• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • មន្រ្តីរកាំកុងត្រូលខេត្តព្រះសីហនុចុះពិនិត្យទំនិញនៅតាមស្តង់ដាក់លក់ក្នុងពីធីតាំងពិពណ៌បុណ្យឆ្លងឆ្នាំសលក ២០១៧ -២០១៨
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 30 December, 2017  ម៉ោង 10:41 | ព័ត៌មាន​ជាតិ

    ខេត្តព្រះសីហនុ៖ មន្រ្តីជំនាញ សាខាកាំកុងត្រូល ដឹកនាំដោយ លោក ជា ប៉ិច អនុប្រធានសាខាកាំកុង ខេត្តព្រះសីហនុសហកាណ៍ជាមួយមន្រ្តីរមន្ទីពាណីជ្ចកម្មខេត្តនិងមន្រ្តីតំណាងសាលាខេត្ត នៅរសៀល ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៧ បានចុះធ្វើការត្រូតពិនិត្យ ផលិតផល នឹងមុខទំនិញ ផ្សេងៗ រូមនឹងម្ហូបអាហារ ដែលដាក់តាំងលក់ នៅតាមស្តង់តាំងពីពណ៌ ក្នុងឱកាសបុណ្យ ឆ្លងឆ្នាំ សកល ២០១៧ ឈាន ចូល ២០១៨ នៅតំបន់ ឆ្នេរ ឯករាជ្យ (អូរតែលប្រាំពីរជាន់) ក្នុងខេត្ត ព្រះសីហនុ។

    ការចុះត្រួតពិនិត្យនេះ ដោយផ្ដោតជាសំខាន់ទៅលើទំនិញគ្រប់ប្រភេទដែលនាំចូលពីបរទេស ក៏ដូចជាផលិត ផលក្នុងស្រុក ដើម្បីធានាឲ្យបាននូវសុខសុវត្ថិភាពដល់ប្រជា ពលរដ្ឋទូទៅ ក៏ដូចជាភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិ ដែលមកលេងកម្សាន្តក្នុងពីធីបុណ្យ ឆ្លងឆ្នាំសកល ។

    លោក ជា ប៉ិច អនុប្រធានសាខាកាំកុងត្រូលខេត្តព្រះសិហនុបាន ឱ្យដឹងថា ការចុះត្រូត ពិនិត្យនេះ ដើម្បីឱ្យប្រាកដថា រាល់ទំនិញទាំងអស់ដែល នាំយកមកលក់ដូរក្នុងពីធីតាំងពិពណ៌ រយៈពេលបីថ្ងៃនេះ គឺចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣១ ឆ្នាំ២០១៧ ជាទំនិញមានគុណភាព ល្អ ទំនិញមានស្លាក យីយោ ត្រឹមត្រូវ មានការកំណត់ នៃការប្រើប្រាស់ ច្បាស់លាស់ ជាសវាងមានការបន្លំដាក់នៅផលិតផល ខូចគុណភាព ទំនិញហូស ការកំណត់ នៃការប្រើប្រាស់ ដែលបង្ករផលប៉ះពាល់សុខភាព។ ជាលទ្ធផលការចុះពិនិត្យ មន្រ្តីកាំងកុង ត្រូលមិនបានរកឃើញទំនិញអ្វី ដែលគួរឲ្យកត់សម្គាល់នោះទេ ។ ​

    ប៉ុន្តែរទោះបីយ៉ាងណាក៏ដោយមន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុនៅតែធ្វើការអំពាវនាវក៍ដូចជាណែនាំផងដែរទៅដល់បងប្អូនជាអាជីវករលក់ដូរទាំងអស់ថាដើម្បីធានាឲ្យបាននិងថែរក្សាការពារសុខភាពប្រជាពលរដ្ឋក៍ដូចជាភ្ញៀវទេសចរណ៍ បងប្អូនត្រូវតែ មានការយល់ដឹងនឹង នាំយកតែទំនិញណា ដែល មានគុណភាពនិងមានផ្លាកសញាត្រឹមត្រូវមកធ្វើការ លក់ដូរ ហើយសម្រាប់ប្រជាពលរដ្ឋដែលជា អ្នកទិញយកទៅបរិភោគ ក៍គួរធ្វើការពិនិត្យឲ្យបានច្បាស់ ផងដែរមុនទិញទំនិញអ្វីមួយទៅប្រើ ប្រាស់ឬ បរិភោគ ហើយមិនត្រូវទិញទំនិញណាដែលមិនមាន ស្លាកសញា សម្គាល់មិនច្បាស់លាស់នោះទេ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...