• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • សាហាវណាស់! ដោយសាររឿងប្រចណ្ឌ ស្ត្រីម្នាក់ត្រូវប្តីវាយច្របាច់កសម្លាប់ ក្នុងបន្ទប់្ទប់ទឹក
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 January, 2018  ម៉ោង 09:34 | សន្តិសុខ​សង្គម

    ភ្នំពេញ ៖ ស្ត្រី​ម្នា​ក់ ត្រូវ​អ្នក​ជិត​ខាង ប្រទះ​ឃើញ​​ស្លាប់ ក្នុ​ង​ប​ន្ទប់​ទឹក នៃ​​ផ្ទះ​ជួល ដោ​យមា​ន​​ស្នាម​​ជាំ ពេញ​​ខ្លួន សង្ស័​យ​ត្រូវ​​ប្តី​​ (ក្រោយ) វាយ​ស​ម្លា​ប់ បន្ទាបន្ទាប់ពីឈ្លោះប្រកែកគ្នាខ្លាំងៗ បង្កការភ្ញាក់ផ្អើល កាល​ពី​វេ​លា​​ម៉ោង ៣​​និង​​៥០ នា​ទី​ល្ងាច ថ្ងៃ​ទី​៣០ ខែធ្នូ ឆ្នាំ​២០១៧ ស្ថិតនៅ​ចំ​ណុច​ផ្ទះជួល ផ្សារ​សុភមង្គល ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

    អ្នករស់នៅជិតខាងងបាន​ឲ្យ​ដឹងថា ជជនរងគ្រោះ និង ប្តី​ក្រោយ ទើបតែ​មក​ស្នាក់នៅ បន្ទប់​ជួល​ខាងលើ រយៈពេល ២០​ថ្ងៃ តែប៉ុណ្ណោះ ហើយ​គេ​ឮ ឈ្លោះប្រកែក​គ្នា ជា​ញឹកញាប់ សង្ស័យ​មកពី ភ្លើង​ប្រចណ្ឌ​។ នៅ​មុនពេល​កើតហេតុ គេ​បានឮសំឡេង ឈ្លោះប្រកែក​គ្នា រួច​ស្ងាត់​ទៅវិញ ហើយ ដោយមិនឃើញ​ស្ត្រី​រងគ្រោះ ចេញមកក្រៅ អ្នកជិតខាង បាននាំគ្នា​ចូលទៅ​មើល ស្រាប់តែ​ឃើញ ស្ត្រី​រងគ្រោះ ដេកស្លាប់ ក្នុង​បន្ទប់ទឹក បង្ក​ការភ្ញាក់ផ្អើល​តែម្តង​។

    សមត្ថកិច្ចមូលដ្ឋានបាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ មាន ឈ្មោះ ឌឹ​ម សារ៉េត ហៅ​ហេង ផល​លាភភេទ​ស្រី អាយុ៣០​ឆ្នាំ ស្នាក់នៅ​បន្ទប់ជួល លេខ​F៥៤ ផ្សារ​សុភមង្គល ភូមិ​ត្រាំ​ដោក សង្កាត់​ពងទឹក ខណ្ឌដង្កោ មាន​ស្រុកកំណើត នៅ​ភូមិ​ថ្មី ឃុំ​ស្វាយ​រំពា ស្រុក​មុខកំពូល ខេត្តកណ្តាល ។ ចំណែក​ជនសង្ស័យ ជា​ប្តី​ក្រោយ មានឈ្មោះ ឃុំ សុខ​ឃាង ហៅ​ផាត់ សុខ​ឃាង ភេទ​ប្រុស អាយុ៤០​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ ទីលំនៅ ភូមិ​ប្រាំ​យាម ឃុំ​ប្រាំ​យាម ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម បាន​រត់គេចខ្លួន​។

    សមត្ថកិច្ចជំនាញបន្ទាប់ពីពិនិត្យសព បាន​បញ្ជាក់ថា ជនរងគ្រោះ ពិតជា​ស្លាប់ ដោយសារ ជនសង្ស័យ ច្របាច់ក ពិតប្រាកដ​មែន និង​បាន​បន្ត ធ្វើការ​ពិនិត្យ ស្នាក​ស្នាម ប្រមូល​ភស្តុតាង រួច​ដឹក​សព ស្ត្រី​រងគ្រោះ យកទៅ​តម្កល់ នៅ​វត្ត​ស្ទឹងមានជ័យ ស្ថិតនៅ​សង្កាត់ ស្ទឹងមានជ័យ​។

    សាច់ញាតិបាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ បាន​ទូរ​សព្ទ ប្រាប់​បងស្រី​ខ្លួន​ថា ប្តី​ក្រោយ​របស់​នាង ចង់​ចាក់​សម្លាប់​នាង តែ​បងស្រី មិន​ចាប់អារម្មណ៍​នោះទេ រហូត​ដល់ពេល អ្នកជិតខាង ប្រទះឃើញ សព​នារី​រងគ្រោះ ទើប​មានការ​តក់ស្លុត៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...