• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • រថយន្តសាំយ៉ុងបើកវ៉ាជែង ជ្រុលចង្កូតទៅបុកម៉ូតូកំពុងបើកបញ្ច្រាស់ទិសស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 January, 2018  ម៉ោង 16:09 | សន្តិសុខ​សង្គម

    ខេត្តបាត់ដំបង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងដោយសាររថយន្តម៉ាកសាំយ៉ុង១គ្រឿងបើកបរឡើងវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ បាន្រុលទៅបុកជានឹងម៉ូតូ ១គ្រឿងកំពុងបើកបរបញ្ច្រាសទិសគ្នាបណ្តាលឱ្យអ្នកជិះម៉ូតូស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៩ និង២០នាទីព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៨ ចំណុចលើផ្លូវជាតិលេខ៥ ក្រុមទី២៩ ភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សី ខេត្តបាត់ដំបង ។

    នគរបាលស្រុកមោងឫស្សីបានឱ្យដឹងថា រថយន្តម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២G-៦២១២ អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ បន្ទាប់ពីបង្កហេតុបានរត់គេចខ្លួនបាត់។ ប្រភាពបញ្ជាក់ថា រថយន្តបើកបរក្នុងធ្វើដំណើរ ទិសពីភ្នំពេញទៅ បាត់ដំបង មកដល់ចំណុចខាងលើបានបុកម៉ូតូ០១គ្រឿង ម៉ាកស៊ុយស៊ូគីវីវ៉ា ពណ៌ខ្មៅ សេរី ២០០៦ ពាក់ស្លាកលេខកណ្តាល ១C-២១៦៨ បណ្តាលឱ្យស្លាប់មនុស្សម្នាក់ របួសធ្ងន់ម្នាក់ ។

    នគរបាលស្រុកមោងឫស្សីបានឱ្យដឹងទៀតថា អ្នកបើកបរម៉ូតូ ឈ្មោះ ចាន់ រុំ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី (ស្លាប់នៅកន្លែងកើតហេតុ) ។ អ្នកជិះខាងក្រោយ ឈ្មោះវេន វុន ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅ ភូមិទួលព្រំ១ ឃុំកកោះ ស្រុកមោងឫស្សី (របួសធ្ងន់) ។ សាកសពត្រូវបានសមត្ថកិច្ចប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យ។ រថយន្ត និងម៉ូតូយកទៅរក្សាទុកនៅ អធិការនគរបាលស្រុកមោងឫស្សី រងចាំដោះស្រាយនៅពេលក្រោយតាមច្បាប់ ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...