• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • គរុសិស្ស១១៧នាក់កំពុងហាត់រាំច្រៀងរបាំយុវជនគាំទ្រសន្តិភាព ដើម្បី​សម្តែង​អបអរ​សារទរ​ក្នុង​ទិវា​បុណ្យ​ជាតិ​ថ្ងៃ​៧​មករា នៅក្នុងខេត្តកំពង់ឆ្នាំង
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 December, 2017  ម៉ោង 21:52 | ព័ត៌មាន​ជាតិ

    ខេត្តកំពង់ឆ្នាំង៖ រយះពេលមួយសប្តាហ៍នេះ គរុសិស្សជំនាន់ទី៣៥ និងជំនាន់ទី៣៦ នៃសាលាគរុកោសល្យនិងវិក្រឹតការខេត្តកំពង់ឆ្នាំងចំនួន១១៧នាក់ មករៀនច្រៀងនិងរាំរបាំយុវជនគាំទ្រសន្តិភាពថ្ងៃ៧មករា ជាមួយលោកគ្រូ អ្នកគ្រូ នៅក្នុងមន្ទីរវប្បធម៌ និងវិចិត្រសិ ល្បះខេត្តកំពង់ឆ្នាំង អោយបានចេះស្ទាត់ ដើម្បីចូលរួមសម្តែងនៅក្នុងមិទ្ទិញទិវាបុណ្យជាតិ៧មករា នៅក្នុងខេត្តកំពង់ឆ្នាំងក្នុងពេលខាងមុខនេះ។

    លោក សាន់ សុគន្ធី ប្រធានការិយាល័យសិល្បះ នៃ នៃមន្ទីរវប្បធម៌ និងវិចិត្រសិ ល្បះខេត្តកំពង់ឆ្នាំង បាននិយាយអោយដឹងថា៖ យោងតាមផែនការរបស់ឯកឧត្តមអភិបា លខេត្ត និងផែនការរបស់ សម្តេចជហ្វាវាំង គង់ សំអុល តំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និង ជាប្រធានក្រុមការងារចុះជួយខេត្តកំពង់ឆ្នាំង បានចាត់តាំងអោយ លោកគ្រូ អ្នកគ្រូសិល្បះ នៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្ត សហការជាមួយលោកគ្រូ ចាប ស៊ីផាត មកពីនាយកដ្ឋានសិល្បះ ក្រសួងវប្បធម៌ បង្ហាត់បង្រៀនលោកគ្រូ អ្នកគ្រូ ជាគរុសិស្សចំនួន១១៧នាក់ ស្រី៨៦នាក់ និងកុមារីសិស្សវិទ្យាល័យព្រអបាទសុរាម្រឹតចំនួន៧ (សម្តែងតួជាព្រាប ស សន្តិភាព ) អោយចេះច្រៀងរាំ និងសម្តែងរបាំបទ« យុវជនគាំទ្រសន្តិភាពថ្ងៃ៧មករា»ដើម្បីយកទៅសម្តែងនៅក្នុងមិទ្ទិញ ទិវាបុណ្យជាតិ៧មករា ដែលគ្រោងធ្វើឡើងនៅក្នុងសាលាខេត្តកំពង់ឆ្នាំង និងដែលមានប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរាជការគ្រប់អង្គភាពនៅក្នុងខេត្ត ចូលរួមប្រមាណជាងមួយម៉ឺននាក់។

    លោក សាន់ សុគន្ធី បានបញ្ជាក់អោយដឹងថា៖ បទចម្រៀងនិងរបាំ បទ « យុវជនគាំទ្រសន្តិភាពថ្ងៃ៧មករា»នេះបានអត្តន័យយ៉ាងសំខាន់ទៅលើវប្បធម៌របស់ជាតិ ក្នុងនោះមានព្រាបស សន្តិភាព មានបង្កប់របាំទាញព្រ័ត ដកស្ទូង ច្រូតកាត់ និងរបាំចម្រៀងគាំទ្រសន្តិភាពថ្ងៃ៧មករា ថ្ងៃជ័យជះជាប្រវត្តិសាស្ត្រផងដែ រ ដែលសម្តែងនិងច្រៀងទៅពិតជាជក់ចិត្តដិតអារម្មណ៍យ៉ាងក្រៃលែង ក្នុងការអបអរសាទរថ្ងៃបុណ្យជាតិ៧មករា។ ទន្ទឹមគ្នានោះដែរ នៅក្នុងកម្មវិធីសិល្បះនេះក៏មានបញ្ជូល ការស្មូតកំណាព្យដោយអ្នកគ្រូ សុខ ផល ជាគ្រូបង្រៀននៅស្រុកជលគីរី ដែលជាម្នាក់ជ័យលាបភីចំណាត់ថ្នាក់លេខ១ ថ្នាក់ជាតិទូទាំងប្រទេស មកចូលរួមផងដែរ និងក៏មានការចូលរួមរាំរបាំជូនពរ របស់ក្មួយៗកុមារកំព្រានៅក្នុងមណ្ឌលកុមារកំព្រាខេត្តផងដែរ។

    ដោយឡែកតាមរយះការហ្វឹកហាត់ច្រៀងនិងរាំរបាំនេះក្នុងមួយសប្តាហ៍មកនេះ ជាលទ្ធផលគរុសិស្សនិងសិស្សរបស់យើងបានខិតខំហ្វឹកហ្វាត់ច្រៀងងនិងរាំបានចេះចាំបាន៨៥%ហើយ និងបន្តហាត់មួយសប្តាហ៍ទៀតបា្រកដជាបានជោគជ័យ៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...