• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ទៅឆ្លងឆ្នាំសកលនៅកែបយប់ម៉ិញ រត់បាតជើងសព្រាតព្រលឹងចុងសក់ ឆេះផ្ទុះកាំជ្រួចខុសបច្ចេកទេស របួសមនុស្ស៨នាក់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 January, 2018  ម៉ោង 12:54 | សន្តិសុខ​សង្គម

    ខេត្តកែប ៖ រាយការណ៍នគរបាលក្រុងកែបបាននិយយាយថា អ្នកទេសចរដែលទៅរង់ចាំឆ្លងឆ្នាំនៅក្នុងខេត្តកែបនាយប់មិញនេះ មានរហូតដល់ទៅជាង១០ម៉ឺននាក់។ ជាតែអ្វីដែលជាការសោកស្តាយ ភាពជ្រួលច្របល់បានកើតឡើងនៅវេលាម៉ោងប្រមាណ១១យប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៧ នេះ នៅ​ចំណុច​ឆ្នេរកែប(ឆ្នេរ​ចាស់) មានឧប្បត្តិហេតុឆេះកាំជ្រួញ ដែលអាជ្ញាធរត្រៀមបាញ់អបអរសាទរពេលឆ្លងឆ្នាំ បណ្តាលឲ្យរបួស អ្នកចូលលេងកម្សាន្ត៨នាក់ ក្នុងនោះមានស្រី៣នាក់។

    ការរៀបចំសណ្ដាប់ធ្នាប់ និង​ការរក្សាសន្តិសុខ​ពី​សំណាក់​កងកម្លាំង​នៅក្នុង​ខេត្តមានភាពល្អប្រសើរ។ ប៉ុន្តែ​ឧប្បត្តិហេតុ​ចៃដន្យ​បានកើត​ឡើង ដោយដោយមានករណីឆេះផ្ទុះកាំជ្រួចរាលដាលនោះ មិនត្រឹមតែបង្កឱ្យមនុស្សរបួសប៉ុណ្ណោះទេ បានធ្វឱ្យអ្នកស្កាត់ទៅកម្សាន្តសប្បាយនៅទីនោះរត់ភ្នែកនៅក្រចឹងកទាំងភ័យស្លន់ស្លោ បានធ្វើឱ្យក្តីស្រមៃទន្ទឹងរង់ចាំវិនាទីនៃការឆ្លងឆ្នាំសកល2017-2018 រត់ស្ងួតមាត់ប្រះឱ្យតែរួចពីសេចក្តីស្លាប់។ ទំនងពាក្យចាស់ពោលមិនសូវខុសមែន (សប្បាយ ក្លាយជាទុក្ខ)។ អ្នករបួស​ទាំងអស់ ត្រូវបាន​បញ្ជូនទៅ​លាង​របួស​នៅ​មន្ទីរពេទ្យ​ខេត្ត​កែប ហើយ​ចាកចេញ​ទៅផ្ទះ​វិញ​អស់ហើយ។

    ករណីផ្ទុះឆេះកាំជ្រួចរាលដាលនេះ អាជ្ញាធរ​បាន​ប្រើ​ឡានទឹក៤គ្រឿង ដើម្បីពន្លត់ភ្លើងដែលឆេះនោះ ដោយ​ប្រើប្រាស់​ទឹក​អស់១០ឡាន ក្នុងនោះ មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​នគរបាល​ខេត្ត​ចំនួន៣គ្រឿង ប្រើ​អស់​ទឹក៩ឡាន និង​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​មន្ទីរ​ប​រិ​ស្ថាន​ខេត្ត១គ្រឿង ប្រើ​ទឹក​អស់១ឡាន ទើប​រលត់​ជា​ស្ថាពរ​នៅវេលា​ម៉ោង១ និង៣០នាទី រំលងអាធ្រាត្រ​ចូល​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៨។

    នគរបាលខេត្តបានអះអាងថា នៅព្រឹកថ្ងៃទី១ ខែមករា ឆ្នាំ២០១៨នេះ ករណីឆេះផ្ទុះកាំជ្រួច របួស មនុស្ស៨នាក់នោះ អាជ្ញាធរ​នឹង​បើក​ការស៊ើបអង្កេត​នៅ​កន្លែងកើតហេតុ។ លោក​ក៏បាន​ចាត់​កម្លាំងចម្រុះ​ប្រចាំ​ឆ្នេរកែប នៅ​ការពារ​កន្លែងកើតហេតុ ដើម្បី​បង្ការ​ការចូល​រុះរើ​អីវ៉ាន់​ផងដែរ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...