• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • សុខភាពគឺជាទ្រព្យទីមួយរបស់មនុស្ស ការហាត់ប្រាណ ការលេងកីឡានាំអោយមានសុខភាពល្អ គ្មានជម្ងឺបៀតបៀន
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 December, 2017  ម៉ោង 21:52 | សុខភាព

    ខេត្តកំពង់ឆ្នាំង៖ លោកវេជ្ជបណ្ឌិត សូរិន្ទី រាវុឌ្ឍី ប្រធានមន្ទីពេទ្យបង្អែកខេត្តកំពង់ឆ្នាំងបានអោយដឹងថា៖ សុខភាពគឺជាទ្រព្យទីមួយរបស់មនុស្សដែលត្រូវតែថែទាំដោយយកចិត្តទុក ដាក់បំផុត ដូច្នេះការហាត់ប្រាណ ឬការលេងកីឡាប្រចាំថ្ងៃ និងការតមចំណីអាហារមួយចំនួនដែលប៉ះពាល់ដល់សុខភាព ( បារី ស្រា គ្រឿងញៀន ) របស់មនុស្សទូទៅ គឺជាភារកិច្ចសំខាន់បំផុត ដើម្បីអោយមនុស្សគ្រប់រូបមានសុខភាពល្អ គ្មានជម្ងឺបៀតបៀន។

    ទាក់ទងនិងការហាត់ប្រាណប្រចាំថ្ងៃដើម្បីសុខភាព គេពិនិត្យឃើញនៅតាមសួនច្បារមួយចំនួននៅក្នុងទីក្រុងកំពង់ឆ្នាំងមានដូចជា៖ សួនច្បារដើមពោធិមុខទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សួនច្បារឬទ្ថីសែននាងកង្រីមុខមន្ទីរពេទ្យខេត្ត សួនច្បារឆ្នាំងមាសដំរី ស សួនច្បារមុខសាលាខេត្ត និងសួនច្បារត្រីគល់រាំងមាត់ទន្លេផ្សារក្រោម មានប្រជាពលរដ្ឋភាគច្រើនវ័យចំណាស់ៗ រាប់សិបនាក់ បាននាំគ្នាមកដើរហាត់ប្រាណនៅពេលទាបភ្លឺ និងពេលល្ងាចព្រលប់ៗ ជារៀងរាល់ថ្ងៃ មិនខុសពីសួនច្បារនៅក្នុងទីក្រុងភ្នំ ពេញឡើយ។ ដោយឡែកនៅតាមក្លឹកីឡាមួយចំនួនតូចទៀតនៅក្នុងទីក្រុងកំពង់ឆ្នាំង ភា គច្រើនគឺមានយុវជនៗមកហាត់ប្រាណ និងលេងកីឡាជាក្រុមៗជារៀងរាល់ថ្ងៃផងដែរ។

    អ្វីដែលគេចាប់អារម្មណ៍ក្នុងពេលនេះគឺមានក្លឹបកីឡាបាល់ទាត់២កន្លែង ដែលមួយឈ្មោះក្លឹបវាលឥន្ទ្រី នៅក្នុងសង្កាត់ប្អេរបានបង្កើតជិត២ឆ្នាំមកហើយ និងក្លឹបមួយកន្លែងទៀតឈ្មោះបន្ទាយលង្វែកស្ពតផ្លិច នៅក្នុងសង្កាត់កំពង់ឆ្នាំងអតីតៈឃ្លាំងសូរាប៉ា ទើបបង្កើតថ្មី បានកំពុងទាក់ទាញយុវ័យអោយមកលេងទាត់បាល់ជារៀងរាល់ថ្ងៃដើម្បីសុខភាព។

    លោក បូរ មនោ អ្នកគ្រប់គ្រងក្លឹប បន្ទា​យលង្វែកស្ពតផ្លិច បាននិយា យអោយដឹងថា៖ តម្លៃនៃការជួលតាងបាល់ទាត់ក្នុងក្លឹបនេះគឺតារាងតូចពីថ្ងៃចន្ទ័ដល់សុក្រពេលថ្ងៃក្នុង១ម៉ោង៧ដុល្លា ចំណែកពេលយប់បើកភ្លើងថ្លៃ៨ដុល្លាក្នុ១ម៉ោង។ ចំពោះតារាងធំវិញ ពេលថ្ងៃ១ម៉ោងថ្លៃ២១ដុល្លា និងពេលយប់ ១ម៉ោងថ្លៃ២៤ដុល្លា។ សំរាប់ថ្ងៃសៅរ៍ អាទិត្យវិញ តារាងធំ ពេលថ្ងៃ១ម៉ោងថ្លៃ២៤ដុ​ល្លា និងពេលយប់១ម៉ោដថ្លៃ៣០ដុល្លា នៅក្នុងទីតាំក្លឹបនេះក៏មានកន្លែងផ្លើកង់ម៉ូតូរថយន្តនិងក៏មានក ន្លែងលក់ភេសជ្ជៈផងដែរ។ ចំណែកតារាងបាល់ទាត់ក្លឹបឥន្ទ្រីវិញ មានទីតាំងតូចជាងគេ រីឯតម្លៃជួលក៏ធូរជាងគេផងដែរ។

    ដោយឡែកលោកប្រធានការិយាល័យកីឡា នៃមន្ទីរអប់រំយុវជន និងកីឡាខេត្តកំពង់ឆ្នាំងវិញទាក់ ទងនិងការហាត់ប្រាណ ឬការលេងកីឡាបើម្បីសុខភាព បានអោយដឹងថា៖ការហាត់ប្រាណឬលេងកីឡាដើម្បីសុខភាព ជាទូទៅគឺគេហាត់ ឬលេងកីឡាតែក្នុ១ថ្ងៃ១ម៉ោងទៅ១ម៉ោងកន្លះគឺគ្រប់គ្រាន់ហើយ។ ប៉ុន្តែសំរាប់អ្នកកីឡាអាជីបដើម្បីប្រកួតវិញ គឺត្រូវហាត់ឬលេងកីឡា ក្នុង១ថ្ងៃពី៣ម៉ាង ទៅ៤ម៉ោងទើបគ្រប់គ្រាន់សំរាប់អ្នកកីឡា។

    ទាក់ទងនិងរឿងខាងលើនេះ អ្នកព្រោកប្រាជ្ញនៅតាមតុកាហ្វេម្នាក់បានលើកឡើងដូចជាទំនងដែរថា៖ ទ្រព្យសម្បត្តិទី១របស់មនុស្សសុខភាព ទី២គឺសង្គមគ្រួសារ ទី៣គឺចំណេះវិជ្ជានិងបញ្ញា ទី៣គឺទ្រព្យសម្បត្តិ ទី៤គឺមិត្តភ័ក្ត ទី៥គឺធម៌អារ និងទី៦គឺទ្រព្យស្លាប់ជាមរតក៌របស់មនុស្សគ្រប់រូប ដោយគ្មានអ្នកណាគេចរួចបានឡើយ ៕ រឹទ្ធិ ជ័យ

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...