• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • កសិករ​ដាំ​ស្ពៃ​នៅក្នុង​ភូមិ​កោះក្របី​មានចិត្ត​សប្បាយរីករាយ ព្រោះ​ដំណាំ​ពួកគាត់​បាន​ផល​ល្អ​ជាង​ឆ្នាំមុន ព្រោះតែ​ទឹកទន្លេ​ធំ​បាន​លិច​ចំការ​ធ្វើអោយ​ដីចំការ​មាន​ជីជាតិ​ល្អ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 January, 2018  ម៉ោង 09:13 | សេដ្ឋកិច្ច

    ​ខេត្តកំពង់ឆ្នាំង​៖ ប្រជាកសិករ​រស់នៅ​ភូមិ​កោះក្របី សង្កាត់​ផ្សា​ឆ្នាំង ក្រុង​កំពង់ឆ្នាំង មាន​ទឹកចិត្ត​សប្បាយរីករាយ ព្រោះ​សារ​តែ​ដាំ​ស្ពៃ​របស់​ពួកគាត់​ឆ្នាំនេះ​បាន​ផល​ល្អ​ណាស់ គ្រាន់បើ​ផល​ជាង​ពី​ឆ្នាំទៅ ។ ពួកគាត់​បាន​ប្រាប់ថាៈ មូល​ហេតុដែល​ធ្វើអោយ​ស្ពៃ​ពួកគាត់​បានល្អ​ដូចនេះ ដោយសារ​ឆ្នាំនេះ​ទឹកទន្លេ​បាន​ឡើង​ធំ លិច​ដីចំការ​របស់​ពួកគាត់ ធ្វើអោយ​ដីចំការ​មាន​ជីជាតិ​ល្អ ក៏ប៉ុន្តែ​តម្លៃ​ស្ពៃ​នៅ​ទីផ្សារ​លក់​មិនបាន​ខ្ពស់​ឡើយ ។
    ​ ​
    ​លោក ប៉ែន សុន អាយុ​៤៨​ឆ្នាំ ជា​កសិករ​នៅរស់​ក្នុងភូមិ​កោះក្របី បាន​លើកឡើងថា​៖ នៅក្នុង​ឆ្នាំនេះ​ស្ពៃ​គាត់​គ្រប់​ប្រភេទ បានទទួល​ផល​ល្អ​ណាស់ ព្រោះថា​ឆ្នាំនេះ​ទឹកធំ​លិច​ជ្រៅ​លើ​ចំការ​របស់​ពួកគាត់​ហើយ​លិច​បានយូរ​ខែ​ទៀតផង ធ្វើអោយ​ដីចំការ​មាន​ជីជាតិ​ល្អ​។ ធម្មតា​ទឹក​លិច​ចំការ​គឺ​បាន​លាង​សត្វល្អិត​មានដូចជា​ដង្កូវ​ជាស​ត្វ​ចង្រៃ​ជាដើម បាន​ងាប់​អស់ ។​ក្រៅពីនោះ ទឹក​លិច​ចំការ​បាន​នាំមក​នូវ ដី​ល្បប់​ដែលមាន​ជីជាតិ​មក​ដាក់​លើ​ចំការ​ពួកគាត់​បានល្អ​ថែម​ទៀតផង ។ លោក ប៉ែន សុន បានបញ្ជាក់​ទៀតថាៈ ឆ្នាំនេះ​ដំណាំ​ស្ពៃ​នៅក្នុង​ភូមិ​ពួកគាត់​បានល្អ​ណាស់ ស្ពៃ​មាន​គុ​ម្ភ​ធំៗ ខុសពី​ឆ្នាំ​មុនពេល​កាត់​ថ្លឹង​ក៍​កើន​ចំនួន​គីឡូ​ច្រើន​ផងដែរ ។ បើ​រង​ធំ​អាច​កាត់​បាន​ពី​៩០ ទៅ​១០០​គីឡូ សម្រាប់​រង​ខ្លី បាន​ត្រឹម​ពី​២០​ទៅ​៣០​គីឡូ ។

