• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • លោក​មេ​គយ ហ៊ី​វ សុធា​រិ​ទ្ធ បង្គាប់​ឱ្យ​អ្នករត់​គារ​នាំ​ទំនិញ​ចេញចូល​នៅ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បង់លុយ​ក្រោម​តុ​កាន់តែ​ច្រើនឡើងៗ​ខណៈ​អគ្គ​គយ​បណ្តែតបណ្តោយ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 January, 2018  ម៉ោង 19:50 | រាយការណ៍​ពិសេស

    ​ភ្នំពេញ​៖ ក្រុម​អ្នករត់​ការនាំ​ទំនិញ​ចេញ និង​ចូល​តាម​ច្រកទ្វារ​ព្រលានយន្តហោះ​នៅតែ​បន្ត​ទម្លាយ ឱ្យដឹងថា ចាប់តាំងពីរ លោក ហ៊ី​វ សុធា​រិ​ទ្ធ ចូលកាន់​តំណែង​ជា​ប្រធានការិយាល័យ​គយ​ច្រកទ្វារ​ព្រលានយន្តហោះ​ពោធិចិនតុង​រហូតមក​ដល់ពេលនេះ នៅតែ​បង្គាប់​ឱ្យ​ពួកគេ​បង់លុយ​ក្រោម​តុ​ដដែល ហើយ​កាន់តែ​រឹតបន្តឹង​កោសរូស​ចាប់កំហុស​នេះ ចាប់កំហុស​នោះ គាប​យកលុយ កាន់តែ​ពិបាក​ជាង​មុន​បន្តិច​។ ប្រភព​បានកត់សម្គាល់​ថា លោក ហ៊ី​វ សុធា​រិ​ទ្ធ បាន​ឃុបឃិត​បើកដៃ​ឲ្យ​មន្ត្រី​ថ្នាក់ក្រោម ប្រើ​អំណាច​ប្រមូល​លុយ តាមរបៀប​ពុករលួយ ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់​។

    #​មានការ​ខ្សឹបខ្សៀវ​ឲ្យ​ដឹងថា​លោក ហ៊ី​វ សុធា​រិ​ទ្ធ អាង​មាន​ខ្នងបង្អែក​យ៉ាងរឹងមាំ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា សូម្បីតែ​លោក គុណ ញឹម អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ក៏​គេចវេស​មិន​ហ៊ាន​ប៉ះពាល់​ដែរ ទើប លោក ហ៊ី​វ សុធា​រិ​ទ្ធ ដឹកនាំ​ការងារ​នៅ​ច្រកទ្វារ​ព្រលានយន្តហោះ​ពៅ​ធិ​ចិន​តុង​តាមបែប​ជិះសេះ​លែងដៃ ដោយ​ហ៊ាន​ប្រព្រឹត្ត​អំពើពុករលួយ​តាម​គ្រប់​រូបភាព ធ្វើ​ឲ្យ​វិធានការ​កែទម្រង់​ស៊ីជម្រៅ​សម្រាប់​ស្ថាប័នគយ​កំពុងតែ​ប្រែក្លាយ​ទៅជា​រឿង​ឥតន័យ​។ ដូច្នេះ​លោក អូន ព័ន្ធមុនីរ័ត្ន ដែលជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក៏ដូចជា​លោក គុណ ញឹម មិនគួរ​បណ្ដែតបណ្ដោយ លោក ហ៊ី​វ សុធា​រិ​ទ្ធ និង​បក្ខពួក ប្រព្រឹត្ត​អំពើពុករលួយ​យ៉ាង​ដូច្នេះ​ទេ​។​

