• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ម៉ូតូ​បុក​គូថ​រថយន្ត​តូ​រី​សប​ត់​ឆ្វេង​កាត់មុខ​បុរស​អ្នកជិះ​ម៉ូតូ​ដួល​បោក​ក្បាល​នឹង​ថ្នល់ជាតិ​រងរបួស​ធ្ងន់​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 January, 2018  ម៉ោង 13:37 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ឆ្នាំង​៖ បុរស​ជា​អ្នកបើក​ម៉ូតូ​ម្នាក់​បាន​រងរបួស​ក្បាល​ធ្ងន់ ខ​ណះ​ពេល​គាត់​បាន​បើក​ម៉ូតូ​បុក​គូថរ​យន្ត​ពីក្រោយ ដោយសារតែ​រថយន្ត​១​គ្រឿង​នោះបាន​បត់​កាត់​ពីមុខ​។ ករ ណី​គ្រោះថ្នាក់​នេះ​បាន​កើតឡើង​នៅ​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃទី​០២ ខែមករា ឆ្នាំ​២០១៨ នៅលើ​ផ្លូវជាតិ​លេខ​៥ ចន្លោះ​គីឡូម៉ែត្រ​លេខ​៩១ និង​៩២​ក្នុ​ហ​ភូមិ​ទី​១ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។​

    ​លោក ម៉ុ​យ អី​ម នាយផ្នែក​នគរ​បាលច​រា​ចរណ៍​ក្រុង​កំពង់ឆ្នាំង​បានអោយដឹងថា​៖ ជនរងគ្រោះ​មានឈ្មោះ មឿ​ន ខេន អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ទី​២ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។ មុនពេល​កើតហេតុ គាត់​បាន​ជិះ​ជា​អ្នកបើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​០១១ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ 1AB. 7506 ក្នុង​ទិ​ដៅ​ពី​កើ​តទៅ​លិច​ពីក្រោយ​រថយន្ត​តូ​រី​ស​មួយគ្រឿង​ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 1AB . 7689 របស់​សាលា​ចំណេះ​ទូទៅ​ប្រាយ​ហូប ។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត​បាន​បត់​ពីក្រោយ​ពីមុខ​ម៉ូតូ​០១១​តែម្តង ធ្វើអោយ​គាត់​ជាន់​ហ្វ្រាំង​មិនទាន់​ក៏បាន​បុក​គូថ​រថយន្ត​នោះ​ពេញទំហឹង​តែម្តង បណ្តាលអោយ​គាត់​ដួល​ម៉ូតូ​ត្រឡប់ត្រឡិន បោក​ក្បាល​និង​ផ្លូវជាតិ​របួសធ្ងន់​។​

    ​ក្រោយពេល​កើតហេតុ​ក្រុមគ្រួសារ​ជនរងគ្រោះ​ក៏បាន​ហៅ​ម៉ូតូឌុប ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។ ចំណែក​រថយន្ត​បាន​ចត​ទុក​នៅ​កន្លែងកើតហេតុ អ្នកបើកបរ​បានគេច​ខ្លួន​បាត់​។​

    ​ករណីនេះ​សមត្ថកិច្ច​ក៏បាន​ធ្វើការ​វាស់វែង​ក​ន្លែ​ង​កើតហេតុ​កសាង​សំណុំរឿង​តាមផ្លូវ​ច្បាប់ ចំណែក​រថយន្ត​និ​ម៉ូង​តូ ត្រូវបាន​សមត្ថកិច្ច​អូស​យកទៅ​រក្សាទុក​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​ដោះស្រាយ​ទៅតាម​និតិ​វិធី​ច្បាប់​។ ករណីនេះ​ត្រូវបាន​គេ​សន្និដ្ឋានថា​៖ មកពី​ការបើកបរ​មិន​យោគយល់​អធ្យាស្រ័យ​គ្នា និង​បត់​ក្រោយ​មិនមាន​ការ​ប្រុង​ប្រ​យ​ត្ន័ ទើប​បង្កអោយមាន​គ្រោះថ្នាក់​បែបនេះ​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...