• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • បង្ក្រាបទីតាំងកត់កន្ទុយលេខ ( ឆ្នោតវៀតណាម ) ដុះស្លែរមួយកន្លែង ក្បែរផ្សារប៉េសេថ្មី ឃាត់ខ្លួនមនុស្ស៩នាក់
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 December, 2017  ម៉ោង 13:47 | សន្តិសុខ​សង្គម

    ភ្នំពេញ៖ អាជ្ញាធរខណ្ឌមានជ័យ សហការជាមួយនគរបាលមូលដ្ឋាន និងកម្លាំងកងរាជអាវុធហត្ថ រួមជាមួយកម្លាំងប្រជាការពារសង្កាត់ខណ្ឌ ដឹកនាំដោយលោក ឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌ បានចុះបង្ក្រាបទីតាំងកត់កន្ទុយលេខខុសច្បាប់ដុះស្លែរមួយកន្លែង ( ឆ្នោតវៀតណាម ) ដោយឃាត់ខ្លួនមនុស្ស៩នាក់ ក្នុងនោះស្រី៣នាក់ រួមនឹងវត្ថុតាងជាច្រើនផងដែរ ។ ករណីបង្រ្កាបមេះបសនធ្វើឡើងកាលពីវេលាម៉ោង ១រសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ នៅចំណុចផ្ទះលែងមួយកន្លែង ខាងជើងផ្សារប៉េសេ ស្ថិតក្នុងភូមិត្និតជ្រុំ២ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

    លោកឌី រ័ត្នខេមរុណ អភិបាលរងខណ្ឌមានជ័យ ដែលដឹកនាំកម្លាំងចុះបង្ក្រាបឱ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថាមានការលួចលាក់កត់ឆ្នោតយួនខុសច្បាប់នៅទីតាំងខាងលើរួចមក លោកបានដាក់កម្លាំងចុះទៅស៊ើបការណ៍ជាច្រើនថ្ងៃមកហើយ រហូតកំណត់បានថា ទីតាំងនេះ ពិតជាមានលួចលាក់កត់ឆ្នោតយួនខុសច្បាប់ប្រាកដមែន ទើបកម្លាំងអាជ្ញាធរចម្រុះ ដោយមានការឯកភាពពីព្រះរាជអាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកស្រីស៊ឺ វណ្ណី បានចុះបង្ក្រាបបានជាក់ស្តែងតែម្តងទៅ ។

    លោកបញ្ជាក់ថា នៅក្នុងការចុះបង្ក្រាបខាងលើនេះ កម្លាំងអាជ្ញាធរបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ម៉ាស៊ីន Fax ២គ្រេឿង , ម៉ាស៊ីនព្រីងមួយគ្រេឿង , ម៉ូតូ៤គ្រេឿង , ក្រដាស់កត់ឆ្នោតនិងវត្ថុតាងពាក់ព័ន្ធការកត់ឆ្នោតមួយចំនួនធំ រួមទាំង ឃាត់ខ្លួនមនុស្សចំនួន៩នាក់ ក្នុងនោះស្រី៣នាក់ ។ក្រោយការឃាត់ខ្លួនជនទាំង៩នាក់ រួមជាមួយវត្ថុតាងពាក់ ព័ន្ធ ត្រូវបញ្ចូនទៅកាន់ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ រងចាំបន្តនិតិវិធីច្បាប់ ៕ ស តារា

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...