    #​ក្រុម​អ្នក​រត់ការ នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​បាន​បញ្ជាក់ថា សម្រាប់​ឯកសារ​ប្រតិវេទន៍​គយ ក្នុង​មួយ​ឯកសារ​ត្រូវ​បង់លុយ​ពី​៣៥ ដល់​៧៥​ដុល្លារ នេះ​គិតតែ​ទៅលើ​ឯកសារ​ដែល​គ្មាន​កំហុស ចំណែក​ឯកសារ​ដែលមាន​កំហុស​តិចតួច ត្រូវបាន​ចាប់កំហុស​បង្ខំ​ឲ្យ​បង់លុយ​ច្រើន ។ តាម​ការអះអាង​របស់​អ្នករត់​ការ​ថា ពួកគេ​ត្រូវ​បង់លុយ​ជាច្រើន​កន្លែង​ច្រើន​ដំណាក់​ទើប​អាច​នាំចូល​ទំនិញ​បាន​រលូន​មិន​ខក​ខាត​ពេលវេលា​។ អំពើពុករលួយ​របស់​លោក ហ៊ី​វ សុធា​រិ​ទ្ធ និង​បក្ខពួក​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​ក្រុមហ៊ុន​នាំចូល​ទំនិញ​ផ្សេងៗ​តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហើយ​សូម្បីតែ​ក្រុមហ៊ុន​នាំចូល​ទំនិញ​វិនិយោគ​ដែល​ប្រាក់​ពន្ធ​ជា​បន្ទ​យក​របស់​រដ្ឋ ក៏ត្រូវ​ប្រឈម​នឹង​ការ​គាប​យកលុយ​យ៉ាង​ពេញបន្ទុក​ពី​សំណាក់​លោក ហ៊ី​វ សុធា​រិ​ទ្ធ និង​បក្ខពួក​ផងដែរ​។​

    #​ប្រភពពី​មន្ត្រី​គយ​នៅក្នុង​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា​បាន​បង្ហើប​ឲ្យ​ដឹងថា ការដែល​លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ ហ៊ាន​ធ្វើ​អ្វីៗ​តាម​អំពើ​ចិត្ត​គឺ​អាង​មាន​ខ្នងបង្អែក​ជា​អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ ម្នាក់​ដែលមាន​ងារ​ជា​ឧកញ៉ា​ផង​ល្បីឈ្មោះ​ក្រាញ​មិន​ព្រម​ចូលនិវត្តន៍ ហើយ​បាន​រត់ការ​ពន្យា​ពេល​ចូលនិវត្តន៍​បានសម្រេច ភ្ញាក់ផ្អើល​ក​ពេញ​ស្ថាប័នគយ​ទៀតផង​។ ហេតុនេះហើយ​ទើប​លោក ហ៊ី​វ សុធា​រិ​ទ្ធ ហ៊ាន​ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​កាន់តែខ្លាំង​ឡើងៗ​ដោយ​គ្មាន​ញញើត​អ្វី​ទាំងអស់ ហើយ​អំពើពុករលួយ​របស់ លោក ហ៊ី​វ សុធា​រិ​ទ្ធ ត្រូវបាន​អ្នក​រត់ការ​ឯកសារ​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ លាតត្រដាង​ជា​បន្តបន្ទាប់​។

    #​ក្រុម​អ្នករត់​នាំ​ទំនិញ​ចេញ និង​នាំ​ទំនិញ​ចូល បាន​សំ​ណូ​លពរ​ដល់​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​លោក គុណ ញឹម គួរ​ទប់​ស្គា​ត់​រឿងអាស្រូវ​ពុករលួយ​របស់លោក ហ៊ី​វ សុធា​រិ​ទ្ធ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ជាបន្ទាន់​ហើយ ។ ពួកគេ​បញ្ជាក់ថា ក្រៅពី​គាប​យកលុយ​ពី​ក្រុមហ៊ុន​នាំចូល​ទំនិញ​តាម​ច្រក​នេះ គឺ​លោក ហ៊ី​វ សុធា​រិ​ទ្ធ បាន​ឃុបឃិត​ឲ្យ​ឈ្មួញ​មួយចំនួន​នាំចូល​ទំនិញគេចពន្ធ ទំនិញ​បង់ពន្ធ​មិន​គ្រប់ និង​ទំនិញ​ខុសច្បាប់​កាន់តែ​ច្រើនឡើងៗ ដែលជា​ហេតុ​ធ្វើ​ឲ្យ​រដ្ឋ​ត្រូវ​ខាតបង់​ចំណូល​ពន្ធ​មិនតិច​ទេ​ក្នុង​មួយខែៗ​៕

    loading...