• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • កាកបាទក្រហមកម្ពុជាចែកអំណោយជូនប្រជាពលរដ្ឋក្រីក្រចំនួន៦៣៩គ្រួសារនៅស្រុកកំពង់លែង
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 December, 2017  ម៉ោង 21:26 | ព័ត៌មាន​ជាតិ

    ខេត្តកំពង់ឆ្នាំង៖ សម្តេចចៅហ្វាវាំង គង់ សំអុល អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០១៧ដោយមានការរួមដំណើរ ដោយ លោកជំទាវ ពុំ ចន្ទ័នី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា និងសមាជិកសមាជិកាកាកបាទក្រហមកម្ពុជាជាច្រើនរូបនៅ បានចុះចែកអំណោយដល់ប្រជាពលរដ្ឋ នៅស្រុកកំពង់លែង​ចំនួន៦៣៩គ្រួសារ ដែលជាស្ត្រីមេម៉ាយគ្មានទីពឹង ចាស់ជរា កុមារកំព្រា និងអ្នករងគ្រោះដោយគ្រោះ ធម្មជា តិផ្សេងៗ។

    សម្តេចចៅហ្វាវាំង គង់ សំអុល ក្នុងឱកាសនោះដែរ បានពាំនាំនូវការ ផ្តាំផ្ញើសារសួរសុខទុក្ខពី សម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដល់ប្រជាពលរដ្ឋទាំងអស់ ព្រោះជានិច្ចជាកាល សម្តេចតែងនឹក រឮក ដល់ប្រជាពលរដ្ឋ នៅទីជនបទគ្រប់ពេលវេលា និងទីកន្លែង ។ ជាមួយគ្នានេះដែរ សម្តេច បានផ្តាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ សូមថែរក្សាសុខភាព ដោយរស់នៅស្អាត ហូបស្អាត ផឹកស្អាត អនាម័យល្អ និងសូមអប់រំកូនចៅរបស់ខ្លួន ជាយុវជនឱ្យចៀសឆ្ងាយពីគ្រឿងញៀន ។

    អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរាយការណ៍អោយដឹងថាៈ ប្រជាពលរដ្ឋដែលបានមកទទួលអំណោយពីកាកបាទក្រហម កម្ពុជានៅពេលនោះមានចំនួន ៦៣៩ គ្រួសារ មកពី៩ឃុំ ក្នុងស្រុកកំពង់លែង ដោយ ក្នុងមួយគ្រួសារទទួលបាន អង្ករ ៣០ គីឡូក្រាម មី ១ កេះ ត្រីខ ១ យួរ អាវរងា ១ ទឹកសុទ្ធ ១ដប នំបុ័ង ១ ដើម ឃីត ១ កញ្ចប់ ក្នុងនោះមាន អាវ១ សារ៉ុង១ ក្រមា១ ភូយ១ រួមនិងថវិកាចំនួន៤ម៉ឺនរៀលផងដែរ៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...