• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បើករថយន្ត​បុកបុរសវយ័ចំណាស់ កំពុងជិះម៉ូតូម្នាក់ឯងអូសច្រងាប់ច្រងឹល របួសធ្ងន់ ហើយរេទៅបុកដើមឈើកំពិតមុខ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 January, 2018  ម៉ោង 09:54 | សន្តិសុខ​សង្គម

    ខេត្តកំពង់ឆ្នាំង៖ បើករថយន្តលឿនពេក បុកបុរសវ័យចំណាស់កំពុងជិះម៉តូម្នាក់ឯង អូសជាច្រើនម៉ែត្រ បង្កឱ្យរបួធ្ងន់ ហើយបានរេទៅបុកផ្ទុប់នឹងដើមឈើទល់ជាប់។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះនេះ បាន​កើតឡើង​កាលពី​ថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ៥ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ៧៥-៧៦ ស្ថិតក្នុង​ភូមិ​អូរ​តា​នេស ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង។

    សមត្ថកិច្ចមូលដ្ឋានឱ្យដឹងថា ជនរងគ្រោះឈ្មោះ មាស សុ​វ៉ាត ភេទ​ប្រុស អាយុ៧១ឆ្នាំ រស់នៅក្នុង​ភូមិ​ទឹក​ហួត ឃុំ​ទឹក​ហួត ស្រុក​រលាប្អៀរ ខេត្ត​កំពង់​ឆ្នាំ។ បន្ទាប់ពីកើតហេតុត្រូវបាន​ក្រុមគ្រួសារ​ដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យខេត្តភ្លាម។

    ប្រភពបានបញ្ជាក់ឱ្យ៊ដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត១គ្រឿងឿង ម៉ាក​ស៊ីណា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខភ្នំពេញ 2AK-5463 បើកបរ​ដោយ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​យ៉ាង​លឿន។ លុះ​មកដល់​ចំណុចកើតហេតុ បបានបុកម៉ូតូ១ គ្រឿង បណ្តាល​ឲ្យ​បុរស​ម្នាក់​ប៉ើង​អូស​ចម្ងាយ​ប្រមាណ​ជា២០ម៉ែត្រ​រងរបួស​ធ្ងន់​តែម្តង។ ភ្លាមនោះអ្នកបើកបររថយន្តបង្កបានចុះរត់គេចខ្លួនបាត់៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...