• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ​សិស្សស្រី​៤​នាក់​ជិះ​ម៉ូតូ​បុក​អ្នកគ្រូ​បង្រៀន​ម្នាក់​ដើរ​ឆ្លងថ្នល់​ស្លាប់ ឯ​ខ្លួនឯង​របួសធ្ងន់​និង​ស្រាល​គ្រប់គ្នា
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 29 December, 2017  ម៉ោង 17:34 | សន្តិសុខ​សង្គម

    ​ខេត្តកំពង់ឆ្នាំង​៖ អ្នកគ្រូ​បង្រៀន​ចូល​និវត្ត​ម្នាក់​បាន​ស្លាប់​នៅ​កន្លែងកើតហេតុ និង​សិស្សស្រី​៤​នាក់​ទៀត​របួសធ្ងន់​និង​ស្រាល ដោយសារ​ជិះ​ម៉ូតូ​មួយគ្រឿង​៤​នាក់​បុក​អ្នកគ្រូ​ដើរ​ឆ្លងផ្លូវ​ពេញទំហឹង​។ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន កើតឡើង​នៅវេលា​ម៉ោង​៦​និង​១០​នាទី​យប់​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១៧ នៅលើ​ផ្លូវជាតិ​លេខ​៥​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ ៩១ និង​៩២ ចំណុច​ផ្លូវ​លេខ​២ ស្ថិតក្នុង​ភូមិ​ទី​២​សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង​។

    ​សមត្ថកិច្ច​នគរបាល​ក្រុង​កំពុងឆ្នាំង បានអោយដឹងថាៈ​អ្នកគ្រូ​រងគ្រោះ​មានឈ្មោះ លឹម សុ​វណ្ណា អាយុ​៦២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កន្លែងកើតហេតុ​ខាងលើ ។ មុនពេល​កើតហេតុ​អ្នកគ្រូ​បាន​ដើរ​ឆ្លងផ្លូវ​ថ្នល់ជាតិ​ពី​ត្បូង​ទៅ​ជើង​បំរុង​ទៅ​ដូរ​កំប៉ុង​ហ្កា​ស់ លុះ​ដើរ​ដល់​ទ្រូងផ្លូវ​ស្រាប់​តែមាន​រថយន្ត​១​គ្រឿង​បើក​ពី​កើ​តទៅ​លិច​ពេលនោះ​អ្នកគ្រូ​បាន​ដើរ​បក​ក្រោយ​វិញ​ក៏ត្រូវ​ម៉ូតូ​មួយគ្រឿង ពាក់​ស្លាក​លេខ បន្ទាយមានជ័យ 1H.5479 បើកបរ​ដោយ​សិស្សស្រី​ឈ្មោះ ខុន សុ​សល អាយុ​១៧​ឆ្នាំ (​ឌុ​គ្នា​៣​នាក់​ពីក្រោយ ) មាន​ទីលំនៅ​ភូមិ​កំពង់​ខ្លាញ់ ឃុំ​ជលសារ ស្រុក​ជល​គី​រី បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន ក្នុង​ដំណើរ​ពី​លិចទៅ​កើត ក៏​បុក​អ្នកគ្រូ​រងគ្រោះ​ពេញទំហឹង បណ្តាល​គាត់​ដួល​បោក​ក្បាល​និង​ថ្នល់ជាតិ​ស្លាប់​នៅ​ហ្នឹង​កន្លែង​តែម្តង ចំណែក​សិស្សស្រី​ទាំង​៤​នាក់ បាន​រងរបួស​ធ្ងន់​និង​ស្រាល ទាំង​៤​នាក់​។

    ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ធ្វើការ​វ​ស់វែង​កសាង​សំណុំរឿង​តាម​និតិ​វិធី និង​បានប្រគល់​សព​អ្នកគ្រូ​រងគ្រោះ​ទៅ​ក្រុមគ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​ចំណែក​សិស្សស្រី​ជិះ​ម៉ូតូ​បង្ក​រទាំង​៤​នាក់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង​។ ដោយឡែក​ម៉ូតូ​បង្ក​គ្រោះថ្នាក់ ត្រូវបាន​សមត្ថកិច្ច អូស​យកទៅ​រក្សាទុក​នៅ​ក្នុង​អធិការដ្ឋាន​នគរបាល​ក្រុង​កំពង់ឆ្នាំង ដើម្បី​ទុក​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕ រឹទ្ធិ ជ័យ​


    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...