• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • កាប់​ដើម​ច័ន្ទ​គី​រី​ធំៗ ៣​ដើម​ដឹក​ចេញពី​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ​ខេត្ត លោក​គ្រួ​អ្នកគ្រូ​ប្រតិកម្ម​ថា​លោកនាយក​សាលា​ជា​អ្នកលក់​អត់អោយ​អ្នកណា​ដឹង​ឡើយ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 January, 2018  ម៉ោង 13:45 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ លោកគ្រូ​អ្នកគ្រូ​នៅក្នុង​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ ខេត្តកំពង់ឆ្នាំង បាន​សម្តែង​ការមិន​ពេញចិត្ត និង​មានប្រតិកម្ម​ចំពោះ​សកម្មភាព​លោកនាយក​សាលា​នៅ​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨​នេះ ថាៈ​បាន​លក់​ដើម​ច​ន្ទ័​គី​រី ក្នុង​សាលា ដែលមាន​ទំហំ​ធំៗ​មាន​អាយុកាល​រាប់រយឆ្នាំ​នៅក្នុង​សាលា​គ្រាន់​បានជា​ម្លប់​នៅក្នុងពេល​ថ្មីៗ​នេះ ដោយ​មិនបាន​ពិគ្រោះគ្នា​ជាមួយ​លោក គ្រូ​អ្នកគ្រូ ក្នុង​សាលា​ឡើយ ។ ដោយហេតុ​នេះហើយ​ទើប ដើម​នេះ​មួយចំនួន មិនបាន​ដឹក​ចេញ ដោយសារតែ​ការតវ៉ា​របស់លោក​គ្រួ​អ្នក​គ្រួ ក្នុង​សាលា​។

    ​លោកគ្រូ អ្នកគ្រូ​មួយចំនួន​ដែល​មិន​ពេញចិត្ត​ក្នុង​រឿង​ខាងលើនេះ បានអោយដឹងថាៈ ដើម​ច​ន្ទ័​គី​រី​ចំនួន​៣​ដើម និង​ដើម្បី​ព្រេងខ្យល់ ចំនួន​៣​ដើម ត្រូវបាន​នាយក​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ ដែល​នៅជាប់​គ្នា​នៃ​សាលា​វិទ្យាល័យ​ព្រះបាទ​សុរា​ម្រឹត បាន​លក់​ទៅអោយ​ឈ្មួញ មក​កាប់​ដឹក​ចេញ នៅ​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៧ ដោយ​មិនមាន​ការពិភាក្សាគ្នា​ជាមួយ​លោកគ្រូ​អ្នកគ្រូ​ឡើយ ។​ប៉ុន្តែ​ក្រោយមក ត្រូវបាន​លោកគ្រូ​អ្ន​គ្រូ​ដឹង បានធ្វើ​ការតវ៉ា ទើប​ដើមឈើ​មួយចំនួន មិនបាន​ដឹក​ចេញ​នោះឡើយ ។​

    ​លោកគ្រូ​ទាំងនោះ​បានបញ្ជាក់​អោយដឹងទៀតថាៈ ពួកគាត់​មិនដឹងថា​លោក នាយក​សាលា​នោះ​លក់​ដើមឈើ ដែលមាន​អាយុកាល​រាប់រយឆ្នាំ​នោះបាន​ប្រាក់​ប៉ុណ្ណា​ទេ​និង​ក៍​មិនដឹង​លក់ យកលុយ​ទៅធ្វើ​អ្វី​នោះទេ គ្រាន់តែ​ដឹងថាៈ គេ​នឹង​ក្រាល​ការ៉ូឡា នៅ​កន្លែង​ដែល​កាប់​ដើមឈើ​នោះ តែ​ក​ន្​ើ​ែ​ង​មាន​ន្ល​ប់​ត្រឈឹងត្រឈៃ​ក៏បាន​បាត់បង់​ផងដែរ​។​ក្រុម​លោក​គ្រួ​អ្នក​គ្រួ​ទាំង​នោះបាន​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត​សូម​មេត្តាជួយ​ពិនិត្យ​រឿងនេះ​ផង ព្រោះ​ពិតជា​មាន​ភាពមិនប្រក្រតី ពី​ការកាប់​ដើមឈើ​ធំៗ ដែលមាន​អាយុ​រាប់រយ​ឆ្នាំនេះ​ជាពុំខាន​ឡើយ​។

