• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • សប្បុរសជន​នៅក្នុង​ទីក្រុង​ភ្នំពេញ ផ្តល់​អំណោយ​ជូន​លោកយាយ​អាយុ​១០២​ឆ្នាំ នៅ​ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 January, 2018  ម៉ោង 13:18 | ព័ត៌មាន​ជាតិ

    ​ខេត្តកំពង់ឆ្នាំង​៖ លោកយាយ នៅ ខេង អាយុ​១០២​ឆ្នាំ និង​កូនស្រី ឈ្មោះ ច្រឹ​ក ធួ​ក អាយុ​៦៨​ឆ្នាំ ជា​ស្ត្រី​មេម៉ាយ ទីទ័លក្រ គ្មាន​កូនចៅ រស់នៅ​លើផ្ទះ​បណ្តែត​ទឹក ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង នៅ​រសៀល​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨ ត្រូវបាន​ក្រុម​កា​ងារ​លោក នរៈ តំណាងអោយ​បងស្រី​ម្នាក់ ជា​សប្បុរសជន (​គាត់​មិនអោយ​បញ្ចេញ​ឈ្មោះ​ទេ​) នៅក្នុង​រា​ធានី​ភ្នំពេញ បាន​នាំយក​អំណោយ​និង​ថវិកា​មួយចំនួន​ផ្តល់ជូន​លោកយាយ ខណៈពេលដែល​លោ​យ​យាយ​និង​កូនស្រី​កំពុងមាន​ជីវភាព​ខ្វះខាត​យ៉ាងខ្លាំង​ក្នុង​ពេលនេះ​។​
    ​ ​
    ​អាជ្ញាធរ​ភូមិ​ឆ្នុកទ្រូ​បានអោយដឹងថា​៖ លោកយាយ ពិត​ជនក្រីក្រ​លំបាក​ដែល​កន្លងមក​មិនមាន​សុខភាព​ទ្រុត​ទ្រោម និង​មិនអាច​ប្រកបមុខរបរ​អ្វី​ចិញ្ចឹមជីវិត​បានឡើយ ការហូបចុក​កន្លងមក បាន​អ្នកស្រុក​ក្នុងភូមិ និង​ជួយ​ចិញ្ចឹម​បាយទឹក​រាល់ថ្ងៃ​តែប៉ុណ្ណោះ​។ ដោយឡែក កាលពី​២​ឆ្នាំមុន លោកយាយ នៅ ខេង នៅមាន​កម្លាំង​អាច​អុំទូក ដាក់​សៃ​យឺន​កំ​ពិស​លក់ដូរ​ចិញ្ចឹមជីវិត​បាន តែ​ពេលនេះ​លោ​យ​យាយ មាន​សុខភាព​ទ្រុត​ទ្រោម​មិនអាច​រក​អ្វី​បាន​ទៀតឡើយ​។ ហើយ​ចាប់តាំងពី​លោកយាយ​មាន អាយុ​៣០​ឆ្នាំ​មករ​ហូត​ដ់​អាយុ​១០០​ឆ្នាំ លោកយាយ​គឺជា​ឆ្មប​ខ្មែរ​បុរាណ​ម្នាក់ ធ្លាប់បាន​បង្កើតកូន​អោយ​អ្នកស្រុក​រាប់ពាន់នាក់ មិនដែល​គិតពី​ប្រាក់កាស​ឡើយ​គឹ​ស្រេច​តែ​គេ​អោយ ពេលខ្លះ​គ្មាន​បាន​លុយ​មួយ​រៀល​ក៏​លោ​កយា យ​ជួយ​បង្កើតកូន​អោយគេ​ដែរ​។​
    ​ ​
