• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • News Update: ករណី​ខ្មាន់កាំភ្លើង​បាញ់ ជនរងគ្រោះ ៣​នាក់ នៅ​ម្ដុំ​ស្ពាន​លី​យ៉ុង​ផាត់ ខណ្ឌ​ឬ​ស្សី​កែវ​, ពេលនេះ​កម្លាំង​សមត្ថកិច្ច កំពុង​តាម​ចាប់​ក្រុម​ឃាតក ខណៈ​មូលហេតុ​ផ្តើមចេញពី​រឿង​គំនុំ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 January, 2018  ម៉ោង 17:03 | សន្តិសុខ​សង្គម

    ភ្នំពេញ​៖ នៅវេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃទី​០១ ខែមករា ឆ្នាំ​២០១៨ ត្រង់ចំណុច​ក្រុមទី​០៣ ភូមិ​ឡ​កំបោរ សង្កាត់​ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ មាន​ករណី​បាញ់ប្រហារ មួយ​បាន​កើតឡើង នៅ​ម្ដុំ​ស្ពាន​លី​យ៉ុង​ផាត់ ដោយ​ខ្មាន់កាំភ្លើង​បាន​បាញ់ប្រហារ ទៅលើ​ជនរងគ្រោះ​ចំនួន​២​គ្រាប់ បណ្ដាល​ឲ្យ​ចំ​កណ្ដាល​ក្បាល រងរបួស​ធ្ងន់ និង​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ព្រះ​កេតុមាលា​។​

    ​លោក អ៊ីវ ឈុន​ផេង អធិការរង​នគរបាល​ទទួល​ផែន​ព្រហ្មទណ្ឌ​ខណ្ឌ​ឬ​ស្សី​កែវ នៅ​ព្រឹក​ថ្ងៃទី​២ ខែមករា ឆ្នាំ​២០១៨​នេះ បាន​ប្រាប់​ភ្នាក់ងារ​ព័ត៌មាន​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​ថា ករណី​បាញ់ប្រហារ​នេះ បង្កឡើង​ដោយ​ជនល្មើស​មាន​គ្នា​០២​នាក់ មិន​ស្គាល់​អត្តសញ្ញាណ មធ្យោបាយ​ម៉ូតូ​០១​គ្រឿង​ម៉ាក ភី​ស៊ី​អ៊ិ​ច (PCX) ពណ៌​ស (​មិនបាន​មើល​ស្លាក​លេខ​) ប្រដាប់​ដោយ​អាវុធខ្លី​០១​ដើម មិន​ស្គាល់​ម៉ាក (​ម្នាក់​ពាក់អាវ​ពណ៌​ស អ្នកបើក​ម៉ូតូ និង​ម្នាក់​ពាក់អាវ​ពណ៌​ខ្មៅ អង្គុយ​ពីក្រោយ​អ្នកបាញ់​)​។​

    ​បើតាម​លោក​អធិការរង មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​បាញ់ប្រហារ​ខាងលើនេះ បណ្តាលមកពី​រឿង​គំនុំ ដែល​ក្រុម​ជនបង្ក និង​ជនរងគ្រោះ​ធ្លាប់មាន​បញ្ហា​ជាមួយគ្នា ខណៈ​ពេលនេះ​កម្លាំង​សមត្ថកិច្ច​ពាក់ព័ន្ធ កំពុង​ស្រាវជ្រាវ​តាម​ចាប់​ក្រុម​បង្ក​។​

    ​ដោយឡែក​ជនរងគ្រោះ​មាន​គ្នា​០៣​នាក់ ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ា​កនិច ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​1CB-4808​។ ជនរងគ្រោះ​ទី​១៖ ឈ្មោះ សាំង ម៉ានិត ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​កម្មករសំណង់ មាន​ទីលំនៅ​ភូមិ​កំពុង​អូស ឃុំ​កំពុង​អូស ស្រុក​ពញ្ញាឮ ខេត្តកណ្តាល (​គ្មាន​របួស​), ទី​២៖ ឈ្មោះ ចាន់ ភេទ​ស្រី អាយុ​១៧​ឆ្នាំ មុខរបរ​កសិករ ស្នាក់នៅ​ភូមិ​កំពុង​អូស ឃុំ​កំពុង​អូស ស្រុក​ពញ្ញាឮ ខេត្តកណ្តាល (​គ្មាន​របួស​), ទី​៣៖ ឈ្មោះ សុំ គឹម​ស្រ៊ី​ន (​ហៅ​នី​ន​) ភេទ​ប្រុស អាយុ​២០​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​តា​ម៉េ ឃុំ​តា​ម៉េ ស្រុក​ពញ្ញាឮ ខេត្តកណ្តាល (​រងរបួស​០១​គ្រាប់​ចំក្បាល ខាងក្រោយ​បណ្តាល​ឲ្យ​ស្លាប់​)​។​

    ​ដំណើររឿង នៅ​មុនពេល​កើតហេតុ ជនរងគ្រោះ បាន​ជិះ​ម៉ូតូ​០១​គ្រឿង​ម៉ា​កនិច មាន​គ្នា​ចំនួន​០៣​នាក់ ចេញពីផ្ទះ​នៅ​កំពុង​អូស គោលបំណង​មករក​បង​នៅ​ឫស្សីកែវ​។ ពេល​ជនរងគ្រោះ ជិះ​មកដល់​មុខ​ឡុង​ឈិន ស្រាប់តែ​បែក​កង់​ម៉ូតូ ជនរងគ្រោះ​ក៏​នាំគ្នា​បណ្តើរ​រក​កន្លែង​ប៉ះ នៅតាម​ផ្លូវ​ប្រឡាយ​តែ​អត់​មាន ក៏​បក​ក្រោយ​វិញ ហើយ​បណ្តើរ​តាមផ្លូវ​ទំនប់ កប់​ស្រូវ​មក​ផ្លូវជាតិ លេខ​៥ លុះ​មកដល់​ចំណុចកើតហេតុ ក៏មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក ភី​ស៊ី​អ៊ិ​ច ពណ៌​ស មាន​គ្នា​០២​នាក់ បានមក​បាញ់​ជនរងគ្រោះ កំពុង​បណ្តើរ​ម៉ូតូ​ចំនួន​០១​គ្រាប់​ចំក្បាល ហើយ​ជនល្មើស ក៏​ជិះ​ម៉ូតូ​គេចខ្លួន​តាមផ្លូវ​ជាតិ​លេខ​៥ ចូលមក​ភ្នំពេញ​បាត់​តែម្តង​។ បច្ចុប្បន្ន​ជនរងគ្រោះ បាន​ដឹក​យកមក​សង្គ្រោះ នៅ​ពេទ្យ​ព្រះ​កេតុមាលា (​ពេទ្យ​១៧៩)​តែ​នៅ​ព្រឹក​នេះ ជនរងគ្រោះ​កំពុង​សង្គ្រោះ​នៅឡើយ​៕​​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...