• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បុរស​ម្នាក់​ត្រឡប់​ពី​ចូលរួម​មង្គលការ​គេ​វិញ​ធ្លាក់​ពីលើ​ម៉ូតូ​ស្លាប់​ពេល​ដឹក​ទៅ​សង្គ្រោះ នៅ​មណ្ឌល​សុខភាព ដោយ​សមត្ថកិច្ច​សង្ស័យ​ស្រវឹង​ងោក​ធ្លាក់​ពី​ម៉ូតូ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 2 January, 2018  ម៉ោង 08:17 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ឆ្នាំង បុរស​ម្នាក់​បាន​ស្លាប់ ពេល​ត្រឡប់​ពី​ពិសារ​ការ​វិញ បន្ទាប់​ធ្លាក់​ពីលើ​ម៉ូតូ ក្រោ យ​ពេល​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស កាលពី​វេលា​ម៉ោង ប្រមាណ​៣​និង​២០​នាទី​រសៀល​ថ្ងៃទី ៣១/១២/២០១៧ នៅ​ចំណុច​ផ្លូវ​កោង​ជិត​ផ្លូវ​ផ្លូវ​ចូលទៅ​ភូមិ​ជ​ន្លា​វ ក្នុងភូមិ​ព្រៃ​សំពៅ ឃុំ​ប្រ​ស្នឹ​ប ស្រុក​រលាប្អៀរ ។
    ​ ​
    ​សមត្ដ​កិច្ច​នគរបាល​បូល​ដ្ឋា​ន​បានអោយដឹងថា​៖​បុរសរងគ្រោះ​មានឈ្មោះ​នុត លួ​ន ភេទ​ប្រុស អាយុ ៣១​ឆ្នាំ នៅ​ភូមិ​ត្រពាំង​ម្លូ ឃុំ​ក្រាំង​ស្គារ ស្រុក​ទឹកផុស ។​ប្រភព​ដដែល​បានអោយដឹងថាៈ មុនពេល​កើតហេតុ បុរសរងគ្រោះ បាន​ត្រឡប់​ពី​ចូលរួម​មង្គលការ គេ​វិញ នៅ​ឃុំ​ពង្រ ដោយ​ជិៈ ម៉ូតូ ពីរ​នាក់​ជាមួយ​បុរស​ម្នាក់ទៀត ឈ្មោះ​សាំង ឈឿន ៣៦​ឆ្នាំ មាន​ទីលំនៅ​ជាមួយគ្នា ដែលជា​អ្នក​ឌុប ជនរងគ្រោះ​ពីក្រោយ ។ លុះ​ពេលមកដល់​ចំណុចកើតហេតុ ស្រាប់តែ​បុរសរងគ្រោះ​បាន​ធ្លាក់​ពីលើ​ម៉ូតូ​បណ្តាលអោយ រងរបួស​ធ្ងន់ ហើយ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព​ឃុំ​ក្រាំង​ស្គារ តែ​មិន​អាចជួយ​បាន ព្រោះតែ​រងរបួស​ធ្ងន់ ធ្ង​រ​ពេក ក៍បាន​ស្លាប់ តែម្តង ។
    ​ ​
    ​ក្រោយពេល​កើតហេតុ សមត្ថកិច្ច​បាន​ចុះ​ធ្វើការ​សាកសួរ និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ រួច​បានប្រគល់​សព​ជនរងគ្រោះ ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ។​ករណី​គ្រោះថ្នាក់​ច​រា ចរណ៍ ខាងលើនេះ​សមត្ថកិច្ច​បានដាក់​សង្ស័យ​ថា បុរសរងគ្រោះ​បាន​ស្រវឹង​ខ្លាំង ហើយ​ងោក​ធ្លាក់​ពីលើ​ម៉ូតូ​បង្ក​គ្រោះថ្នាក់​ខ្លួនឯង​តែម្តង​៕ រឹទ្ធិ ជ័យ​

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...