    ​ស្រី្ត​ឈ្មោះ គឹម ណា​រុន បាន​និយាយ​អោយដឹងថាៈ ស្ពៃ​ច​ង្កិៈ​របស់គាត់ មិនអាច​ទុកអោយ​គុ​ម្ភ​ធំ​ពេក​ទេ ព្រោះ​គេ​មិនសូវ​ទិញ​ស្ពៃ​ធំ​ឡើយ អញ្ចឹង​ហើយ​ត្រឹមតែ​ដើម​ធំ​ល្មមៗ​គាត់​កាត់​លក់​ហើយ គឺ​បាន​១​រង​ត្រឹមតែ​៥០ ទៅ​៦០​គីឡូក្រាម​ប៉ុណ្ណោះ តែបើ​ទុកអោយ​ធំ​វិញ ១​រង​គាត់​កាត់​បាន​ជិត​១០០​គីឡូក្រាម ។ គាត់​បន្តថាៈ ចំពោះ​ការប្រើប្រាស់​ជី​វិញ ជៀស​មិន​រួច​ពី​ការប្រើ​ប្រើប្រាស់​ជីគីមី​ខ្លះៗ​ទេ តែ​ប្រើ​តិចតួច​ប៉ុណ្ណោះ ដោយ​ប្រើប្រាស់​ជី​អាចម៍គោ​ច្រើនជាង ។ តែ​ទោះ​យ៉ាងនេះ​ក្តី​ក៍​ដំណាំ​ស្ពៃ​របស់​ពួកគាត់​ពេល​យកទៅ​លក់បាន​តម្លៃថោក ដូច​ឆ្នាំមុន​ដដែល ដោយ​ក្នុង​ពេលនេះ​ស្ពៃ​ចង្ក​ឆះ​១​គីឡូក្រាម​បាន​ថ្លៃ​១​ពាន់​រៀល ដូច​ឆ្នាំមុន​ដែរ ។ ប៉ុន្តែ កាលពី​ដាំ​ស្ពៃ​ដំបូងដៃ​ស្ពៃ​លក់បាន​ថ្លៃ​គ្រាន់បើ​ដែរ គឺ​១​គីឡូក្រាម​បាន​២​ពាន់​រៀល តែ​បានតែ​២-៣​ថ្ងៃ​ស្ពៃ​បាន​ចុះមក​ត្រឹម​១​ពាន់​រៀល​ដដែល ។​

    ​ជុំវិញ​តម្លៃ​ស្ពៃ​បាន​ធ្លាក់​នេះដែរ លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ ខេត្តកំពង់ឆ្នាំង បាន​និយាយ​អោយដឹងថាៈ​ធម្មតា​ទេ​ទីផ្សារសេរី ដំណាំ​ស្អី​ក៍ដោយ តែ​កាលណា​សំបូរ​ហើយ គឺ​ចុះថោក​ឯងៗ​ជាធម្មតា​គឺ​មិនអាច​បន្ទោស​អ្នកណា​បានទេ ព្រោះ​មិនមែន​មានតែ​អ្នក​កំពង់ឆ្នាំង​យើង​ទេ​ដែលជា​អ្នក​ដាំ​ស្ពៃ គឺមាន​អ្នក​ដៃ​ស្ពៃ​នាំចូល​ទីក្រុង​ភ្នំពេញ គឺមាន​ខេត្ត​ជិតៗ​រាជធានី​ភ្នំពេញ​ទាំងអស់ មាន​ខេត្តកណ្តាល កំពង់ស្ពឺ ជាដើម​ផងដែរ ។ ម្យ៉ាងទៀត​បើ​យើង​ដាំ​ស្ពៃ​កុំ​ប្រើ​ជីគីមី ដោយ​ធានា​អោយគេ​ត្រឹមត្រូវ ពេល​ទៅ​លក់​ក្នុង​ទីផ្សារ​ពិតជា​មានតម្លៃ​ខ្ពស់ និង​ពិតជា​មិន​នៅសល់​នោះឡើយ​៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...