• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​ក្រុម​របាំ​យុវជន​គាំទ្រ​សន្តិភាព​៧​មករា បាន​សម្តែង​សាកល្បង ជូន​ឯកឧត្តម​អភិបាលខេត្ត​ទស្សនា​ដើម្បី​ជួយ​កែលំអរ សំរាប់​នៅក្នុង​ថ្ងៃបុណ្យ​៧​មករា​ខាងមុខនេះ​
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 1 January, 2018  ម៉ោង 08:34 | សិល្បៈកម្សាន្ត

    ​ខេត្តកំពង់ឆ្នាំង​៖ របាំ​នៃ​បទ​ច្រៀង​យុវជន​គាំទ្រ​សន្តិភាព​ថ្ងៃ​៧​មករា​សំរាប់​សម្តែង​នៅក្នុង​បុណ្យ​មិ​ទ្ទិញ​ថ្ងៃ​៧​មករា នៅ​ល្ងាច​ថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ​២០១៧ ក្រុម​គរុ​សិស្ស​នៅក្នុង​ខេត្តកំពង់ឆ្នាំង ចំនួន​១១៧​នាក់ ដឹកនាំ​ដោយ​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិ​ល្បះ​ខេត្ត បាន​សម្តែង​ជូ​ល​ឯកឧត្តម​អភិបាលខេត្ត​កំពង់ឆ្នាំង​ទស្សនា នៅក្នុង​សាលាខេត្ត​កំពង់ឆ្នាំង ដើម្បីអោយ​ឯកឧត្តម​អភិបាលខេត្ត​ជួយ​វាយ​តម្លៃនឹង​កែសម្រួល​គុណភាព​នៃ​ការសម្តែង​។​
    ​ ​
    ​លោក សុខ ធួ​ក ប្រធាន​មន្ទីរ​វប្បធម៌ និង​វិ​ចិត្ត​សិ​ល្បះ​ខេត្តកំពង់ឆ្នាំង​បានអោយដឹងថា​៖ របាំ​និង​បទ​ច្រៀង​យុវជន​គាំទ្រ​សន្តិភាព​ថ្ងៃ​៧​មករា​នេះ ជាការ​ផ្តួចផ្តើម​រៀបចំឡើង​ដោយ​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ។ នៅក្នុង​បទ​ចម្រៀង និង​របាំ​រាំ​នៃ​បទ​ចម្រៀង​នេះ ក្បាច់​រាំ​បាន​រៀបរាប់​ពី​អំពី ការដក​ស្ទូង​ច្រូតកាត់​របស់​ប្រជាកសិករ​ខ្មែរ ការនេសាទ​ត្រី មានការ​បង់សំណាញ់ ការ​ជញ្ជាត់​ត្រី ការ​អូស​អួន​ចាប់​ត្រី លាត​ឡំ​ជាមួយ​ក្បា ច់រាំ​ដែលជា​ប្រពៃណី​ខ្មែរ និង​ចុងក្រោយ ក្បាច់​រាំ​និង​ដើរ​ជា​ក្បួន​រថភ្លើង​អូស​ទូរថភ្លើង តំ ណា​ង​អោយ​គណ​៖​បក្ស​ប្រជាជន​កម្ពុជា​កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា​ឆ្ពោះទៅរក​ភាពសំបូរ​សប្បាយ​រុងរឿង​រហូត​តទៅ​អនាគត​។​

    ​ដោយឡែក​នៅក្នុង​រយះពេល​ជាង​១​សប្តាហ៍​កន្ល​មកនេះ ដោយបាន​ការសហការ​ជាមួយ​លោកគ្រូ​មកពី​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិ​ល្បះ ក្នុងការ​បង្ហាត់បង្រៀន​ក្រុម​សម្តែង​របស់​គុ​សិស្ស​ចំនួន​១១៧​នាក់ និង​ក្រុមសិស្ស​វិទ្យាល័យ​ព្រះ បាទ​សុរា​ម្រឹត បាន​យកចិត្តទុកដាក់​ហ្វឹកហាត់​យ៉ាងសកម្ម និង​មានគុណ​ភា​ល្អ​ប្រមាណ ៩៥%​ហើយ​។ ដូច្នេះ​ដើម្បីអោយ​គុណភាព​នៃ​ក្បាច់​រាំ​និង​បទ​ចម្រៀង​នេះ​កាន់តែ​មានគុណ​ភាពល្អ ក្រុមយុវជន​ជា​គរុ​សិ ស្ស​ជា​អ្នក​សម្តែង​បាន​សម្តែង​ជូន ឯកឧត្តម​អភិបាលខេត្ត​ទស្សនា ដើម្បីអោយ​ឯកឧត្តម​ជួយ​វាយ​ត​ម្លែ​បន្ថែមទៀត ដើម្បីអោយ​ឯកឧត្តម​ជួយ​កែលំអរ​អោយ​កាន់តែ​ប្រសើរឡើង​។​

    ​ក្រោយពី​ការសម្តែង ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត បាន​សំណូមពរ​ដល់​គ្រូបង្ហាត់​បង្រៀន​កែលំអរ​នូវ​ចំណុច​ខ្វះខាត​មួយចំនួន​ផងដែរ ដើម្បីអោយ​កា​រស​ម្​ែ​ង​មាន​គុណភាព​កាន់តែ​ប្រសើរឡើង​។ ក្នុងពេល​នោះដែរ​ឯកឧត្តម​បាន​សំណូមពរ ដល់​លោកស្នងការ​នគរបាល​ខេត្ត លោក​មេ​ប​ញ្ពា​ការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ខេត្ត និង​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត ជួយឧបត្ថម្ភ​ឯកសណ្ឋាន​និង​គ្រឿង​បំពាក់​របស់​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​៣​ប្រភេទ​បន្ថែមទៀត​អោយ​ត្រឹមត្រូវ​តាម​ស្តង់ដារ ដល់​ក្រុម​សម្តែង ដើម្បី​ស្លៀកពាក់​សម្តែង​អោយមាន​គុណ​ភា​ល្អ សំរាប់​សម្តែង​នៅក្នុង​ថ្ងៃ​ប្រា​រព​មិ​ទ្ទិញ​បុណ្យជាតិ​៧​មករា​២០១៨​ខាងមុខនេះ​អោយទទួល​បានការ​គាំទ្រ​ពី​ប្រជាពលរដ្ឋ​៕ រឹទ្ធិ ជ័យ​


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...