• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • រថយន្តខ្នាតយក្សដឹកឈើខុសច្បាប់ របស់ឧកញ៉ានាយឧត្តមសេនីយ៍យោធា ម៉ិក សុផាន់ណារ៉េត ហៅជ័យ បម្រុងឆ្លងទៅវៀតណាម ក្រឡាប់មុខសាលាស្រុកស្នួល នៅក្បែរស្នាក់មេព្រៃ
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 January, 2018  ម៉ោង 13:14 | រាយការណ៍​ពិសេស

    ខេត្តក្រចេះ ៖ នៅយប់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧នេះ រថយន្តសណ្តោងរ៉ឺម៉ក(V1) មួយគ្រឿងដឹកឈេីប្រណីតពេញទ្រុងចំណុះមិនប្រមាណ៦០ម៉ែត្រគុប មកពីខេត្តស្ទឹងត្រែងតំបន់បាតអាងវារីអគ្គិសនីសេសាន២ ដោយឆ្លងកាត់ទីរួម ខេត្តក្រចេះ ចូលមកទឹកដីស្រុកស្នួល បម្រុងឆ្លងដែន ទៅប្រទេសវៀតណាម តាមច្រកអន្តរជាតិត្រពាំងស្រែ-វ៉ាលែ (ឃុំ២ធ្នូ) ប៉ុន្តែស្រាប់តែក្រឡាប់ប្រះដេកនៅមុខ សាលាស្រុកស្នួល ជាប់នឹងស្នាក់មេព្រៃផ្នែកឆ្លូងឈរដែលល្បីឈរជេីងចាំរាប់ក្បាលឡានយកលុយពីឡានដឹកឈើ។ មហាជនបានសេីចចំអក និងរិះគន់កប់ៗមាត់ទៅលើជំនាញរដ្ឋបាលព្រៃឈើខេត្តនេះ ជាពិសេសទៅលេីលោក អ៊ុយ ស្រី នាយផ្នែករដ្ឋបាលព្រៃឆ្លូង និងសង្កាត់ស្នួងឈរជេីងនៅទីនោះថា ពិតជាអសមត្ថភាព ក្នុងការបង្ក្រាបបទល្មេីសព្រៃឈេីក្នុងដែនសមត្ថកិច្ចខ្លួន ហើយគេសង្កេតឃើញ លោក វេង សុខុប រដ្ឋមន្រីក្រសួងកសិកម្ម មិនដែលខ្វល់ពីមន្ត្រីអសកម្មទាំងនោះទេ។

    ប្រភពបានបញ្ជាក់ថា រថយន្តដឹកឈើក្រឡាប់ខាងលើនេះ ជារបស់ឧកញ៉ាម្នាក់ ឈ្មោះ ម៉ិក សុផាន់ណារ៉េត ហៅ ជ័យ ជានាយឧត្តមសេនីយ៍យោធាផ្កាយ២ ជាកូនជឹង របស់គ្រួសារអ្នមានអំណាច អតីតជាអនុប្រធានក្រុមអង្គរក្សការពារសម្តេចជា ស៊ីម ក្រោមបង្គាប់ និងស្និទជាមួយលោកឧត្តមសេនីយ៍ យឹម លាង។ ឧកញ៉ា ជ័យ ឈរកាងជួញដូរឈើពេញបន្ទុករាប់សិបឆ្នាំមកហើយ នៅតបន់ឧត្តរនៃប្រទេសជាតំណាងក្រុមហ៊ុនហួតមេរីតា ហើយបច្ចុប្បន្នមកឈរជើងនៅភូមិភាគឦសាន ដឹកឈើទៅវៀតណាមយ៉ាងក្រអឺតក្រទម ដោយគ្មានសមត្ថកិច្ចណាហ៊ានក្អកជាមួយឡើយ បើទោះជាឈើទាំងនោះកាប់ និងទិញចេញពី ព្រៃការពារ ទាញចូលបាតអាង ដាក់ឃ្លាំងធ្វើជាឈើស្របច្បាប់ ហើយដឹកជញ្ជូនផ្ទុកលើសពី១៨ម៉ែត្រគុប កំណត់ដោយ (PC) រហូតដល់៦០ម៉ែត្រគុប គេចវេសការបង់ពន្ធ និងជាទម្ងន់អាចបំផ្លាញផ្លូវថ្នល់ និងស្ពានយ៉មហន្តរាយ។

    តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋក្នុងស្រុកស្នួលបានឱ្យដឹងថា លោកឧត្តមសេនីយ៍ឧកញ៉ាឈ្មោះ ម៉ិក សុផាន់ណារ៉េត ហៅ ជ័យ បានបង្ហាញមុខក្នុងទឹកដីភូមិភាគឦសាននេះជិត១ឆ្នាំមកហើយ ហើយល្បីឈ្មោះសុះសាយថា ជាកូនជឹងរបស់អ្នកមានអំណាច ធ្វើសកម្មភាពដឹកឈើទ្រង់ទ្រាយធំយ៉ាងពេញបន្ទុកជ្រកក្រោមច្បាប់ ចេញពីបាតអាងវារីអគ្គិស នីសេសាន២ ខណៈបាតអាងត្រូវបសនបញ្ចូលទឹកពុំមានឈើសេសសល់សម្រាក់កាប់។ ដោយគេដឹងថាមានតែឈើកាប់នៅក្រៅតុំបន់បាតអាង ហើយដឹកជញ្ជូនចូលក្នុងបាតអាងបន្លំធ្វើជាឈើស្របច្បាប់ អារច្រៀកដឹកចេញទៅប្រទេសវៀតណាមឆ្លងកាត់ខេត្តក្រចេះ ទៅស្រុកស្នួល ចេញតាមច្រកទ្វារត្រពាំងស្រែ-វ៉លឺ ដោយរត់ការក្រៅច្បាប់សូកប៉ាន់មន្ត្រីមានតួទីបង្ក្រាបតាមដងផ្លូវ រហូតដល់មាត់ច្រកទ្វារ ដោយគេមិនដែលឃើញ មានការបង្ក្រាបទប់ស្កាត់បទល្មើសនោះម្តងណាឡើយ៕

    loading...