    ​ក្នុងការ​ចោទប្រកាន់​ខា​ង​លើ​នេះ លោក ហ៊ូ ភា​រិន្ទ នាយក​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ ខេត្តកំពង់ឆ្នាំង បាន​បដិសេធន៍​ថាៈ មិន​ពិត​ដូច​ការចោទប្រកាន់​ឡើយ ។ មុននឹង​សម្រេច​អោយគេ​កាត់​ដើមឈើ​ទាំង​៦​ដើម​នេះ គឺមាន​ការបង្កើត​គណៈ​កម្ម​ការត្រឹមត្រូវ ក្នុងនោះ​លោក​អនុប្រធាន​មន្ទីរអប់រំ​យុវជន និ​ហ​កីឡា​ខេត្ត​ក៍បាន​ជ្រាប​ព័ត៌មាន​នេះដែរ និង​ជាមួយគ្នានេះ ក៍បាន​បិទ​ប្រកាស​ជា​សាធ​រណៈ ដើម្បីអោយ​លោក​គ្រួ​អ្នកគ្រូ​បានដឹង តែ​ដូចជា​មិនឃើញ​មានការ​តវ៉ា​អី​ទេ ។

    ​ចំណែក​ការកាប់​នេះ​មាន​បញ្ហា​២ ទី​១​អាគារ​ដែល​កំពុង​សាងសង់​របស់​សម្តេច មាន​ដើម​ប្រេងខ្យល់​ធំៗ​៣​ដើម នៅជាប់​និង​អាគារ និង ទី​២​ដើម​ច័ន្ទ​គី​រី​៣​ដើម ដែល​មុខ​អាគារ អន្តេវាសិកដ្ឋាន គឺមាន​ចំណាស់​និង​មាន​ប្រហោង​ក្នុង ដុះ​គ្រប​មកលើ​អាគារ ម្យ៉ាងទៀត​ចំណុច​នោះ ត្រូវធ្វើ​ផ្លូវ​ចាក់​បេតុង​ផង ដោយហេតុ​នេះហើយ​ទើប​បង្កើត​គណៈកម្មការ រក​អ្នកកា​ប់ម​កកាប់​និង​ដឹកជញ្ជូន​ចេញ ដោយ​គ្មាន​ការលក់ដូរ​ទេ​ដើមឈើ​ទាំងអស់នោះ​គឹ​អោយ​ថ្លៃ​តែ​៥០​ម៉ឺន​រៀល​ប៉ុណ្ណោះ ។
    ​ ​
    ​លោក ញ៉ែម សាវ៉ាត ប្រធាន​មន្ទីរអប់រំ យុវជន​និង​កីឡា​ខេត្ត​កំពង់​ឆ្នាំ​បានអោយដឹងថាៈ លោក​មិន​បានដឹង​ពី​ការកាប់​ដើមឈើ​ក្នុង​សាលា​នោះទេ តែ​ចាំ​លោក សួរ​ទៅ​មន្ត្រី​របស់លោក​សិន ព្រោះ​មកដល់ពេលនេះ​លោក​នៅ​មិនទាន់​ទទួល​ព័ត៌មាន​ណាមួយ​ពី​ការកាប់​ដើមឈើ​ក្នុង​សាលា​នោះឡើយ ។

    ​យ៉ាងនេះ​ក្តី​តាម​ដែល​អ្នក​ធ្លាប់​រកស៊ី​ទិញ​ដើម ច​ន្ទ័​គី​រី ដែលមាន​មុខកាត់​ធំៗ​បែបនេះ​បានបញ្ជាក់ ក្នុង​ដើម​ច័ន្ទ​គី​រី​១​ដើម ដែលមាន​មុខកាត់​ជាង​១​ម៉ែត្រ​ឡើងទៅ​គេ​ទិញ​ក្នុង​១​ដើម ថ្លៃ​ពី​១​ពាន់ ទៅ​២​ពាន់​ដុល្លា ដូច​យ៉ាង​ដើម ច​ន្ទ័​គី​រី​នៅ​ស្នងការដ្ឋាន​នគរ​បាន​ចាស់ គេ​ទិញ​ដល់​ទៅជិត​២​ពាន់​ដុល្លា​ឯណោះ មិនមែន​៣​ដើម​បាន​ថ្លៃ​តែ​៥០​ម៉ឺន​រៀល​នោះឡើយ ព្រោះថាៈ ដើមឈើ​ដែល​ដាំ​ក្នុងសម័យ​អាណានិគម​ន៍​បារាំង​នេះ បច្ចុប្បន្ន កំពុង​ត្រូវប៉ាន់​សម្រាប់​ផលិត​គ្រឿង​សង្ហា​រឹម មិន​ចាញ់​ដើមឈើ​ប្រណិត​ប៉ុន្មាន​នោះដែរ ៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...