• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • រថយន្តឡង់គ្រីសរ័ ​កំពុងតែបើកជក់ខ្យល់បានប៉ះជាមួយរថយន្ដយីឌុប រេទៅបុកដើមឈើ ខូចខាតយ៉ាងដំណំ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 January, 2018  ម៉ោង 15:43 | សន្តិសុខ​សង្គម

    ខេត្តព្រៃវែង ៖ ករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងដោយសាររថយន្តឡង់គ្រីសរ័បើកលឿន បានប៉ះជាមួយរថយន្តធុនធ្ងន់ ហើយជ្រុលទៅបុកដើមឈើពេញទំហឹង រងការខូចខាតទាំងស្រុង។ ករណីនេះបានកើតឡើងនៅវេលាម៉ោង៥ និង៤៧នាទី ព្រឹកព្រលឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០១៨ នេះ នៅលើកំណាត់ផ្លូវជាតិលេខ៨A ចន្លោះគីឡូម៉ែត្រលេខ ៩៩-១០០ ស្ថិតនៅចំណុចភូមិដូនកឹង ឃុំដូនកឹង ស្រុកកំចាយមារ ខេត្រព្រៃវែង ។

    ប្រភពពីនគរបាលមូលដ្ឋានបានឲ្យដឹងថា រថយន្តឡង់គ្រីសរ័ស៊េរីទំនើប១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2I-0168 បើកបរដោយឈ្មោះ ទូច សូនី ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិតាក្តល់ ឃុំតាក្តល់ ស្រុកតាខ្មៅ ខេត្តកណ្តាល ធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត បានប៉ះជាមួយរថយន្តផ្លូវ៥ រួចរេចង្កូតទៅបុកដើមឈើ ១ដើម បណ្តាលឲ្យខូចរថយន្តទាំងស្រុង ចំណែកកមនុស្សរងរបួសស្រាល ។

    ក្រោយកើតហេតុ រថយន្តធុនធំបានបើកគេចចេញទៅបាត់ទៅចំណែកជនរងគ្រោះបានបញ្ជូនទៅមន្ទីរពេទ្យ។ រីឯរថយន្តសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍ដូនកឹង ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...