• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • រថយន្តក្រុងកាពីតូ បុករថយន្ត Camry របស់ប្រធានក្រុមប្រឹក្សាស្រុកក្រគរ ស្លាប់៥នាក់ និងរបួសធ្ងន់ស្រាល ៦នាក់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 January, 2018  ម៉ោង 09:44 | សន្តិសុខ​សង្គម

    ខេត្តពោធិសាត់៖ រថយន្តក្រុងកាប់ពីតូល បានបុកជាមួយ រថយន្តកាមរី របស់លោក សុទ្ធ តារា ប្រធានក្រុមប្រឹក្សាស្រុក ស្ថិតលើកំណាត់ ផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិសារវ័ន្ត ឃុំស្នាអន្សា កាលពីវេលាម៉ោង៥ និង១៥នាទីល្ងាចថ្ងៃទី២ ខែមករា ឆ្នាំ២០១៨នេះ បានបណ្តាលឲ្យស្លាប់ចំនួន៥នាក់ ក្នុងនោះលោក សុទ្ធ តារា ក៏បានស្លាប់ផងដែរ ពេលកំពុងបញ្ជូនទៅកាន់មន្ទីរពេទ្យខេត្ត ខណៈ៤នាក់ទៀត (ស្រី៣ នាក់) ស្លាប់នៅកន្លែងកើតហេតុ។

    លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងថាបានបញ្ជាក់ថា ឧប្បត្តិហេតុនោះ ក៏មានអ្នករងរបួសធ្ងន់ស្រាល ចំនួន ៦នាក់ (ស្រី៣នាក់) ក្នុងនោះជនបរទេស ១នាក់ផង។ អ្នករបួសទាំងនោះភាគច្រើនជាសាច់ញាតិ របស់លោក សុទ្ធ តារា។ ជនរងរបួសត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកពោធិសាត់។

    លោក ឯម រុន អធិការនគរបាលស្រុកក្រគរ បានឱ្យដឹងថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដោយរថយន្តក្រុងកាប់ពីតូល បុកជាមួយរថយន្តម៉ាក Camery របស់លោក សុទ្ធ តារា រួចបន្តទៅបុកមួយគ្រឿងទៀត។ ក្រោយពីត្រួតពិនិត្យវាស់វែងរួចកម្លាំងជំនាញបានប្រមូលយករថយន្តទាំងពីរគ្រឿងនោះទៅរក្សាទុករង់ចាំដោះ ស្រាយតាមច្បាប់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...