• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • អ្នកឆ្អើរត្រីលក់ត្អូញត្អែរត្រីស្រស់ថ្លៃទិញយកមកឆ្អើរលក់បានថោកចំណេញបានតិច
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 December, 2017  ម៉ោង 21:24 | សេដ្ឋកិច្ច

    ខេត្តកំពង់ឆ្នាំង៖ ស្រីស្រស់សំរាប់ទិញមកមានតម្លៃថ្លៃនៅក្នុងខ្នើតខែបុស្សនេះ ដល់យកមកធ្វើត្រីឆ្អើរលក់បានថោក ចំណេញតិចតូចសឹងតែមិនរួចដើមផង អ្នកប្រកបរបរធ្វើត្រីឆ្អើរលក់ម្នាក់នៅក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង បានត្អូញត្អែរបែបនេះ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៧ ព្រោះតែត្រីដែលទិញមកសមរាប់ឆ្អើរលក់មានតម្លៃថ្លៃ។

    ស្ត្រីឈ្មោះ សាន ធារុន អាយុ៤៥ឆ្នាំ រស់នៅក្នុងភូមិសង្កាត់ខាងលើបានអោយដឹងថា៖ នៅក្នុងខ្នើតខែបុស្សនេះ គាត់បានទិញត្រីស្លឹកឬស្សី និងត្រីរៀលយកមកឆ្អើរលក់ក្នុង១គីឡូថ្លៃ៣៥០០រៀលទៅហើយ និងយកមកឆ្ងើរលក់ចេញទៅវិញបានក្នុង១ចង្កាត់តែ២០០០រៀលប៉ុណ្ណោះ បើគិតទាំងឈ្នួលដោតត្រី និងអុសឆ្អើរត្រីផងនោះ គឺចំណេញបានតិចតួចណាស់គឺក្នុង១ចង្កាត់ចំណេញបានតែ២០០ទៅ៣០០រៀលតែប៉ុណ្ណោះ ដូច្នេះចេះតែធ្វើៗទៅព្រោះគ្មានមុខរបរអ្វីរកនឹងគេ។

    ក្មួយស្រីឈ្មោះ ប៊ុន វិសាល ជាអ្នកស៊ីឈ្នួលដោតត្រីស្រស់សមរាប់ឆ្អើរលក់ បាននិ យាយអោយដឹងថា៖ ត្រីស្រស់១គីឡូដោតធ្វើជាត្រីឆ្អើរបានតែ២ចង្កាក់កន្អតែប៉ុណ្ណោះ ចំណែកថ្លៃឈ្នួលដោតត្រីក្នុង១០០ចង្កាក់បាន៥០០០រៀល គឺក្នុង១ចង្កាក់បានតែប្រាំកាក់តែប៉ុណ្ណោះ ហើយក្នុង១ថ្ងៃក្នុងម្នាក់អាចដោយត្រីបាន២០០ទៅ៣០០ចង្កា ក់តែប៉ុណ្ណោះ តាមការប្រឹងប្រែងឬមិនប្រឹងប្រែង គឺអាចរកប្រាក់បានពី១០ ០០០រៀលទៅ១៥ ០០០រៀល ក្នុង១ថ្ងៃៗ។

    អ្នកស្រុករស់នៅក្នុងភូមិកណ្តាលប្រកបមុខរបរឆ្អើរត្រីលក់បានអោយដឹងថា៖ ពួកគាត់ប្រកបមុខរបេរនេះនៅក្នុងភូមិមានប្រមាណ១០០គ្រួសារ ប៉ុន្តែក្នុងពេលនេះអ្នកទិញត្រីយកមកឆ្អើរលក់នៅក្នុងខ្នើតខែបុស្សនេះមានប្រមាណតែជាង១០គ្រួសារតែប៉ុណ្ណោះព្រោះត្រីថ្លៃពេក ពួកគេមិនហ៊ានទិញយកមកឆ្អើរលក់ខ្លាចអត់ចំណេញ។ ចំពោះខ្នើតខែក្រោយបើត្រីសំរាប់ឆ្អើរថោកពួកគាត់និងនាំគ្នាសំរុកទិញយកមកឆ្អើរលក់មិនខានឡើយ។

    ប្រជាពលរដ្ឋភូមិកណ្តាលជាអ្នកឆ្អើរត្រីលក់ សូមអំពាវនាវដល់មន្ទីរកសិកម្មខេត្តសូមជួយរកទីផ្សារលក់ត្រីឆ្អើរអោយពួកគាត់ផង និងក៏សូមអំពាវនាវដល់អតិថិជន និងម៉ូយទិញត្រីឆ្អើរនៅទីជិតឆ្ងាយសូមជួយទិញត្រីឆ្អើរបស់ពួកគាត់ផង ព្រោះថាបើត្រីថោកពួកគាត់នឹងលក់តាមតម្លៃចោក តែបើត្រីថ្លៃពួកគាត់នឹងលក់ចេញតាមតម្លៃថ្លៃបន្តិចហើយ ទើបបានចំណេញខ្លះៗគ្រាន់ទិញអង្ករច្រកឆ្នាំង៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...