• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ឈើឈ្លីកមានចំនួន១៤៧ដុំ ឈ្មួញដឹកយកមកគរទុកបម្រុងលើកឡើងឡានទៅវៀតណាម ពលរដ្ឋ និងអ្នកកាសែតរាយការណ៍ឱ្យចៅហ្វាយខេត្ត បញ្ជាប៉េអឹមចុះចាប់ទាន់ពេល តែមេព្រៃរត់ពួនអស់!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 3 January, 2018  ម៉ោង 09:19 | ព័ត៌មាន​ជាតិ

    ខេត្តក្រចេះ ៖ នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៨ មានប្រជាពលរដ្ឋរស់នៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ ប្រទះឃើញពួកឈ្មួញបានដឹកឈើយកមកគរទុកដើម្បីរង់ចាំឱកាសដឹកចេញលក់ បានរាយការណ៍ដល់ក្រុមអ្នកសារព័ត៌មាន ឲ្យដឹងពីទីតាំងលាក់ឈើនោះ ដើម្បីថតផ្សព្វផ្សាយ។ភ្លាមនោះក្រុមអ្នកសារព័ត៌មាន ប្រចាំខេត្តក្រចេះ ជាច្រើនអង្គភាព បានចុះទៅ ក៍បានឃើញ គំនរឈើជាក់ស្តែង ជាច្រើនដុះដែលឈ្មួញកាប់ថ្មីៗដឹកយកមកលាក់ទុកនៅទីនោះមែន ហើយក៍បានរាយការណ៍ទាំងយប់ទៅជ់ំនាញ់រដ្ឋបាលព្រៃឈើខេត្តក្រចេះលោកអ៊ឹង ស៊ីណាង និងលោកសុខ កែវនាយសង្កាត់រដ្ឋាលព្រៃឈើសណ្ដាន់។ លោកមេព្រៃទាំងពីរនាក់នោះសន្យាជួបគ្នាព្រឹកស្អែក។ ប៉ុន្តែលុះព្រឹកស្អែកក្រុមអ្នកសារព័ត៌មាននោះទូរស័ព្ទរកជាថ្មីស្រាប់តែទូរស័ព្ទបិទ ទាំងអស់។

    ភ្លាមនោះអ្នកសារព័ត៌មានទាំងនោះបានរាយការណ៍ករណីនោះ ទៅលោក ស ចំរ៉ុង អភិបាល ខេត្តក្រចេះហើយ លោក ស ចំរ៉ុង បានបញ្ជាផ្ទាល់ឲ្យកំលាំងអាវុធហត្ថលើផ្ទៃប្រទេស ដោយលោកឧុត្ដមសេនីយត្រី ចាន់ សុខឃឿន ប្រធានទិស បានដឹកនាំកម្លាំងចុះបង្ក្រាប់ភ្លាម់ៗ ដោយបានធ្វើការរឹបអូសឈើ ឃ្លុំប្រភេទឈ្លីក មានចំនួន ១៤៧ដុំ មានមុខកាត់ចាប់ពីរ៣០ ដល់៦០ សង់ទីម៉ែត្រ ប្រវែងចាប់ពីរ៣ម៉ែត្រ ដល់៦ម៉ែត្រ។ ចំពោះការផ្តល់បទអន្តរាគមន៍ភ្លាមៗនេះ បងប្អូនប្រជាពលរដ្ឋបានសាទរយ៉ាងខ្លាំងលោក ស ចំរ៉ុង អភិបាល ខេត្តក្រចេះ និងលោកឧត្ដមសេនីយ៍ ចាន់ សុខឃឿន ក្នុងការចុះបង្ក្រាប់បទល្មើសខាងលើនេះប្រកបដោយប្រសិទ្ធភាព៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...