• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • កម្ម​ការ​នី​១២​នាក់​ដែល​បាន​សំរាលកូន​ក្នុង​ម៉ោង​សូន្យ​ក្នុង​ឆ្នាំ​២០១៨ បានទទួល​ប្រាក់ឧបត្ថម្ភ​គាំពារ​សុខភាព​ពី​រាជរដ្ឋាភិបាល​មួយ​នាក់​៤០​មឺ​ន​រៀល​ជា​លើកដំបូង​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 January, 2018  ម៉ោង 13:51 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ អនុវត្តន៍​តាម​សេចក្តីប្រកាស​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨ លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត លោក​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង រួម​នឹង​មន្ត្រី​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​យក​ថវិកា​របស់​រាជរ​ដ្ឋា​ភិ​បាល ទៅ​ផ្តល់ជូន​កម្ម​ការ​នី​ដែល​បាន​សំរាលកូន​ក្នុ​នៅ​ង​មន្ទីរ​ពេ​ទ្ត និង​មណ្ឌល​សុខភាព ក្នុង​ឆ្នាំ​២០១៨​នេះ ចំនួន​១២​នាក់ ដោយ​ក្នុង​ម្នាក់ៗ​ទទួលបាន​ថវិកា​ចំនួន​៤០​ម៉ឺន​រៀល​។ ដោយឡែក​នៅថ្ងៃនេះ​ផងដែរ មន្ទីរ​សុខាភិបាល​ខេត្ត​ក៍បាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​មន្ត្រី​គ្រប់​អង្គភាព​ក្នុង​មន្ទីរ​សុខាភិបាល​ទាំងអស់ អោយ​យល់ដឹង​ច្បាស់​អំពី​ការផ្តល់ជូន​សេវា​នេះ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​
    ​ ​
    ​លោក ប្រាក់ វ៉ុ​ន បាន​និយាយ​អោយដឹងថា​៖ គិត​ចាប់ពី​ម៉ោង​០០​ឈានចូល​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨ មកដល់​ម៉ោង​០៥​ល្ងាច​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨ នៅក្នុង​ខេត្តកំពង់ឆ្នាំង មានកម្ម​ការ​នី​ចំនួន​១២​នាក់​បាន​សំរាលកូន​នៅតាម​មណ្ឌល​សុខភាព និង​មន្ទី​ពេទ្យ​បង្អែក ហើយ​ពួកគាត់​ទាំង​១២​នាក់ ក៏បាន​ទទួល​រួចហើយ នូវ​ប្រាក់ឧបត្ថម្ភ​ផ្នែក​សុខភាព​ពី​រាជរដ្ឋាភិបាល​ក្នុង​ម្នាក់ៗ​ចំនួន​៤០​ម៉ឺន​រៀល តាមរយៈ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​ប្រចាំខេត្ត​កំពង់ឆ្នាំង ដែល​ថវិកា​រទាំង​នោះបាន​ផ្តល់ជូន​ដល់ដៃ​ពួកគាត់​ទាំង​១២​នាក់​ហើយ​។ នៅក្នុង​ថ្ងៃរសៀល​នេះដែរ មន្ត្រី​អង្គភាព​សុខាភិបាល​ក្នុង​ខេត្តកំពង់ឆ្នាំង​ទាំងអស់ ក៍​ត្រូវបាន​អញ្ជើញ​គាត់​មក​ប្រជុំ​ផ្សព្វផ្សាយ​អោយ​បានដឹង​ច្បាស់​ពី​សេវា​ខាងលើនេះ​។​(​មាន​សម្ភាស​លោក ប្រាក់ វ៉ុ​ន ប្រធាន​មន្ទីរ​សុខាភិបាល​)
    ​ ​
    ​ដោយឡែក​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​ថ្ងៃនេះ ក្រោយពី​ទទួលបាន​ប្រាក់​ឧបត្ថម​គាំទ្រ​សុខភាព​របស់​រាជរដ្ឋាភិបាល តាមរយៈ ប ស ស ហើយ​នោះ កម្ម​ការ​នី​ម្នាក់​ដែល​ទើប​សំរាលកូន​ក្នុង​ឆ្នាំ​២០១៨​នេះ បាន​សំដែង​ទឹកចិត្ត​រំភើប​យ៉ាងខ្លាំង និង​អរគុណ​ដល់​សម្តេច ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​យកចិត្តទុកដាក់​ពី​សុខទុក្ខ​កម្មករ​កម្ម​ការ​នី​ទាំងអស់​។ (​មាន​បទសម្ភាសន៍​ជាមួយ​កម្ម​ការ​នី​ម្នាក់​)
    ​ ​
    ​ការផ្តល់សេវា​នេះ​គឺជា​ការលើកកម្ពស់​ការ​សុខ​មា​ភាព​របស់ ស្ត្រី​កម្ម​ការ​នី​ដែលជា​ម្តាយ​ទារក ប្រកបដោយ​គុណភាព​អោយ​កាន់តែ​ប្រសើរឡើង ដល់​ប្រជាពលរដ្ឋ​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក ក្នុង​ការផ្តល់សេវា​ថែទាំ និង​ព្យាបាល​ជម្ងឺ​ប្រកបដោយ​ប្រសិទ្ធិភាព ស្របតាម​គោលការណ៍​គោលនយោបាយ​អភិវឌ្ឍន៍ និង​កំណែ​ទំរង់​ប្រព័ន្ធ​ថែទាំ​សុខភាព​សង្គម ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​២០១៦​ដល់​២០២៥​របស់​រាចរដ្ឋាភិបាល​របស់​យើង ដែល​ធ្វើអោយ​កម្ម​ការី​អបអរសាទរ​យ៉ាង​កក់​ក្តៅ សន្តាន​ចិត្ត​ប្រកបដោយ​សប្បុរសធម៌រ​បស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...