុខរបរ​ចិញ្ចឹម​ជ្រូក លក់​ចំណី​ជ្រូក និង​លក់​ថ្នាំ​ចាក់​ជ្រូក មាន​រយះពេល​ជាង​២​ឆ្នាំ​មកហើយ​។ មុនដំបូង​ឡើយ​លោក​បាន​ទិញ​ម​ជ្រូកបារ​១​ក្បាល​និង​ជ្រូក​មេ​២០​ក្បាល ពី​ក្រុមហ៊ុន​ម៉ុង រិទ្ធី ឥឡូវ​កើនឡើង​បាន​១៣០​ក្បាល​ហើយ​ក្នុងនោះ​មាន​មេ​ជ្រូគ​ជាង​៥០​ក្បាល ។ ចំណែក​ការចិញ្ចឹម​លោក​បាន​ទិញ​ចំ ណី​ជ្រូក​ក្នុង​១​បាវ​ថ្លៃ​៦​ម៉ឺន​រៀល អោយ​ជ្រូក​ស៊ីក្នុង​១​ថ្ងៃ​២​ដង គិត​ជា​មធ្យម ក្នុង​ជ្រូក​១​ក្បាល​ទម្ងន់​ពី​១០០​គីឡូ វា​ស៊ី​ចំណី​អស់ពី​២៣០​គីឡូ បើ​គិត​ទៅក្នុង​ជ្រូក​១​ក្បាល​ចំណាយ​លើ​ចំ ណី​អស់ពី​៤៦​ម៉ឺន បូក​និង​ថ្លៃដើម​កូនជ្រូក​១​ក្បាល​១៦​ម៉ឺន​រៀល​ទៀត សរុប​ក្នុង​ជ្រូក​១​ក្បា ១០០​គីឡូ ចំណាយ​អស់​ដើម​៦២​ម៉ឺន​រៀល ពេល​ចាប់​ជ្រូក​លក់​វិញ ( លក់​ជ្រូក​រស់​១​គីឡូ​បាន​៦០០០​រៀល ) បានតែ​៦០​ម៉ឺន​រៀល​តែប៉ុណ្ណោះ​ខាត​អស់​២​ម៉ឺ​រៀល នោះ​មិន​គិតថ្លៃ​ឈ្នួល​កម្មករ ទឹក​ភ្លើង និង​ថ្នាំ​ចាក់​ទៀតផង​។​ឯ​អ្នក​ចំណេញ​គឺ​ឈ្មួ្ញ​ញ​ទិញ​ជ្រូក​យកទៅ​កាប់​ឯណោះ​វិញ​ទេ គឺ​គេ​លក់​សាច់ជ្រូក​នៅ​ទីផ្សារ​ក្នុង​១​គីឡូ​ពី​១៣០០​ទៅ​១៥០០០​រៀល​។​

    ​ក្នុងនាម​ជា​កសិករ​ចិញ្ចឹម​ជ្រូក​គំរូ​ម្នា​ក់លោក​ស្នើសុំ​មន្ទីរ​កសិកម្ម​ខេត្ត​ជួយ​រក​ទីផ្សារ​ផង និង​ជាពិសេស​កុំអោយ​ជ្រូក​ពី​ក្រៅប្រទេស​ចូល​ទើប​សាច់ជ្រូក​អាចមាន​តម្លៃ​ខ្ពស់​បន្តិច​ឡើងវិញ នោះ​កសិករ​នឹង​អាច​ចិញ្ចឹម​ជ្រូក​លក់បាន​ចំណេញ​បាន​ខ្លះៗ​។

    ​ដោយឡែក លោក​ប្រធានការិយាល័យ​បសុពេទ្យ​ស្រុក​កំពង់ត្រឡាច​បាន​និយាយ​អោយដឹងថា​៖ ដោយសារតែ​សាច់ជ្រូក​នៅក្នុង​ទីផ្សារ​ចុះថោក អ្នក​ធ្លាប់​ចិញ្ចឹម​ជ្រូក​ក្នុង​១​គ្រួសារ​៤​ទៅ​៥​ក្បាល​ចំនួន​៥០%​បាន​ឈប់​ចិញ្ចឹម​ទៅហើយ​។ ដោយឡែក​អ្នក​ដែល​អាច​ចិញ្ចឹម​ជ្រូក​បាន​គឺមាន​ដូចជា​អ្នក​បិតស្រា​អង្ករ អ្នកលក់​ចំណី​ជ្រូក ចេះតែ​ចិញ្ចឹម​លេង​ទៅ​។​

    ​ចំណែក​សំណូមពរ​ខាងលើ​របស់​កសិករ ពិតជា​ពិបាក​ដោះស្រាយ​ណាស់ ព្រោះ​ទីផ្សារសេរី គឺ​អញ្ចឹង​ហើយ អ្នកលក់​ចង់បាន​ថ្លៃ ចំណែក​អ្នកទិញ​ចង់បាន​ថោក ដូច្នេះ​បើ​ជ្រូក​សំបូរ​គឺ​ចុះថោក និង​បើ​ជ្រូក​ខ្វះខាត​ទើប​សាច់ជ្រូក​ឡើងថ្លៃ​។ ចំណែក​សំណូមពរ​ជួយ​ទប់ស្កាត់​ជ្រូក​ពី​ក្រៅប្រទេស​កុំអោយ​ហូរ​ចូល​ស្រុក​ខ្មែរ គឺជា​ភារកិច្ច​ក្រសួង​របស់​ថ្នាល់​លើ ទុកអោយ​ថ្នាក់លើ​ដោះស្រាយ​ទៅ​ចុះ​៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...