    ​លោក នរៈ ក្រុមការងារ​របស់​បង​ស្រី​ជា​សប្បុរសជន បាន​និយាយ​អោយដឹងថា​៖​អំណោយ ទាំងអស់នេះ​មាន អង្ករ ត្រីងៀត សាច់ក្រក មី ចាន​ឆ្នាំ សម្លៀក​បំណាក់ និង​ថវិកា​មួយចំនួន ដែល​លោកយាយ​តែ​ម្នាក់​អាច​ហូបចុក​បាន​ដល់​៦​ខែ​ឯណោះ ដែល​នេះ​គឺជា​ទឹកចិត្ត​សប្បុរសធម៌​រប​ស់បង​ស្រី​ពួយ​លោក ដែល​ធ្លាប់បាន​ជួយ​ចាស់ៗ​ដូចគ្នានេះ​បាន​រាប់រយ​នាក់​មកហើយ​នៅតាម​បណ្តា​ខេត្ត​មួយចំនួន​កន្លងមក​។ លោក នរៈ បាន​ផ្តាំផ្ញើរ​អាជ្ញាធរ​ភូមិ​ថា​៖​បើ​លោកយាយ​មាន​ជម្ងឺ​ឈឺ​ស្កាត់​អ្វី សូម​អាជ្ញាធរ​ភូមិ​ជួយ​ហៅ​គ្រូពេទ្យ ឬក៏​បញ្ជូន​លោកយាយ​នៅ​មណ្ឌល​សុភា​ពឬ​មន្ទីរពេទ្យ​ខេត្ត​ជាបន្ទាន់ ដើម្បី​ជួយសង្គ្រោះ​ព្យាបាល​លោកយាយ​អោយបាន​ទាន់ពេលវេលា​ហើយ​រាយ​ការ​ជាបន្ទាន់​អោយ​លោក​ដឹង​ផងដែរ ចំណែក​ថវិកា​ព្យាបាល​ជម្ងឺ គឺ​បងស្រី​ពួកលោក​ជា​អ្នកចេញ​អោយ នឹង​សូមកុំ​មានការ​ព្រួយបារម្ភ​ឡើយ ដែល​នេះ​គឺជា​ការ​ផ្តាំផ្ញើ​របស់​បងស្រី​ពួកលោក​។ ដោយឡែក​តាម​សំណូមពរ​លោកយាយ បងស្រី​ពួកលោក​នឹង​បន្ត​ជួយ​ជួយ​ជុល​ផ្ទះ​បណ្តែត​ទឹក​ដែល​រង​ការខូចខាត​ពុកផុយ ក្នុងពេល​ឆាប់ៗ​នេះ​ថែមទៀត​។​
    ​ ​
    ​នៅក្នុងពេល​ទទួល​អំណោយ​ពី​ក្រុមការងារ លោកយាយ នៅ ខេង​បាន​រំជួលចិត្ត​រហូត​សម្រក់​ទឹកភ្នែក ដោយបាន​ជូនពរ​ដល់​លោកស្រី​ជា​ម្ចាស់​អំណោយ និង​កូន​ជា​ក្រុមការងារ​ទាំងអស់ សូម​បាន​ជួបប្រទះ​តែ​នឹង​សេចក្តីសុខ​គ្រប់ប្រការ និង​មាន​ជោគជ័យ​គ្រប់​ផារ​កិច្ច​នៅ​ក្នុ​ឆ្នាំ​ថ្មី​នេះ​។

    ​ទន្ទឹម​នោះដែរ​អាជ្ញាធរ​ភូមិ​ឃុំ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាវ​ជ្រៅ​ដល់​ក្រុមការងារ និង​បងស្រី​ជា​ម្ចាស់​អំណោយ ដែល​បាន​លះបង់​ធនធាន​ដ៏​ថ្លៃថ្លា​សុ​បប្រមាណ​៣០០​ដុល្លា​ទិញ​អំណោយ​មក​ផ្តល់ជូន​លោកយាយ​នៅពេលនេះ ដើម្បី​ជួយ​កាត់​បន្ត​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ជាមួយ​រាជរដ្ឋាភិបាល​នៃ​យើង​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...