• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បុរស​ម្នាក់​រងរបួស​ធ្ងន់​ដោយ​ជិៈ​ម៉ូតូ​ឆ្លង​ថ្នល់ជាតិ​ក្នុង​ទិស​ខ្វែងគ្នា​ត្រូវ​រថយន្ត​ម៉ាក​ស៊ីណា​បុក​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 January, 2018  ម៉ោង 13:48 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ឆ្នាំង​៖ បុរស​ម្នាក់​ជា​អ្នកបើក​ម៉ូតូ​បាន​រងរបួស​ជា​ទម្ងន់​ត្រូវគេ​បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង បន្ទាប់ពី​ត្រូវ​រថយន្តបុក ខណៈដែល​ជនរងគ្រោះ​ជិៈ​ម៉ុ​តូ​ឆ្លងថ្នល់ ។ ករណីនេះ​បានកើត​ឡើង​នៅវេលា​ម៉ោង​១០​និង​២០​នាទី​ព្រឹក​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៧៥-៧៦ ស្ថិតក្នុង ភូមិ​អូរ​តានី​ស ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​។​
    ​ ​
    ​សមត្ថកិច្ច​នគរបាល​ស្រុក​រលាប្អៀរ​បានអោយដឹង​ថាៈ ជនរងគ្រោះ​មានឈ្មោះ មាស វ៉ាត អាយុ​៧១​ឆ្នាំ មាន​ទីលំនៅ ភូមិ​ទឹក​ហូត ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ។ ដោយ​មុនពេល​កើតហេតុ បុរសរងគ្រោះ​នេះ បាន​ជិៈ​ម៉ូតូ​ម៉ាក គុប​ជ្រុង ពណ៌​ទឹកសមុទ្រ គ្មាន​ស្លាក​លេខ គឺ​ជិៈ​ឆ្លងថ្នល់​ជាតិ​ពី​កើ​តទៅ​លិច លុះ​ឆ្លង​ដល់​ចំណុចកើតហេតុ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​ស៊ីណា ពណ៌​ប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AK.5463 បើកបរ​ដោយ បុរស​មិន​ស្គាល់ឈ្មោះ ក្នុង​ដំណើរ​ខ្វែង​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង​តាម​បណ្តោយ​ផ្លូវជាតិ ហើយ​បាន​ជ្រុល​ទៅបុក បុរសរងគ្រោះ​យ៉ាង​ពេញទំហឹង អូស​ជាង​១០​ម៉ែត្រ រួច​រថយន្ត​បាន​ជ្រុល ទៅបុក​ដើម​អាកាស្យា​ទៅមុខ​លែងរួច​តែម្តង ។
    ​ ​
    ​ក្រោយពេល​កើតហេតុ រងគ្រោះ​បាន​ដឹក​ទៅ​សង្គ្រោះ​ភា្ល​មៗ​ដែរ ចំណែក​សមត្ថកិច្ច​បាន​ចុះទៅពិនិត្យ​និង​ធ្វើការ​វាស់វែង រួច​អូស​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក​នៅ​ការិយាល័យ ចរាចរ​ណ៌​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល ខេត្ត​ដើម្បី​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់​រង់ចាំ​ការដោះស្រាយ​តាម និតិ​វិធី​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...