• លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សួស សុខ​ដា​រ៉ា ប្រើ​អំណាច​ជា​អ្នក​កាន់​បា​រ៉ា​ស​ព្រំដែន បង្ខំ​ឱ្យ​ឈ្មួញ​បង់លុយ​ក្បាល​ឡាន​ឆៅៗ​ពេលខ្លះ​ខ្លាំង​ជាង​ជំនាញ​គយ​ប្រមូល​ពន្ធ​ចូល​រដ្ឋ​ទៅទៀត​!

    លោក អ៊ុយ វិត រង​ការ​រិះគន់ថា កំពុង​គៃបន្លំ​យកប្រាក់​ពន្ធ​រដ្ឋ​ដោយ​ចាត់តាំង​ឱ្យ​បក្ខពួក ប្រ​លុយ​ក្រោម​តុ ពី​ឈ្មួញ​នាំចូល​ទំនិញ​ពី​ប្រទេស​ថៃ​ចូល​តាម ច្រក​ភ្នំ​ដី និង​ច្រករបៀង​

    លោក កែវ វ៉ា​ន្នី ប្រធាន​សាខាគយ​ខេត្តតាកែវ លួច​បង្កើត​ប៉ុស្តិ៍​គយ​ចល័ត​២​កន្លែង ប្រមូល​លុយ​ពី​ឈ្មួញ​ដឹកទំនិញ​គ្រប់​ប្រភេទ​ពី​វៀតណាម ភូតភរ​ថ្នាក់លើ​ថា ត្រួតពិនិត្យ​ទំនិញគេចពន្ធ​!

  • ចេញពីសុីការគេ ស្រវឹងស្រឿងៗ ជិះម៉ូតូលឿនពេករេចង្កូតបុកដើមស្វាយពេញទំហឹង បោកក្បាលបែកស្លាប់ក្នុងថ្លុកឈាម
    ដោយ ខ្មែរអង្គរ  ថ្ងៃទី 28 December, 2017  ម៉ោង 12:26 | សន្តិសុខ​សង្គម

    ខេត្តបាត់ដំបង៖ បុរសម្នាក់ចេញពីស៊ីការត្រឡប់ទៅផ្ទះវិញក្នុងស្ថានភាពស្រវឹង បានជិះម៉ូតូបើកលឿនរហូតដល់រេចង្កូតទៅបុកដើមស្វាយមួយដើម បណ្តាលឱ្យបាក់ក បោកក្បាលបែកស្លាប់ក្នុងថ្លុកឈាមយ៉ាងរន្ធត់។ ហេតុការណ៍អកុសលនេះ បានកើតឡើងកាលពីល្ងាចថ្ងៃទី២៧ ខែធ្នូឆ្នាំ២០១៧ នៅ​ចំណុច​ក្រុម៣ ភូមិកន្ទួត ឃុំសំឡូត ស្រុកសំឡូត។

    លោក​អធិការ​បានឱ្យដឹងថា សពសពជនរងគ្រោះឈ្មោះ តេ ភិរម្យ​ ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅនៅភូមិបឹងប្រវ៉ឹក ឃុំត្រែង ស្រុករតនមណ្ឌល។ លោក​អធិការ​បានបញ្ជាក់​អំពី​មូលហេតុ​នៃ​ការស្លាប់​គឺ​មុនពេល​កើតហេតុ​បុ​រ​នេះ​បាន​ជិះ​ម៉ូតូ​ហុងដា​ C 125 ពណ៌​ខ្មៅ​ ពាក់ស្លាកលេខបាត់ដំបង 1S-7587 ពាក់មួកសុវត្ថិភាព ចេញពីស៊ីការគេហើយធ្វើដំណើរទៅផ្ទះវិញទះ​វិញ។

    លោក​អធិការ​បានបញ្ជាក់ថា ពេលមកដល់ចំណុចកើតហេតុស្រាប់តែបុរសនោះបើកម៉ូតូបានរេចង្កូតទៅបុកនឹងដើមស្វាយមួយដើម​ បណ្ដាលឱ្យបាក់ក បែកក្បាលស្លាប់នៅនឹងកន្លែងតែម្តង ។ សពជនរងគ្រោះត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យ។ ចំណែកម៉ូតូបានប្រគល់ជូនក្រុមគ្រួសារគេយកទៅជួសជុលប្រើវិញ៕

    Loading...
    www.tenbestproduct.com | www.10bestproduct.com | www.hqreview.com | www.bestselectedproducts.com
    loading...