• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បុរសជនជាតិជប៉ុនម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្ត BMW បុកម៉ូតូឡំប្រឺតា ចតស្ងៀមចាំម៉ូយបណ្ដាលឱ្យបុរសជាម្ចាស់របួសធ្ងន់!
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 January, 2018  ម៉ោង 16:58 | សន្តិសុខ​សង្គម

    ភ្នំពេញ៖ រថយន្ត១គ្រឿង ម៉ាក BMW បើកបរដោយបុរសម្នាក់ ជនជាតិជប៉ុន ស្រវឹងស្រាធ្លាក់ភ្នែកទៅហើយបានបុក ម៉ូតូឡំប្រឺតា ចតស្ងៀមបណ្ដាល១គ្រឿង បណ្តាលឱ្យបុរសម្នាក់ជាម្ចាស់រងរបួសធ្ងន់។ កាលពីរសៀល ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ នៅចំណុចមុខផ្ទះលេខ១៥A ផ្លូវលេខ៣៨៨ ស្ថិតនៅភូមិ៦ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ។

    នគរបាលចរាចរខណ្ឌចំការមនបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសជនជាតិជប៉ុនម្នាក់ បើកបររថយន្ត១គ្រឿង ម៉ាក BMW ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2V-3551 ក្នុងស្ថានភាពស្រវឹង។ លុះមកដល់ចំណុចខាងលើ ក៏រេចង្កូតទៅបុកបុរសម្នាក់ជាម្ចាស់ ម៉ូតូឡំប្រឺតា ពណ៌លឿង គ្មានស្លាកលេខ ដែលឈប់ចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្ដាលឲ្យរងរបួសធ្ងន់។ ភ្លាមនោះបានដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែ-សូវៀត (ពេទ្យរុស្សី)។

    កម្លាំងនគរបាលចរាចរខណ្ឌចំការមនបានចុះមកដល់ធ្វើការវាស់វែង យករថយន្ត និងម៉ូតូឡំប្រឺតា ទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...